អាហារ
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.5 K views

មានប្រជាជនខ្មែរយើងមួយចំនួនមានការពេញនិយមផឹកភេសជ្ជៈផ្អែមៗ ដូចជាកាហ្វេ និងភេសជ្ជៈលើទីផ្សា ងាយកើតជំងឺទឹកនោមផ្អែម។ យោងតាមគេហទំព័រ Telegrafi បានចុះផ្សាយថា មានសារធាតុចំនួន ៨ នៅក្នុងផ្លែឈើអស្ចារ្យមួយនេះ គឺផ្លែក្រូច ដើម្បីជួយកាត់បន្ថយជាតិស្ករក្នុងអាហារនិងភេសជ្ជៈការពារអ្នកពីជំងឺទឹកនោមផ្អែម។

នៅក្នុងសារធាតុចំនួន ៨នោះ មានសារធាតុចំនួន ៧ថ្មីដែលគេបានរកឃើញមានឈ្មោះដូចជាសារធាតុ eriodictyl, សារធាតុ hesperetin, សារធាតុ ADMF, សារធាតុ DAME, សារធាតុ hernandulcine, សារធាតុ 4B-hydroxyhernandulcine និងសារធាតុ perillaldehyde ។ តាមក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Florida បានបញ្ជាក់បន្ថែមថា ពួកគេបានរកឃើញសមាសធាតុទាំងប្រាំពីរខាងលើនេះ បន្ទាប់ពីការធ្វើតេស្តលើក្រូចថ្លុង ក្រូចឃ្វិច និងក្រូចផ្អែម (sweet oranges)។

លោកវេជ្ជបណ្ឌិត Yu Wang ជាអ្នកវិទ្យាសាស្ត្រផ្នែកចំណីអាហារបានដឹកនាំការស្រាវជ្រាវនេះបានប្រាប់កាសែត Telegrafi ថា ផ្លែក្រូចនេះមានជាតិផ្អែមបែបធម្មជាតិ មានជាតិសរសៃរជា "ឱកាសដ៏ប្រសើរ" ដើម្បីកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងភេសជ្ជៈផ្សេងៗ ឱ្យសម្រកគីឡូ និងជំងឺទឹកនោមផ្អែម។ ការហូបផ្លែក្រូចស្រស់ជួយបង្ការជំងឺតម្រងនោម ហើយកាត់បន្ថយការប្រឈមនឹងការផ្តុំជាតិកាល់ស្យូមជាហេតុបង្កឱ្យកើតបញ្ហាគ្រួសក្នុងតម្រងនោម។

ចំណុចពិសេសមួយទៀតការហូបផ្លែក្រូច និងផឹកទឹកក្រូចក្រឡុក មានអត្ថប្រយោជន៍ខុសគ្នាឆ្ងាយ។ បើផឹកទឹកក្រូចក្រឡុកច្រើននាំឱ្យជាតិស្ករកើនឡើងក្នុងខ្លួនរបស់អ្នក(អ្នកចង់ផឹកបន្ត)។ ពេលអ្នកហូបផ្លែក្រូចបកពីសំបកមានគុណប្រយោជន៍ជួយដល់សុខភាពព្រោះវាជួយឱ្យអារម្មណ៍ហូបទៅឆាប់ឆ្អែត(អ្នកហូបផ្លែក្រូចពីរនិងបីផ្លែមានអារម្មណ៍ឆ្អែតហើយ)។ ព្រោះវាមានជាតិសរសៃ មានជាតិ​វីតាមីន C និងមាន​ផ្ទុក​នៅ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម Polyphenols ជួយ​ការពារ​កោសិកា​ពី​ការ​ខូចខាត​ពី​រ៉ា​ឌី​កាល់​សេរីបានយ៉ាងល្អបំផុត​៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia