គំនិតរកស៊ី
មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
66 views

មនុស្សជាច្រើននិយមផឹកកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ តើអ្នកចង់បានរសជាតិលើសពីកាហ្វេទេ? ច្បាស់ណាស់! អ្នកពិតជាត្រូវការ បើយកកាហ្វេលាយជាមួយត្រប៉ែដែលជាបង្អែមរបស់ខ្មែរតាំងពីបូរាណកាលមក តើវានឹងមានរសជាតិបែបណាទៅ? អ្នកខ្លះប្រហែលគិតថា ផឹកមិនកើតទេមើលទៅ ព្រោះផឹកកាហ្វេត្រប៉ែទៅធំក្លិនស្រា ខ្លាចឈឺពោះ ឬខ្លាចស្រវឹងត្រប៉ែក៏មាន។ ថាផឹកកាហ្វេដើម្បីឲ្យស្វាងស្មារតី ធ្វើការងារមុតមាំជាងមុន តែបើសាកកាហ្វេត្រប៉ែខ្លាចតែ ងងុយគេ ចាវឹងធីងធោងក្នុងកន្លែងការងារ។

ខ្ញុំបានភ្លក់កាហ្វេត្រប៉ែនៅហាង Mindfulness Coffee ដែលបង្កើតឡើងដោយបងស្រី ថាវ វរលក្ខណ៍ និងលោក ខិន ហន រួចហើយ។ ចំពោះកាហ្វេត្រប៉ែនេះគឺមានរសជាតិលើសពីកាហ្វេ ហើយមានក្លិនឈ្ងុយ កាន់តែពិសេសគឺមានប្លែកអារម្មណ៍ជាងការំពឹងទុកទៅទៀត។

បងស្រី ថាវ វរលក្ខណ៍ បានលើកឡើងថា សម្រាប់ត្រប៉ែនេះជាឈ្មោះបង្អែមមួយប្រភេទរបស់ខ្មែរយើង។ កាលពីមុនបងប្អូនខ្មែរយើងចូលចិត្តហូបត្រប៉ែលាយជាមួយដូង ហើយគ្រួសារខ្ញុំជាអ្នកធ្វើត្រប៉ែជាច្រើនឆ្នាំ មកហើយ។ ខ្ញុំចាំបានថា កាលនៅធ្វើការក្នុងក្រុមហ៊ុន មេរបស់ខ្ញុំម្នាក់បាននិយាយលេងថា បើយកត្រប៉ែលាយជាមួយកាហ្វេជាការបន្ថែមរសជាតិបែបថ្មីមួយទៀត។ ម្តេចមិនសាកល្បងធ្វើទៅ!

ពេលក្រោយមក ខ្ញុំក៏បានឈប់ធ្វើការងារក្រុមហ៊ុននោះ ហើយមកលក់កាហ្វេដើរតាមក្តីស្រមៃ ពេលនោះហើយដែលធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យណែនាំរបស់មេខ្ញុំអំពីការលាយត្រប៉ែជាមួយកាហ្វេដើម្បីបង្កើតរសជាតិថ្មីមួយប្រចាំហាង។ ពួកខ្ញុំបានសាកល្បង។ ឃើញថាឆ្ងាញ់ និងផ្ទុះការគាំទ្រទូទាំងប្រទេសកម្ពុជា។ ជាពិសេសអ្នកលេងបណ្តាញសង្គមបាន Troll និយាយលេងថា តិចញាំហើយនិយាយច្រើន តស់ទៅតាប៉ែហី តិចចាវឹងទៅ មិនដឹងថាអ្នកលក់ឬអ្នកទិញតាប៉ែ ។ល។ មកទល់នឹងពេលបច្ចុប្បន្ន ពុំទាន់មានហាងកាហ្វេ ឬភោជនីយដ្ឋានណា មានមុខមីនុយកាហ្វេដូចនៅ Mindfulness Coffee យើងទេ។ យើងពិតជាមានមោទនភាព និងងចង់ឲ្យខ្មែរគ្រប់រូបបានភ្លក់រសជាតិកាហ្វេត្រប៉ែនេះ។

ចំពោះដំណើរការនៃការធ្វើត្រប៉ែវិញគឺយើងត្រូវតាមក្បួនខ្នាតពីបូរាណ ត្រូវធ្វើការសាកល្បងពីគុណភាពសាច់អង្ក រសជាតិ កម្រិតកាច់របស់ត្រប៉ែ ហើយត្រូវមានអនាម័យខ្ពស់ និងគិតសុខភាពជាចម្បង។ អ្វីដែលកាន់តែពិសេសនោះគឺ បរិមាណនៃការធ្វើរបស់ុយើងគឺបែបគ្រួសារ និងមិនលោភលន់ចង់តែបានប្រាក់ចំណេញឡើយ។ ការធ្វើត្រប៉ែដោយមានកំណត់ចំនួនគីឡូក៏ជាកត្តាធ្វើឲ្យរសជាតិ និងគុណភាពត្រប៉ែរបស់គ្រួសារយើងមានស្ថេរភាព និងរក្សារសជាតបានល្អ។

បងស្រី វរលក្ខណ៍៍ បានបន្តថា ពេលចេញលក់ដំបូង មានអ្នកខ្លះនិយាយលេងថាផឹកកាហ្វេត្រប៉ែតិចត្រប៉ែតាមហ្នឹងដែរ...ហើយមានអ្នកខ្លះក៏មិនសូវជាទុកចិត្តដែរ ប៉ុន្តែបន្ទាប់ពីសាកល្បងមានអ្នកផឹកកាហ្វេត្រប៉ែមានរសជាតិបែបថ្មីនេះ មានរឿងមួយបានកើតឡើងគឺផ្ទុះមានអ្នកគាំទ្រកាហ្វេត្រប៉ែនេះខ្លាំង។ អ្នកបានផឹកកាហ្វេត្រប៉ែនេះតែងនិយាយថា រសជាតិឆ្ងាញ់។ រហូតធ្វើត្រប៉ែនេះមិនទាន់ដើម្បីលក់ទេ ព្រោះយើងចំណាយពេលកន្លះថ្ងៃធ្វើវា រួចហើយត្រូវរក្សាទុកត្រប៉ែចំនួនបីថ្ងៃបន្ថែមទៀត ទើបត្រប៉ែនេះមានគុណភាព និងកាច់បានល្អទៅតាមស្តង់ដារ។ សម្រាប់ត្រប៉ែដែលយើងលក់នេះគឺយើងធ្វើវាដោយខ្លួនឯង យើងមានទំនុកចិត្ត។ ពួកយើងលក់ត្រប៉ែនេះរាប់ឆ្នាំមកហើយ។

ហើយគាត់បានបន្តថា ចាស់ៗ តែងនិយាយថា អ្នកស្អកក ឬឈឺក ពេលហូបត្រប៉ែនេះហើយ ស្រាប់តែជាសះស្បើយលឿន។ តែត្រូវចាំថាលុះត្រាត្រប៉ែហ្នឹង ធ្វើតាមធម្មជាតិ អត់ប្រើមេស្កនិងទឹកស្កនោះទើបមានគុណភាព និងអាចដើរតួនាទីជាឳសថបាន។ បងប្អូនខ្លះប្រហែលជាមានចម្ងល់ថាទិញកាហ្វេត្រប៉ែអត់ស្ករហើយនៅតែមានរសជាតិផ្អែមទៀត។ ចម្លើយត្រប៉ែមានរសជាតិផ្អែមស្រាប់ទោះមិនដាក់ស្ករថែមក៏ដោយ។ ជាតិផ្អែមមាននៅក្នុងបាយដំណើបខ្មៅរួចទៅហើយ។  អង្ករដំណើបខ្មៅមានអត្ថប្រយោជន៍ខ្ពស់ដល់សុខភាពណាស់ដូចជាវាមានផ្ទុកជាតិសរសៃ មានជាតិវីតាមីន សារធាតុរ៉ែ និងសម្បូរទៅដោយ Fiber ខ្ពស់ គឺជួយដល់ប្រព័ន្ធរំលាយអាហារ ជួយខួរក្បាល សម្រួលតុល្យភាពរបស់អ័រម៉ូន និងស្បែកកុំឱ្យមានបញ្ហាផ្សេងៗ ផងដែរ។ ហើយជាពិសេសនៅក្នុងអង្ករដំណើបខ្មៅនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin ដែលមានសមត្ថភាពប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងយ៉ាងល្អបំផុត។ ពេលយើងបូកកាហ្វេជាមួយត្រប៉ែ បានជាកាហ្វេត្រប៉ែដែលមានគុណភាពជួយសុខភាពរបស់អ្នករឹងមាំ៕

កាហ្វេត្រប៉ែធានាថាឆ្ងាញ់ និងមិនស្រវឹង! ជាចុងក្រោយ យើងខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនខ្មែរគ្រប់រូប ជាពិសេសបងប្អូនដែលកំពុងមានអាជីវកម្មកាហ្វេ សូមកុំគ្រាន់តែចង់បើកកាហ្វេដើម្បីបង្កើនចំណូលតែមួយមុខ ត្រូវព្យាយាមរកអ្វីដែលជាលក្ខណពិសេសប្រចាំហាង របស់ខ្លួន។ ត្រូវចាំថាខ្មែរយើងវត្ថុ របស់ និងចំណុចល្អៗជាច្រើនណាស់ដែលយើងអាចយកមកច្នៃ និងដាក់ឲ្យប្រើប្រាស់ជាមួយមុខជំនួញ ឬការងារប្រចាំថ្ងៃរបស់យើងដូចជាពាក្យរបស់លោកសាស្ត្រចារ្យ សំបូរ ម៉ាណ្ណារ៉ាថាអភិរក្សចាស់ អភិវឌ្ឍថ្មីបន្ថែម។ខ្មែររឹងមាំព្រោះខ្មែរមានការច្នៃប្រឌិតខ្ពស់!នេះជាផេកហាងកាហ្វេ Mindfulness Coffee Tuol Tompoung និងលេខទូរស័ព្ទ៖ 093 616 989៕ អត្ថបទដោយ៖ ទ្រ ​សុភាព

472650612 1140721574337733 4724602683463596020 N

488659563 122115623420796749 7782918309861771897 N

Photo 2025 11 02 14 16 34

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3284

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
159 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
37 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
136 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
112 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
66 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
286 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia