គំនិតរកស៊ី
ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
155 views

កុមារជាអនាគតកម្ពុជា។ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាឆ្នាំ២០២៥” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រស់ សាត ជាអ្នកដឹកនាំគម្រោងកម្មវិធីនេះបាននិយាយសារមួយដ៏មានអត្ថន័យថា “យើងជួយកុមារ ថ្ងៃអនាគតកុមារណាម្នាក់ដែលយើងជួយថ្ងៃនេះ មានសមត្ថភាពជួយកូនយើង និងកូនដទៃអ្នកផ្សេងទៀតដែលគ្មានលទ្ធភាព ឱ្យជីវិតល្អប្រសើរឡើងវិញ។ ព្រោះអនាគតកុមារម្នាក់មានតម្លៃណាស់។ នេះយើងហៅថា ជួយគ្នាវិលជុំដើម្បីកុមារកម្ពជា។ ការបង្កើតកម្មវិធីនេះដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតថវិកាផ្គង់ផ្គង់ដល់ការជួយសង្រ្គោះ និងព្យាបាលកុមារដែល​មានជំងឺផ្សេងៗ នៅប្រទេសកម្ពុជា។

មន្ទីរពេទ្យកុមារអង្គរជួយកុមារកម្ពុជាប្រមាណជា ៤០០នាក់ជាងជារៀងរាល់ថ្ងៃ នេះជាគុណដ៏ធំមួយដែលយើងទាំងអស់គ្នាគួរតែចូលរួមខានមិនបានឡើយ។ ការគាំទ្ររបស់អ្នកទាំងអស់គ្នាមានន័យលើសពីការបរិច្ចាគមិនថាថវិកាតិច ឬច្រើនក្តីសុទ្ធតែមានចំណែកទ្រទ្រង់ក្នុងការព្យាបាលកុមារជាច្រើន ជាពិសេសកុមារដែលមានជំងឺមហារីកឱ្យមានឪកាសទទួលការព្យាបាល និងឱ្យមានសុខភាពល្អដូចជាកុមារជាច្រើនទៀត។

តាមលោកស្រី ស៊ិនកេត អរុណ ជាប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរលើក​ឡើងថា មន្ទីរពេទ្យកុមារអង្គរបង្កើតឡើងដើម្បីជួយសង្រ្គោះដល់ជីវិតកុមារកម្ពុជាហើយមន្ទីរពេទ្យកុមារអង្គនៅក្នុងមួយឆ្នាំៗ ត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ។ ជាពិសេសព្យាបាលជំងឺកាចជាងគេចំពោះកុមារ គឺជំងឺមហារីកនេះតែម្តង។

ហើយលោកស្រីបានបន្តថា មានគ្រូពេទ្យឯកទេសជំងឺមហារីកកុមារនៃមន្ទីរពេទ្យកុមារអង្គរជាច្រើនកំពុងធ្វើការព្យាបាល និងប្រយុទ្ធនឹងជំងឺមហារីកកុមារ មានកុមារខ្លះព្យាបាលជារួចហើយ ហើយក៏បន្តតាមដានបន្ថែមទៀតដែរ។ មានកុមារខ្លះទៀតកំពុងធ្វើការព្យាបាលឱ្យអស់ពីលទ្ធភាពរបស់គ្រូពេទ្យជំនាញ។ ទោះបីបញ្ហានេះជាបញ្ហាធំក៏ដោយ ប៉ុន្តែការខំប្រឹងគ្រូពេទ្យ និងសមាជិកជាច្រើនបានរួមគ្នាជួយកុមារដែលរងការឈឺចាប់ពីជំងឺមហារីក ដើម្បីឱ្យកុមារគ្រប់រូបមានឪកាសទទួលបានការពិនិត្យ ការព្យាបាល ដើម្បីរស់រាន និងលេងកម្សាន្តដូចក្មេងដទៃដែរ”។  

មន្ទីរពេទ្យកុមារអង្គរមានកិត្តិយសដែលឆ្នាំនេះ មូលនិធិម៉ានី The Many Foundation និងមានសប្បុរសជនជាច្រើនបានចូលរួមសហការគាំទ្រព្រឹត្តិការណ៍ដើរ “តោះ! ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ” ដែលជាឆ្នាំទី៥ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។

ហើយនៅព្រឹត្តិការណ៍ឆ្នាំនេះ ដំណើរឡើងភ្នំបូកគោ គឺមានចម្ងាយ ៣១ គីឡូម៉ែត និងប្រើពេលវេលាប្រមាណ៧ម៉ោង ដែលមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៩ ២០ និង ២១ ខែធ្នូ ឆ្នាំ ២០២៥។  ព្រឹត្តិការណ៍នេះ មិនត្រឹមតែរៃអង្គាសថវិកានោះទេ វាបានជួយលើកកម្ពស់សកម្មភាពកីឡា និងការហាត់ប្រាណ ជំរុញគោលដៅទេសចរណ៍ «ឋានសួគ៌បូកគោ» ទំនាក់ទំនងសង្គមអាជីវកម្ម និងស្មារតីសប្បុរសធម៌ មនុស្សធម៌របស់សង្គមជាតិកម្ពុជា។ចំពោះសប្បុរសជនមានចំណាប់អារម្មណ៍ សូមទាក់ទងទូរស័ព្ទ និងតេលេក្រាមលេខ (086 256585 / 089588808) ឬគេហទំព័រ Climb Bokor Mountain for Children's Health​ ៕ អត្ថបទដោយ៖ ទ្រ សុភាព

 Ds C3409

 Ds C3765

486086007 1036608395163286 7280080490281746034 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
179 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
57 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
155 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
142 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
77 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
297 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia