គំនិតរកស៊ី
រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
51 views

ដើម្បីបង្កើតឱកាសការងារដល់ប្រជាជនខ្មែរ បង្កើនសេដ្ឋកិច្ចជាតិ និងកេរិ៍តឈ្មោះផលិតខ្មែរលើឆាកអន្តរជាតិ។ គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម (PPM) ដែលជាគ្រឹះស្ថានផលិតឱសថធំ និងដំបូងគេ ហើយឈានមុខគេ នៅកម្ពុជាបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សម្រាប់ឆ្នាំ ២០២៦ ខាងមុខគ្រប់ផលិតផលដែលផលិតដោយគ្រឹះស្ថាន ប៉េប៉េអឹម (PPM) នឹងមិនមានការឡើងថ្លៃឡើយ។  

នេះគឺជាទស្សនវិស័យរបស់លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន ប៉េប៉េអឹម ដើម្បីចូលរួមចំណែក លើកស្ទួយសុខុមាលភាព និងផ្តល់នូវឱសថប្រកបដោយគុណភាព។ តាមរយៈការប្រកាសជាផ្លូវការនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៥ ថា គ្រប់ផលិតផលដែលផលិតដោយគ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម នឹងលក់ក្នុងតម្លៃដដែល ដោយមិនមានការតម្លើងថ្លៃអ្វីទាំងអស់បើទោះបីជា វត្ថុធាតុដើមនាំចូលមួយចំនួនមានការឡើងថ្លៃខ្លះក៏ដោយ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម (PPM) បានបេជ្ញាចិត្តនឹងបន្តខិតខំរក្សានូវគុណភាពផលិតផល ស្របតាមស្តង់ដាអន្តរជាតិ រក្សាការផ្គត់ផ្គង់ឱ្យបានកាន់តែប្រសើរ និងធ្វើឱ្យផលិតផល ឱសថសម័យរបស់ខ្មែរយើងកាន់តែមានតម្លៃសមរម្យ រួមជាមួយនឹងគុណភាព ប្រសិទ្ឋភាពខ្ពស់គួរជាទីទុកចិត្តបំផុត។ 

ការជ្រើសរើសប្រើ «ផលិតផលក្នុងស្រុក ដែលមានគុណភាព» គឺជាការជួយខ្លួនឯងក្រុមគ្រួសារធុរកិច្ច សុវត្ថិភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងស្រុក ឱ្យមានលទ្ធភាពទិញ និងប្រើប្រាស់ផលិតផលជាតិក្នុងបរិបទដែលសេដ្ឋកិច្ចបច្ចុប្បន្នកំពុងមានបញ្ហាប្រឈមផ្សេងៗបណ្តាឱសថស្ថាន គ្លីនិក មន្ទីរពេទ្យ និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលតែងតែគាំទ្រផលិតផលខ្មែរកន្លងមក។ ហើយជាពិសេសស្របពេលនឹងកំណើននៃសន្ទុះជាតិនិយម យើងរួមគ្នាលើកកម្ពស់គុណតម្លៃ និងកេរ្តិ៍ឈ្មោះរបស់ជនរួមជាតិទាំងអស់គ្នា ប៉េប៉េអឹម (PPM) មិនឆ្លៀតឱកាសក្នុង «ផលិតផលខ្មែរ» ដើម្បីជម្រុញ និងពង្រឹងសេដ្ឋកិច្ចជាតិតាមរយៈការតម្លើងថ្លៃនោះទេ។ 

គួរបញ្ជាក់ថា គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម ត្រូវបានបង្កើតឡើងនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងការផលិត ឱសថគីណាល់ ជាឱសថដំបូងគេបំផុតរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ដោយបច្ចុប្បន្នសហគ្រាសផលិតឱសថ ប៉េប៉េអឹម បាននាំចេញផលិតផលបំបាត់ការឈឺចាប់នេះរួមនឹងផលិតផលសុខភាពជាច្រើនទៀត ទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសក្នុងតំបន់អាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុបជាដើម។

គ្រឹះស្ថានផលិតឱសថ ប៉េប៉េអឹម អាចចាត់ថាជាក្រុមហ៊ុនឱសថមួយដែល បានជំរុញដល់មនុស្សជំនាន់ថ្មីឱ្យមានការតស៊ូសិក្សាស្រាវជ្រាវ និងបង្កើតចេញជាគំនិតច្នៃប្រឌិត ដើម្បីឈានដល់ការបង្កើតផលិតផលកម្ពុជា ដែលចូលរួមដល់ការអភិវឌ្ឍវិស័យសុខាភិបាល និងប្រទេសជាតិទាំងមូល ។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នាដើម្បីបង្កើតឱកាសការងារដល់ប្រជាជនខ្មែរ បង្កើនសេដ្ឋកិច្ចជាតិ និងកេរិ៍តឈ្មោះផលិតខ្មែរលើឆាកអន្តរជាតិ។ ចង់ដឹងព័ត៍មានលម្អិតសូមទំនាក់ទំនង លេខទូរស័ព្ទ 023 890 093 ឬផេកផ្លូវការរបស់ ប៉េប៉េអឹម (PPM)៖ PPM

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
171 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
51 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
149 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
135 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
72 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
292 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia