ជំងឺ
មិនមែនទាល់តែញ៉ាំផ្អែមទើបជំងឺទឹកនោមផ្អែមទេ! វេជ្ជបណ្ឌិតថាអាហារប៉ុន្មានប្រភេទនេះក៏អាចធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដែរ!
Pov Saru
October 27 2025
9.6 K views

និយាយពីជំងឺទឹកនោមផ្អែម មនុស្សជាច្រើនប្រាកដជាគិតហើយថាជំងឺនេះកើតឡើងបានដោយសារតែការញុំាផ្អែមខ្លាំង ឬការផឹកភេសជ្ជៈកំប៉ុងច្រើន។ តែជាក់ស្ដែងមិនមែនបែបនេះទាំងអស់ទេ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ផិត រ៉ាដា ដែលជាអ្នកឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅ ព្រមជាស្ថាបនិករបស់គ្លីនិក ផិត រ៉ាដា បានឱ្យដឹងថា ជំងឺទឹកនោមផ្អែម អាចកើតឡើងបានគឺបណ្ដាលមកពីកត្តាច្រើន។ 

ក្នុងនោះអាចមកពីកត្តាតំណពូជ តែនោះគឺជារឿងដែលកម្រ ។ ហើយមួយក្នុងចំណោមកត្តាជាច្រើនទៀតគឺ អាយុ មនុស្សដែលមានអាយុលើស ៤០ ឆ្នាំមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២។ ជំងឺប្រភេទទី ២ នេះភាគច្រើនកើតឡើងយ៉ាងស្ងៀមស្ងាត់ មិនមានរោគសញ្ញាច្បាស់លាស់ ធ្វើឱ្យមនុស្សពិបាកនឹងដឹងខ្លួនថាកំពុងមានជំងឺ។ ក្រៅពីកត្តាអាយុ ក៏មានកត្តាផ្សេងៗទៀតដូចជា៖ ការឡើងគីឡូខ្លាំង ឬធាត់លើសទម្ងន់ កង្វះការហាត់ប្រាណប្រចាំថ្ងៃ ស្ត្រេសច្រើន ឬតានតឹងផ្លូវចិត្ត ការគេងមិនបានគ្រប់គ្រាន់ ការទទួលទានអាហារមិនមានតុល្យភាព ជាដើម។ 

វេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ជាពិសេសថា ចំណីអាហារគឺជាកត្តាសំខាន់បំផុត។ មិនមែនតែអាហារផ្អែមទេដែលបង្កហានិភ័យ ប៉ុន្តែអាហារដែលមានជាតិខ្លាញ់ខ្ពស់ អាហារមានរសជាតិប្រៃខ្លាំង ការផឹកស្រា និងជក់បារី ក៏អាចជាប្រភពបង្កជំងឺទឹកនោមផ្អែមដែរ។ ពីព្រោះអាហារទាំងនេះធ្វើឱ្យប្រព័ន្ធរំលាយអាហារខូច ការប្រើប្រាស់អាំងសុយលីនរបស់រាងកាយកាន់តែអសកម្ម និងបណ្តាលឱ្យកើតជាបញ្ហាការគ្រប់គ្រងជាតិស្ករនៅក្នុងឈាម។

វេជ្ជបណ្ឌិត ផិត រ៉ាដា បានផ្ដល់អនុសាសន៍ថា បើទោះបីជាជំងឺទឹកនោមផ្អែមអាចកើតឡើងដោយសារតំណពូជក៏ដោយ ក៏មិនមែនជាអ្វីដែលយើងគួរភ័យខ្លាចនិងត្រូវចាប់អារម្មណ៍ខ្លាំងដែរ។ តែអ្វីដែលអ្នកគួរយកចិត្តទុកដាក់គឺ ទម្លាប់នៃការរស់នៅប្រចាំថ្ងៃដូចជា ការរក្សាទម្ងន់ខ្លួនឯងឱ្យបានសមល្មម ហាត់ប្រាណឱ្យទៀងទាត់ គេងឱ្យគ្រប់គ្រាន់ កាត់បន្ថយស្ត្រេស និងការទទួលទានអាហារដែលមានសារធាតុចិញ្ចឹម គឺជាវិធីល្អបំផុតក្នុងការការពារ និងបង្ការ ជំងឺទឹកនោមផ្អែមឱ្យឆ្ងាយពីជីវិតយើង ហើយទាំងនេះគឺសុទ្ធតែជាអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបាន។

ដូច្នេះ សម្រាប់អ្នកដែលមានបញ្ហាសុខភាព ចង់ទំនាក់ទំនងពិគ្រោះយោបល ពិនិត្យជំងឺ អាចទាក់ទងបានទៅលោកវេជ្ជបណ្ឌិត ផិត រ៉ាដា ឯកទេសជំងឺទឹកនោមផ្អែក និងជំងឺទូទៅ ជាស្ថាបនិកគ្លីនិកវេជ្ជបណ្ឌិត ផិត រ៉ាដា។ តាមរយៈទំនាក់ទំនងតាមលេខទូរស័ព្ទ 077 570 018/ 068 77 48 44/ 010 77 48 44 ៕

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia