សម្រស់
សាមញ្ញហើយ ចាយលុយតិច! ញុំាផ្លែឈើ ៥ នេះជួយធ្វើឱ្យស្បែកភ្លឺថ្លា សុខភាពល្អ
Pov Saru
October 27 2025
1.1 K views

កូឡាជែន គឺជាប្រូតេអ៊ីនសំខាន់ជួយឱ្យស្បែកមានសុខភាពល្អ ជួយធ្វើឱ្យសម្រស់ក្មេងជាងវ័យ។ ប៉ុន្តែបន្ទាប់ពីអាយុ ២៥ ឆ្នាំឡើងទៅការផលិតកូឡាជែនធម្មជាតិនៅក្នុងរាងកាយរបស់យើងនឹងចាប់ផ្តើមថយចុះបន្តិចម្តងៗ ដូច្នេះការទទួលទានអាហារដែលជួយជំរុញការផលិតកូឡាជែនគឺជារឿងចាំបាច់ណាស់។ ហើយផ្លែឈើទាំង ៥ នេះញុំាចូលពោះជួយឱ្យរាងកាយបង្កើនកូឡាជែន និងថែរក្សាសុខភាពស្បែកបានយ៉ាងមានប្រសិទ្ធភាព៖ 

១. ផ្លែបឺរ៖ ផ្លែបឺរមិនត្រឹមតែឆ្ងាញ់ទេ ប៉ុន្តែវាមានអាស៊ីតខ្លាញ់ល្អ ដូចជា អូមេហ្កា-3 ស័ង្កសី និងទង់ដែង ដែលជាសារធាតុចាំបាច់សម្រាប់ការផលិតកូឡាជែន។ វាក៏ជួយការពារស្បែកពីការប៉ះពាល់ដោយពន្លឺព្រះអាទិត្យ និងជួយឱ្យស្បែកមានសំណើមកាត់បន្ថយភាពស្ងួត។ ការទទួលទាន ផ្លែប៊ឺ ១ផ្លែក្នុង ១ថ្ងៃគឺគ្រប់គ្រាន់សម្រាប់ផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក ដោយមិនបណ្ដោយឱ្យខ្លាញ់កើនឡើង ឬធ្វើឱ្យកាឡូរីធ្លាក់ចុះពេកទេ។ 

២. ផ្លែក្រូច៖ ផ្លែក្រូច សំបកក្រូច ទាំងអស់នេះសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុសំខាន់ក្នុងការជំរុញឱ្យរាងកាយផលិតកូឡាជែន។ វីតាមីន C ក៏ជួយការពារស្បែកពីអុកស៊ីតកម្ម និងជួយឱ្យស្បែកស្រស់ថ្លា។ ទោះជាយ៉ាងណា អ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារ ដូចជា ដំបៅក្រពះ ឬរលាកលំពែង គួរញុំាវាក្នុងបរិមាណតិចតួចបានហើយ ឬបើអាចគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។ 

៣. ផ្លែត្របែក៖ ផ្លែត្របែកមានវីតាមីន C ច្រើនជាងផ្លែក្រូច ហើយសម្បូរទៅដោយជាតិស័ង្កសីដែលជួយឱ្យរាងកាយបង្កើនការផលិតកូឡាជែន។ វាក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារសរសៃឈាមបេះដូង។ លើសពីនេះ ផ្លែត្របែកក៏ជាអាហារដែលជួយសម្រស់ ធ្វើឱ្យស្បែកមានភាពតឹងរលោងស្អាតផងដែរ។
 
៤. ផ្លែប៊ឺរី៖ ផ្លែប៊ឺរី ដូចទៅនឹង ស្ត្របឺរី ប្លូបឺរី និង រ៉ាសប៊ឺរី ដែរ ជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និងវីតាមីន A។ វាជួយជំរុញការបង្កើតកូឡាជែន និងជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាពបំផុត ប៊ឺរី ក៏ជួយការពារស្បែកពីភាពចាស់មុនវ័យ ដោយកាត់បន្ថយដូចជាស្នាមជ្រួញ ឬភាពស្រអាប់នៅលើមុខ។

៥. ផ្លែស្វាយ៖ ផ្លែស្វាយជាប្រភពល្អនៃទង់ដែង វីតាមីន A, B និង C ដែលជួយបង្កើនកូឡាជែនធម្មជាតិ និងជួយការពារស្បែកកុំឱ្យស្ងួត ឬស្រអាប់។ ការញ៉ាំផ្លែស្វាយទុំធម្មជាតិប្រហែល ២០០ ក្រាមក្នុងមួយថ្ងៃគ្រប់គ្រាន់សម្រាប់ផ្តល់សារធាតុចិញ្ចឹមដល់ស្បែក និងសុខភាពទូទៅ។ ទោះបីជាយ៉ាងណា អ្នកដែលមានបញ្ហារាគ ឬដំបៅក្រពះ គួរតែញុំាវាក្នុងបរិមាណតិចតួចបានហើយ។ 

អត្ថប្រយោជន៍បន្ថែម ក្រៅពីការញ៉ាំផ្លែឈើទាំងនេះ អ្នកគួរផឹកទឹកឱ្យគ្រប់គ្រាន់ និងចៀសវាងអាហារដែលបំផ្លាញកូឡាជែនដូចជា អាហារដែលមានជាតិស្ករបន្ថែម និងអាហារជាតិខ្លាញ់ខ្ពស់។ ការធ្វើលំហាត់ប្រាណទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យរាងកាយផលិតកូឡាជែនបានល្អជាងផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia