ជំងឺ
ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
1.5 K views

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សជាច្រើនមិនសូវយកចិត្តទុកដាក់ទេចំពោះទម្លាប់មួយចំនួនដែលមើលទៅធម្មតា តែការពិតវាអាចទៅបំផ្លាញ់តម្រងនោមបន្តិចៗម្ដងដោយមិនដឹងខ្លួន។ ដូច្នេះបើចង់ឱ្យតម្រងនោមមានសុខភាពល្អ និងមិនចង់ទៅលាងឈាមរាល់អាទិត្យទេ អ្នកមានទម្លាប់ដូចខាងក្រោមនេះគួរតែកាត់បន្ថយ ឬបើអាចបញ្ឍប់កាន់តែល្អ៖ 

១. ចូលចិត្តញ៉ាំសាច់ក្រហមច្រើន៖ ដូចជាសាច់គោ សាច់ជ្រូក ឬសាច់ចៀមសាច់ទាំងនេះមានប្រូតេអ៊ីន និងសារធាតុ purine ខ្ពស់។ ប្រសិនបើបរិភោគញឹកញាប់ ឬច្រើនពេកអាចធ្វើឱ្យតម្រងនោមធ្វើការលើសទម្ងន់ ដោយសារត្រូវច្រោះអាស៊ីត និងកាកសំណល់ច្រើនជាងធម្មតា។ ការសិក្សាមួយនៅសាកលវិទ្យាល័យជាតិសិង្ហបុរីបានបញ្ជាក់ថា អ្នកដែលញ៉ាំសាច់ក្រហមច្រើន មានហានិភ័យកើតជំងឺខ្សោយតម្រងនោមខ្ពស់ជាងអ្នកដែលញ៉ាំតិចដល់ទៅ ៤០%។ អ្នកឯកទេសអាហារូបត្ថម្ភ Lauren Graf បានណែនាំថា យើងគួរកាត់បន្ថយសាច់ក្រហម ហើយបន្ថែមប្រភេទអាហារដែលមានប្រូតេអ៊ីនដូចជា ត្រី សណ្តែក បន្លែបៃតង និងសាច់ស។ របបអាហារមានតុល្យភាព នឹងជួយឱ្យតម្រងនោមមានសុខភាពល្អ និងធ្វើការកាន់តែប្រសើរឡើង។

២. ខ្ជិលផឹកទឹក៖ មនុស្សជាច្រើនតែងតែផឹកទឹកនៅពេលដែលស្រេកប៉ុណ្ណោះ ការធ្វើបែបនេះគឺមិនល្អទេ នៅពេលរាងកាយខ្វះទឹក បរិមាណទឹកនោមនឹងថយចុះ ធ្វើឱ្យការបញ្ចេញជាតិពុលមិនបានល្អ ហើយសារធាតុរ៉ែដូចជា oxalate ឬ urate អាចកកកុញក្លាយទៅជាគ្រួសនៅក្នុងតម្រងនោម។ អ្នកជំនាញណែនាំឱ្យមនុស្សពេញវ័យផឹកទឹកប្រហែល ២.៥ ទៅ ៣ លីត្រក្នុងមួយថ្ងៃ អាស្រ័យលើទម្ងន់ និងសកម្មភាពប្រចាំថ្ងៃដែរ។ ការផឹកទឹកគ្រប់គ្រាន់មិនត្រឹមតែជួយតម្រងនោម ប៉ុន្តែថែមទាំងជួយឱ្យស្បែកស្រស់ស្អាត ប្រព័ន្ធរំលាយអាហារល្អ និងឈាមដើរបានល្អផងដែរ។  ទោះជាយ៉ាងណា ការផឹកទឹកច្រើនពេកក្នុងរយៈពេលខ្លីក៏មិនល្អដែរ ព្រោះវាអាចបង្កឱ្យអំបិលក្នុងឈាមរលាយ និងប៉ះពាល់ដល់បេះដូង ឬខួរក្បាល។ 

៣. ទម្លាប់ទប់នោម៖ អ្នកខ្លះព្រោះតែរវល់ខ្លាំងសុខចិត្តទប់នោមមិនទៅបន្ទប់ទឹក តែដឹងទេថាការធ្វើបែបនេះអាចធ្វើឱ្យតម្រងនោមខូចបានយ៉ាងាយ បើកាលណាប្រឹងទប់នោមយូរពេកអាចធ្វើឱ្យបាក់តេរីកើនឡើងនៅក្នុងប្លោកនោម និងនាំឱ្យឆ្លងមេរោគផ្លូវទឹកនោម។ ប្រសិនបើមិនព្យាបាលទាន់ពេលវេលា វាអាចរាលដាលទៅក្រលៀន បង្កជារលាក និងជំងឺខ្សោយតម្រងនោម។

លើសពីនេះ ការទប់ទឹកនោមក៏ធ្វើឱ្យសារធាតុរ៉ែដូចជា កាល់ស្យូម និងអាស៊ីតអ៊ុយរិក កកកុញ បង្កើតជាគ្រួសក្នុងតម្រងនោម ដែលអាចបណ្តាលឱ្តឈឺខ្នង ឈាមក្នុងទឹកនោម ឬស្ទះបង្ហួរនោម។ វេជ្ជបណ្ឌិតណែនាំឱ្យទៅបញ្ចេញទឹកនោមឱ្យបានទៀងទាត់ ជាពិសេសនៅពេលព្រឹក និងក្រោយពេលផឹកទឹកច្រើន។

៤. ចូលគេងយប់ៗជ្រៅ៖ ការគេងគឺជាពេលវេលាដ៏មានតម្លៃសម្រាប់តម្រងនោមក្នុងការជួសជុលកោសិកា និងស្តារមុខងារ។ បើអ្នកចូលគេងយឺត ឬគេងតិចជាង ៦ ម៉ោងក្នុងមួយយប់ វាអាចរំខានដល់អ័រម៉ូន និងសម្ពាធឈាម បង្កឱ្យតម្រងនោមធ្វើការលើសកម្រិត។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលគេងតិចជាង ៦ ម៉ោង មានអត្រាថយចុះមុខងារតម្រងនោមលឿនជាងអ្នកដែលគេង ៧ ទៅ ៨ ម៉ោង។

 ដូច្នេះ យប់ណាក៏ដោយ ត្រូវព្យាយាមចូលគេងមុនម៉ោង ១១ យប់ រក្សាបរិយាកាសស្ងៀមស្ងាត់ និងជៀសវាងការមើលទូរស័ព្ទ មុនពេលគេង ដើម្បីឱ្យរាងកាយទទួលយកការសម្រាកពេញលេញ និងជួយថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ៕

អត្ថបទដោយយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia