អាហារ
ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
656 views

ថ្លើមមានមុខងារយ៉ាងច្រើន ដែលរួមមានការបន្សាបជាតិ​ពុល ការសំយោគប្រូតេអ៊ីន និងការផលិតសារធាតុគីមីជីវសាស្ត្រដែលចាំបាច់សម្រាប់រំលាយអាហារ។ បើយោងតាមប្រភព sciencedirect បានចុះផ្សាយថា បញ្ហាថ្លើមក៏សំខាន់ដូចគ្នាគេបានរកឃើញ ក្នុងឆ្នាំ២០២០ មនុស្សប្រមាណ ៩០៥.៧០០នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកថ្លើម ហើយមនុស្ស ៨៣០.២០០នាក់បានស្លាប់ដោយសារជំងឺមហារីកថ្លើមនៅទូទាំងពិភពលោក។យោងតាមគេហទំព័រ Healthline និង Health Shots​ បានចុះផ្សាយថា ញ៉ាំផ្លែ ៤មុខនេះជួយសុខភាពថ្លើម៖ 

១. ការហូបផ្លែក្រូចថ្លុងមានអត្ថប្រយោជន៍ដល់សុខភាពថ្លើមដោយការពារការខូចខាត និងការរលាក។ ព្រោះក្រូចថ្លុងមានសារធាតុប្រឆាំងអុកស៊ីតកម្មការពារថ្លើមធម្មជាតិដូចជា naringenin និង naringin ។ ហើយវាជួយកាត់បន្ថយការវិវត្តជំងឺក្រិនថ្លើម ហើយការពារជំងឺរលាកថ្លើមរ៉ាំរ៉ៃ។

២. ផ្លែល្វាក៏សម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារថ្លើមពីការខូចខាត។ មិនត្រឹមតែផ្តល់ជាតិសរសៃជួយដល់ការរំលាយអាហារប៉ុណ្ណោះទេ វាថែមទាំងមានអង់ស៊ីមដែលជួយបំបែកជាតិពុល ហើយរួមចំណែកដល់ដំណើរការបន្សាបជាតិពុលចេញពីថ្លើមបានល្អបំផុត។

៣. ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ មាន​ជាតិ​រ៉ែ​ និង​មានជាតិ​វីតាមីនCច្រើនជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បាក់តេរី​ដែល​ជួយ​សម្លាប់​ពពួក​បាក់តេរី​អាក្រក់ៗ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួសមក​វិញដើម្បីថែសុខភាពថ្លើមចេញពីជាតិពុល។

៤. ផ្លែ​ប័​រ​សម្បូរ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី ​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើមចេញពីជាតិពុល។ ហើយផ្លែឈើនេះ​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល​តាមរយៈ​ទឹកនោម ​និង​លាមក​ផងដែរ​។ 

ដូច្នេះ! ផ្លែឈើទាំងបួននេះ ល្អសម្រាប់ថ្លើមណាស់(នៅខ្មែរយើងមានលក់ច្រើន)។ ហើយដើម្បីឱ្យថ្លើមមានសុខភាពល្អ សូមអ្នកគួរចៀសវាងការផឹកស្រា អាហារជាតិខ្លាញ់ និងភេសជ្ជៈគ្រឿងផ្អែមៗ ទើបអ្នករស់នៅបានយូរគ្មានជំងឺមហារីកថ្លើមនោះទេ។ ហើយអ្នកគួរទៅពិនិត្យសុខភាពថ្លើមមួយឆ្នាំមួយដងដើម្បីដឹងពីស្ថានភាពសុខភាពរបស់អ្នក ហើយអ្នកស្រួលការពារថ្លើមផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia