គំនិតរកស៊ី
ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
142 views

សព្វថ្ងៃនេះ មានហាងកាហ្វេជាច្រើនបើកហើយ មានហាងខ្លះបិទទៅវិញ។ អាចមានកត្តាជាច្រើននាំឱ្យហាងកាហ្វេទាំងនោះដួល មកពីខ្វះក្តីស្រឡាញ់ម្ចាស់ហាង មានសេវាកម្មខ្សោយ និងរសជាតិកាហ្វេជាដើម។ សម្រាប់ហាង IKu Coffee – អ៊ីគឹ កាហ្វេ អាចឈរជើងបានយូរឆ្នាំ តាមបងប្រុស Pi Bee ជាម្ចាស់ហាង IKu Coffee – អ៊ីគឹ កាហ្វេ បានលើកឡើងថា ហាងកាហ្វេយើងផ្តោតលើសរសជាតិ និងសុខភាពរបស់ភ្ញៀវជាកត្តាចម្បង។ គ្រាន់តែធ្វើតេស្តរសជាតិកាហ្វេខ្ញុំបានចំណាយពេលអស់មួយឆ្នាំឯណោះ ខ្ញុំត្រូវប្រាកដចិត្តថា ទៅហាងអ៊ីគឹ កាហ្វេគឺមានរសជាតិតែមួយ មិនដូររសជាតិទេ។

ហើយបងប្រុស Pi Bee បាននិយាយពីប្រវត្តិតស៊ូក្នុងការបើកហាងកាហ្វេបន្តិចថា ខ្ញុំជាអ្នកផឹកកាហ្វេរាប់ឆ្នាំមកហើយ ហើយខ្ញុំមានកូនចិត្តមួយថា ថ្ងៃណាមួយ ខ្ញុំនឹងបើកហាងកាហ្វេ ហើយមានរសជាតិកាហ្វេផ្ទាល់ខ្លួន។ រហូតមកដល់ពេលនេះ ខ្ញុំមានសមត្ថភាពបើកដោយខ្លួនឯង ជារឿងបំពេញក្តីស្រមៃរបស់ខ្លួនមួយដែរ។ សម្រាប់ហាងកាហ្វេនេះ បើធៀបប្រាក់ចំណូលនឹងមុខជំនួញរបស់ខ្ញុំផ្សេង គឺចំណេញតិចជាង ហើយវាហត់នឿយជាងក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ស្រឡាញ់ហាង IKu Coffee – អ៊ីគឹ ជាងគេដែរ។ ព្រោះតែក្តីស្រឡាញ់នេះហើយធ្វើឱ្យយើងឆ្លងគ្រាលំបាកពេលលក់មិនដាច់ក៏ដោយ ក៏យើងខំកែលម្អហាង និងរសជាតិឱ្យឆ្ងាញ់ដែរ។

ហើយខ្ញុំបានសួរនៅសំណួរមួយថា ហេតុអ្វីហាង IKu Coffee – អ៊ីគឹ លក់ដាច់? បងប្រុស Pi Bee បានឆ្លើយបតភ្លាមៗ ថា  “លក់ដាច់មកពីរសជាតិឆ្ងាញ់ និងគិតពីភ្ញៀវមុនយកលុយ”។ ខ្ញុំបន្តសួរថា គិតពីភ្ញៀវបែបណាបង? គាត់ក៏ឆ្លើយបន្តថា ទីមួយជាការលក់ទំនាក់ទំនងគឺយើងត្រូវស្គាល់ចិត្តភ្ញៀវដោយយើងនិយាយជាមួយគាត់ ហើយបើកបេះដូងស្តាប់សម្តីភ្ញៀវ ធ្វើឱ្យភ្ញៀវមកទិញដោយមានអារម្មណ៍ល្អ។ លក់ដាច់ឬមិនដាច់ រឿងមួយមិនអាចខ្វះបានគឺលក់ទំនាក់ទំនងជាការលក់អារម្មណ៍ល្អ។ មួយទៀតគិតពីសុខភាពរបស់ភ្ញៀវ ពេលភ្ញៀវផឹកកាហ្វេយើងទៅមានផលប៉ះពាល់សុខភាពដែរអត់? និងមានអារម្មណ៍បែបណាដែរ?

គាត់បានបន្តថា មានភ្ញៀវម្នាក់ មកទិញកាហ្វេដាក់ស្ករ ១០០%ឯណោះ ខ្ញុំគិតថា បើភ្ញៀវបន្តផឹកកាហ្វេបែបនេះ មិនយូរទេគាត់ច្បាស់ជាមានបញ្ហាលើសជាតិស្ករ និងទឹកនោមផ្អែមជាមិនខាន។ ជំនួសមកវិញខ្ញុំក៏សម្រេចចិត្តលួចកាត់ជាតិស្ករភ្ញៀវម្តង ១០% មួយសប្តាហ៍ក្រោយក៏បន្តលួចកាត់ ២០%...នៅពេលសល់ជាតិស្ករ ៥០% ខ្ញុំក៏ប្រាប់គាត់រឿងកាត់ជាតិស្ករនេះហើយផ្តល់ហេតុផលឱ្យគាត់ រួចហើយភ្ញៀវក៏យល់ហើយអរគុណយើងទៀត។ មកដល់ពេលនេះគាត់ក្លាយជាភ្ញៀវនៅហាងអ៊ីគឹយើងតែម្តង។ 

ដូច្នេះ សម្រាប់បងប្អូនដែលពេលទំនេរចូលចិត្តទៅសម្រាកបំបាត់ភាពហឿនហត់ អ្នកគួរទៅហាងកាហ្វេនៅ IKu Coffee ជាកន្លែងល្អបំផុតឱ្យលោកអ្នកទទួលបានបទពិសោធន៍ភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ថែមទាំងទទួលបានអារម្មណ៍រីករាយមួយកម្រិតទៀត។ លើសពីនេះ អ្នកនឹងផឹកកាហ្វេមួយដោយមានសុខភាពល្អដោយដាក់ស្ករតិច។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងបានតាមរយៈផេក IKu Coffee – អ៊ីគឹ កាហ្វេ និងលេខទូរស័ព្ទ៖ ០12 300 117៕ អត្ថបទដោយ៖ ទ្រ សុភាព

Photo 2025 11 16 16 35 19

Photo 2025 11 16 16 35 18

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
179 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
56 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
155 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
142 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
77 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
296 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia