គំនិតរកស៊ី
ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
284 views

មានពាក្យល្បីចេញពីសៀវភៅ អាត់បី បានសរសេរថា ចង់លក់ដាច់ លក់ខ្លួនជាមុន។ ជូនកាលក៏មានពាក្យនិយាយលេងសើចខ្លះ ប៉ុន្តែអត្តន័យសំខាន់មួយអ្នកនិពន្ធផ្តោតសំខាន់ ឱ្យអ្នកលក់អនឡាញចេះសាងខ្លួនឱ្យល្បី ទើបលក់ផលិតផលដាច់ ព្រោះមានគេស្គាល់ប្រេនរបស់ខ្លួន។ មានកញ្ញាម្នាក់ពិតជាពូកែតស៊ូរហូតមានសមត្ថភាពផលិតវីដេអូឱ្យផ្ទុះត្រឹមតែ ២៤ម៉ោងមានអ្នកទស្សនាមួយលាននាក់គឺកញ្ញា ឡេង ឡេង ជាម្ចាស់ប្រេនខោ Double L លក់ដាច់ខ្លាំង

មានគំនិតគិតថា ធ្វើឱ្យខ្លួនល្បី លក់អ្វីក៏ដាច់ដែរ។ សម្រាប់កញ្ញា ឡេង ឡេង បានឡើងផ្ទុយពីគំនិតនេះដោយនិយាយថា មិនប្រាកដល្បី យើងលក់ដាច់ខ្លាំងនោះទេ បើផលិតផលខ្លួនយើងគ្មានគុណភាពផងនោះ។ បើលក់ផលិតផលគ្មានគុណភាពស្មើនឹងបោកទំនុកអតិថិជន និងបោកលុយអតិថិជនគាត់ខំជួយទិញយើងហើយ។ រកស៊ីផ្លូវនេះរស់អត់យូរ។  

កញ្ញា ឡេង ឡេង ជាអ្នកផលិតវីដេអូដ៏ល្បីមួយរូប។ កញ្ញាធ្លាប់ចាប់ផ្តើមធ្វើវីដេអូកាលឆ្នាំ ២០១៧ ដែរ ព្រោះតែគ្មានអ្នកមើលក៏បាក់កម្លាំងចិត្ត រួចក៏សម្រេចចិត្តឈប់ទៅ។ ពីរឆ្នាំក្រោយមកកញ្ញាឡេង ឡេង ក៏ត្រឡប់មកធ្វើវីដេអូវិញ។ សម្រាប់ផលិតមាតិកានៅតែធ្វើវីដេអូការស្លៀកពាក់ដដែល។ ហើយកញ្ញាបានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែក Fashion Design ជាការរចនាម៉ូត។

ទោះបីកញ្ញា ឡេង ឡេង ខំផលិតធ្វើវិដេអូពីរបៀបស្លៀកខោអាវ ឬខោមួយពាក់បានបីម៉ូតក៏ដោយ ប៉ុន្តែវីដេអូអត់ផ្ទុះសោះ។ ពេលហ្នឹងរាងស្រ្តេសច្រើនដែរព្រោះមានកូវីដ១៩ ហើយចេញទៅខាងក្រៅក៏អត់កើត ទៅកន្លែងថតក៏អត់កើតដែរ។ ហើយក៏គិតៗ ក៏លេចមានគំនិតមួយថា ខ្លួនគួរសាកធ្វើដែលថ្មី ព្រោះកញ្ញាធ្វើពីរបៀបស្លៀកពាក់មួយឆ្នាំហើយអត់លទ្ធផលអ្វីសោះ។ កញ្ញា ឡេង ឡេង តាំងពីដើមមកជាអ្នករចនាម៉ូតស្រាប់ហើយនោះ កញ្ញាក៏ឧស្សាហ៍ធ្វើជាម៉ូដែលដែរ ហើយនាំសិស្សច្បងថតដោយខ្លួនឯងបានស្អាតៗ។ ហើយកញ្ញាក៏បែកគំនិតបង្រៀនគេថតរូបទៅ។

ព្រោះការបង្រៀនគេថតរូបនេះកាលហ្នឹង មិនទាន់មានអ្នកធ្វើវីដេអូហ្នឹងច្រើនទេគឺប្រាប់ពីរបៀបនារីៗ ឬបុរសៗ ឱ្យចេះរបៀបថតរួបបានស្អាតៗ។ កាលហ្នឹងនៅឆ្នាំ២០២០ ខែ៥ គ្រាន់តែកូវីដរាងស្ងាត់ បានគេឱ្យចេញមកខាងក្រៅ ក៏សម្រេចចិត្តផលិតវីដេអូបែបថតរូប ព្រោះវីដេអូនេះមានប្រយោជន៍ក្នុងការបង្រៀនគេថតរូបបានស្អាត។ សម្រាប់តែវីដេអូហ្នឹងផ្ទុះឡើងមួយលានអ្នកមើលក្នុងរយៈពេល២៤ម៉ោង។ ពេលវីដេអូនេះផ្ទុះមួយលានហើយ វីដេអូក្រោយៗ ក៏ផ្ទុះមួយលានស្ទើរាល់ថ្ងៃ។ ហើយមានមនុស្សស្គាល់ខ្ញុំច្រើនណាស់ ស្គាល់ច្រើនរហូតខ្ញុំមានអារម្មណ៍អៀនខ្លួនក៏រត់ទៅផ្ទះ។

ហើយកញ្ញា ឡេង ឡេង បានលើកឡើងពីរបៀបធ្វើវីដេអូឱ្យអ្នកមើលច្រើនបានចំណុចទី១. ធ្វើវីដេអូឱ្យប្លែកជាងគេ ដែលអ្នកដទៃមិនទាន់ធ្វើ ដើម្បីមានរស់ជាតិប្លែកថ្មី ទី២. ធ្វើវីដេអូមួយហ្នឹងផ្តាល់អត្ថប្រយោជន៍ឱ្យអ្នកមើលហើយឱ្យចេះធ្វើទៀតដូចជាការថតរូបនេះ មានបុរសនិងនារីចង់ចេះថតរូបភាពឱ្យស្អាតមានច្រើនណាស់។ ៣. យើងត្រូវចេះបើកក្បាលវីដេអូឱ្យទាក់ទាញអារម្មណ៍អ្នកមើលដូចជា ពេលអ្នកទាំងអស់គ្នាទៅដើរលេងថតរូបបែបមិចដែរ នេះវិធីថតរូបឱ្យស្អាតៗ...។

កញ្ញា ឡេង ឡេង បានប្រាប់ថា អ្នកដែលឈប់ពីវិដែអូហើយចង់ត្រឡប់មកធ្វើវីដេអូវិញ លុះត្រាគេមានហេតុផលនិងគោលដៅច្បាស់លាស់ ទើបគាត់មានកម្លាំងចិត្តតស៊ូក្នុងការផលិតមាតិកាបាន។ ខ្ញុំត្រឡប់មកធ្វើវិដេអូម្តងទៀតនេះ ព្រោះខ្ញុំមានគោលបំណងច្បាស់លាស់ណាស់គឺបង្កើតប្រេនរបស់ខ្លួនឯងមួយ។ មុនខ្ញុំបើកប្រេន Double L លក់ដាច់កើនចំណូលនោះ ខ្ញុំបានបរាជ័យពីរបីលើករួចហើយ។ ព្រោះនេះជាក្តីស្រមៃរបស់ខ្ញុំ ខ្ញុំមិនអាចបញ្ឃប់វាបានទេ។

កញ្ញាបានបន្តថា កាលហ្នឹង! ខ្ញុំគិតថា ការរកស៊ីកត្តាចាំបាច់បំផុតធ្វើទីផ្សារដើម្បីឱ្យមនុស្សស្គាល់យើងកាន់តែច្រើន។ បើគេអត់ស្គាល់យើងទេ ការលក់អ្វីក៏ពិបាកដាច់ដែរ។ អ៊ីចឹងហើយខ្ញុំផលិតមាតិកាឱ្យផ្ទុះលើបណ្តាញសង្គមឱ្យខ្លួនល្បី ទើបខ្ញុំបង្កើតប្រេនដោយចេញពីការសន្សំលុយរបស់ខ្ញុំនិងក្រុមការងារ នេះជាការរួមដៃគ្នាបង្កើតប្រេនខោ Double L មានការគាំទ្រច្រើនមែនហើយចំណូលក៏កើនខ្លាំងដែរ។ អ្នកលក់អនឡាញមិនអាចដាច់ខ្លួនចេញពីបណ្តាញសង្គមបានទេ ត្រូវធ្វើវិដេអូឱ្យច្រើនតាមអាចធ្វើបានដើម្បីផ្សារភ្ញាប់ខ្លួនជាមួយហ្វេនៗ ឱ្យមានទំនាក់ទំនងតាមរយៈការផលិតមាតិការឱ្យផ្ទុះៗ៕ អ្នកអាចទាក់ទងទិញតាមផេក Double L   ផេក៖ Lengឡេង និងលេខទូរស័ព្ទ៖ 070 933 158។ អត្ថបទដោយ៖ ទ្រ សុភាព 

527467084 1365505908512511 1296051317787299958 N

527279767 1365509558512146 627048898370077052 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3211

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
152 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
31 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
131 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
102 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
63 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
284 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMay 1 2026
ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
#ចិត្តសាស្ត្រMay 1 2026
៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
#អាហារApril 30 2026
ប្រហែល ៧០%! អ្នកផឹកស្រាជាប្រចាំ ងាយប្រឈមបញ្ហាខួរក្បាលធ្ងន់ធ្ងរទាំង ៧នេះ
#ចិត្តសាស្ត្រApril 30 2026
កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
#ចិត្តសាស្ត្រApril 29 2026
បុសស្រ្តី! ធ្វើរឿង ១នេះជួយកាត់ស្រ្តេស គេងលក់ស្រួល និងបង្កើនលំហូរឈា.-មខួរក្បាល
#ព័ត៌មានApril 28 2026
នេះជាតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៨ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia