កុមារ
ចង់ឱ្យកូនខ្លាំង! នេះជាក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត
Tror Sopheap
October 26 2025
306 views

ការចិញ្ចឹកូនឱ្យធំជារឿងងាយស្រួលទេ ប៉ុន្តែការចិញ្ចឹមកូនឱ្យមានសមត្ថភាពឱ្យមានអនាគតល្អ គឺត្រូវការឪពុកម្តាយចំណាយពេលបណ្តុះចិត្តគំនិតពីតូច។ បើគ្មានក្បួនចិញ្ចឹមកូនទេ កូនធំឡើងច្បាស់ជាអសមត្ថភាពមិនខានទេ។ នៅខាងក្រោមនេះជាក្បួនចិញ្ចឹមកូនឱ្យធំឡើងមានអនាគត៖

១. ចិញ្ចឹមកូនមើលលើទេពកោសល្យ កុំឱ្យកូនរស់នៅតាមយថាកម្ម។ តាមលោកគ្រូ សំ ចៃ នាយកប្រតិបត្តិជាសហស្ថាបនិកសាលាអន្តរជាតិប្រាយស្តារភ្នំពេញបានចែករំលែកថា ការអប់រំកូនមានសមត្ថភាពគឺធ្វើទៅតាមចំណង់ចំណូលចិត្ត និងក្តីស្រលាញ់ពីកំណើតរបស់កូន ភាពល្អរបស់កូនដែលមាននៅក្នុងខ្លួនស្រាប់។ ដើម្បីកូនៗសម្រេចបាននូវសក្តានុពលពេញលេញរឺក្លាយជាទំពាំងដ៏ល្អនោះ មាតាបិតាគប្បីស្វែងយល់ពីកូន ផ្តល់ឱកាស ព្រមទាំងលើកទឹកចិត្តកូនៗ។ ពេលយើងយល់ថាកូនចូលចិត្តអ្វី ពូកែខាងអ្វីនោះយើងផ្តល់ឱកាសឱ្យគាត់រៀនបន្ថែម និងបញ្ចេញសមត្ថភាពពេញលេញរបស់គេរួចលើកទឹកចិត្តឱ្យគេកាន់តែមានកម្លាំងចិត្តសម្រេចបានគោលដៅរបស់គេទៀត។

២. អនុញ្ញាតឱ្យពួកគេធ្វើការងារខ្លះ៖ ឪពុកម្តាយមិនតិចទេដែលទំនងជាទម្រើសកូន និងផ្តល់នូវរង្វង់នៃសេចក្តីសុខហួសហេតុ ដែលអាចនាំឱ្យកូនមានទម្លាប់ទម្រើស ដូច្នេះក៏អនុញ្ញាតឱ្យពួកគេធ្វើការងារនិងស្គាល់អំពីតម្លៃនៃការងារនោះនៅពេលពួកគេធំឡើងនិងធ្វើឱ្យពួកតស៊ូនិងឱ្យតម្លៃលើការងារ​ដែលពួកគេកំពុងធ្វើរហូតក្លាយជាបុគ្គលឆ្នើម។ ម្យ៉ាងវិញទៀតពួកគេអាចនិងចេះបែងចែកការងារបានយ៉ាងមានប្រសិទ្ធិភាព។ ព្រោះភាពឆ្លាតវៃរបស់កូនៗ ក៏ចេញពីអ្នកឪពុកម្តាយបង្រៀនឱ្យធ្វើការងារ និងផ្តល់ជំនួយណែនាំជាគំនិត ឬបង្រៀនជាគំរូបន្ថែម។

៣. កុំបំភ័យកូន ត្រូវប្រាប់ថាត្រង់ ទើបកូនមានភាពក្លាហ៊ាន ចេញកសាងអនាគត។ កុំយកផ្នត់គំនិតចាស់ហួសសម័យមកបំពាក់ឱ្យក្មេងជំនាន់ក្រោយមានអារម្មណ៍ភ័យខ្លាច។ ប្រជាជនខ្មែរមួយភាគធំ ការចិញ្ចឹមកូនមិនទាន់បានល្អប៉ុន្មានទេ មានដូចជា ស្រែកដាក់កូន បំភ័យកូន សម្លុតកូន និងនិយាយកុហកជាដើម។ សម្រាប់លោកយាយ Esther Wojcicki បានប្រាប់ថា “ខ្ញុំចិញ្ចឹមកូនបានជោគជ័យបែបនេះ ព្រោះតែខ្ញុំបង្រៀនកូនៗ ឱ្យយល់ពីការបរាជ័យក្នុងវិថីជីវិត។” គាត់តែងណែនាំកូនៗ មានចិត្តក្លាហានធ្វើរឿងឱ្យច្រើន ទោះបីបរាជ័យ កុំឱ្យកូនគិតថា វាជារឿងអាក្រក់ តែជារឿងល្អទៅវិញ។

ដូច្នេះ! គំនិតទាំង ៣ខាងលើនេះ ធ្វើឱ្យកូនមានរបស់អ្នកមានចិត្តគំនិតរឹងមាំក្នុងពេលមានប្រឈមជាមួយបញ្ហា ហើយមានដំណោះស្រាយបញ្ហាលឿន។ នៅក្នុងជីវិតកូនរបស់អ្នក សម្បូរបញ្ហាណាស់ បើគ្មានគំនិតពីតូចទេ ធំឡើងច្បាស់ជាបាក់អនាគតមិនខានឡើយ។ បណ្តុះចិត្តគំនិតកូនពីតូច កូនធំឡើងចេះពឹងលើខ្លួនឯងដើម្បីរស់នៅ រស់ឱ្យមានតម្លៃផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3235

អត្ថបទទាក់ទង

#កុមារ

នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
Tror Sopheap
May 14 2026
2.1 K views

#កុមារ

ឪពុកម្តាយចង់ធ្វើជា​គំរូល្អដល់កូន កុំធ្វើសកម្មភាពទាំង ២នេះដាក់កូនទៀត ទើបកូនស្រឡាញ់
Tror Sopheap
May 7 2026
887 views

#កុមារ

ចង់ឱ្យកូនមានសមត្ថភាព ចេះជួយការងារផ្ទះ និងឆ្លាតវៃ ចិញ្ចឹមកូនតាមជនជាតិទាំង ៣នេះ
Tror Sopheap
May 4 2026
370 views

#កុមារ

នេះជាក្បួនចិញ្ចឹមកូនឱ្យមានភាពឆ្លាតវៃ ក្លាយជាកូនល្អ និងចេះដឹកនាំខ្លួនឯង
Tror Sopheap
April 26 2026
438 views

#កុមារ

ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
Tror Sopheap
April 21 2026
970 views

#កុមារ

ឪពុកម្តាយមួយចំនួន បានមើលរំលងរឿងទាំង ៥នេះជាក្តីបារម្ភរាល់ថ្ងៃកូនវ័យក្មេង
Tror Sopheap
April 20 2026
237 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia