សម្រស់
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.4 K views

មនុស្សយើងត្រូវការសម្រស់ដើម្បីភាពសម្រស់ស្អាតមានទំនុកចិត្តលើខ្លួនឯង។ បើផ្ទៃមុខយើងសម្បូរមុន និងចាស់ចាស់ជាងវ័យនោះ យើងនឹងមានអារម្មណ៍ខ្មាស់អៀនមិនខានឡើយ។ សម្រាប់អ្នកដែលមានស្បែកស្រស់ស្អាតមើលទៅក្មេងជាងវ័យ ព្រោះតែហូបផ្លែឈើល្អៗ និងមានកត្តាជាច្រើនផ្សេងទៀត។ មានផ្លែឈើ៥នេះល្អសម្រាប់សម្រស់៖

១. ផ្លែប័រមានជាតិខ្លាញ់ល្អ មានជាតិស័ង្កសី ជាតិទង់ដែង និងវីតាមីនដែលជួយដល់ការផលិតកូឡាជែនរបស់ស្បែកឱ្យក្មេងជាងវ័យ។ ព្រោះខូឡាជែនបានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាស្បែកឱ្យមានសុខភាពល្អ និងភ្លឺថ្លា។ បើអ្នក​​ញ៉ាំ​ផ្លែប័រមួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ អ្នកនឹងឃើញពីលទ្ធផលដោយខ្លួនឯងគឺស្បែកនិងសម្រស់ស្អាតជាងវ័យមិនខានទេ។

២. ផ្លែក្រូចសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដូចជាវីតាមីនC ដើរតួយ៉ាងសំខាន់ក្នុងការបង្កើន collagen ធម្មជាតិឱ្យស្បែក។ អ្នកមានដំបៅក្រពះ ឬរលាកលំពែង គួរពិគ្រោះជាមួយគ្រូពេទ្យជាមុននឹងហូបផ្លែឈើក្រូច។

៣. ផ្លែស្វាយសម្បូរទៅដោយសាធាតុទង់ដែង ហ្វូឡាត វីតាមីន A, B និង C ជួយដល់ការផលិតកូឡាជែនធម្មជាតិក្នុងរាងកាយយ៉ាងសន្សឹមៗ ផងដែរ។ មនុស្សម្នាក់ៗគួរតែជ្រើសរើសផ្លែស្វាយទុំធម្មជាតិ ទើបហូបទៅថែសម្រស់។ អ្នក​​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ដូច​ជា រាគ ដំបៅ​ក្រពះ អាឡែស៊ី គួរ​ពិចារណាសិនមុនហូបផ្លែស្វាយនេះ។

៤. ផ្លែទំពាំងបាយជូរ មានពណ៍ក្រហម បៃតង និងខ្មៅសុទ្ធតែមានផ្ទុកអាស៊ីត ellagic និង resveratrol ជួយក្នុងការប្រឆាំងនឹងភាពចាស់ជាងវ័យ។ តាមការសិក្សាឆ្នាំ ២០២១ ពីសាកលវិទ្យាល័យ Alabama នៅ Birmingham បានរកឃើញថា ការហូបផ្លែទំពាំងបាយជូររយៈពេល ២សប្តាហ៍ជួយការពារស្បែកពីកាំរស្មីUV បានល្អ។

ដូច្នេះ! អ្នកហូបផ្លែឈើទាំង៤នេះជាប្រចាំថ្ងៃ ច្បាស់ណាស់សម្រស់របស់អ្នកកម្រចាស់ណាស់។ បើអ្នកបន្ថែមទម្លាប់ហាត់ប្រាណ គេងឱ្យគ្រប់គ្រាន់ និងផឹកទឹកឱ្យបានគ្រប់គ្រាន់បន្ថែមទៀតនោះ ២០ឆ្នាំក្រោយ សម្រស់អ្នកកម្រចាស់ណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3080

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
368 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
515 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
432 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
404 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia