អាហារ
អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
861 views

សក់គឺជាផ្អែកមួយនៃសម្រស់ បើមុខ ស្បែក ក្រចក ស្អាតហើយតែសក់មានបញ្ហាដូចជាជ្រុះ សក់ឡើងស្កូវមុនអាយុនោះជាបញ្ហាខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកដែលមានវ័យចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។ បញ្ហាសក់ស្កូវមុនអាយុភាគច្រើនអាចបណ្ដាលមកពីហ្សែន ប៉ុន្តែក៏មិនអាចបដិសេធដែរថាការបាត់បង់សារធាតុចិញ្ចឹមគឺជាកត្តាសំខាន់ធ្វើឱ្យសក់ប្រែពណ៍លឿនដែរ។ ដូច្នេះការទទួលទានអាហារឱ្យត្រឹមត្រូវគឺជាជំហានសំខាន់ក្នុងការថែរក្សាសក់ពីខាងក្នុង។ 

១. អាហារដែលសម្បូរដោយជាតិទង់ដែង៖ ទង់ដែងជាសារធាតុរ៉ែចាំបាច់សម្រាប់រាងកាយ ដែលជួយឱ្យអង់ស៊ីមមួយឈ្មោះ tyrosinase ធ្វើការបង្កើតសារធាតុពណ៌ melanin ដែលផ្តល់ពណ៌ដល់សក់។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានសក់ស្កូវមុនអាយុជាច្រើន មានកម្រិតទង់ដែងក្នុងឈាមទាបជាងមនុស្សធម្មតា។ ដូច្នេះ ការទទួលទានអាហារដែលសម្បូរទង់ដែង ដូចជា ថ្លើមសត្វ អយស្ទ័រ ដំឡូង និងផ្សិត អាចជួយបំពេញកង្វះនេះបាន។

២. អាហារដែលសម្បូរជាតិដែក៖ ជាតិដែកមិនត្រឹមតែជួយបង្កើនថាមពលឱ្យរាងកាយទេ ប៉ុន្តែថែមទាំងសំខាន់សម្រាប់ការផលិតសារធាតុ melanin ផងដែរ។ កង្វះជាតិដែកអាចធ្វើឱ្យសក់ប្រែពណ៌ប្រផេះលឿន និងស្ដើងងាយដាច់ ជ្រុះ។ ដើម្បីបន្ថែមជាតិដែក អ្នកត្រូវញុំា សាច់គោឆ្អិន សាច់មាន់ ថ្លើម និងបន្លែស្លឹកបៃតឱ្យបានច្រើន។ 

៣. អាហារដែលសម្បូរវីតាមីន D៖ វីតាមីន D ជួយគ្រប់គ្រងវដ្តនៃការលូតលាស់របស់សក់ និងគាំទ្រការធ្វើការរបស់កោសិកាដែលផលិតពណ៌សក់។ ការសិក្សាមួយនៅឥណ្ឌាបានរកឃើញថា មនុស្សដែលមានសក់ស្កូវមុនអាយុ មានកម្រិតវីតាមីន D ទាបជាងមធ្យម។ ដូច្នេះ ត្រីសាម៉ុង ត្រីសាឌីន ទឹកដោះគោជូរ ឬទឹកក្រូច និងការទទួលយកពន្លឺព្រះអាទិត្យពេលព្រឹក ក៏អាចជួយបន្ថែមវីតាមីននេះបានដែរ។

៤. អាហារដែលសម្បូរវីតាមីន B12៖ វីតាមីន B12 ជួយសំយោគ DNA និងជួយឱ្យកោសិកាឫសសក់កើនឡើងវិញ។ កង្វះវីតាមីននេះអាចបណ្ដាលឱ្យសក់ឡើងស្កូវ ឬជ្រុះច្រើន។ អ្នកអាចរកវីតាមីន B12 បានពី ថ្លើម ត្រីសាឌីន ក្តាម និងស៊ុត។

៥. អាហារដែលសម្បូរជាតិ Folate (វីតាមីន B9)៖ ជាតិ folate ជួយបង្កើតកោសិកាថ្មីៗក្នុងឫសសក់ និងគាំទ្រដល់ការផលិតពណ៌សក់ធម្មជាតិ។ ការខ្វះជាតិ folate ធ្វើឱ្យសក់ស្កូវមុនអាយុ។ ដូច្នេះ គួរទទួលទានអាហារដូចជា ថ្លើមសាច់គោ ស្ពៃខ្មៅ សណ្តែកខ្មៅ និងសណ្តែកបៃតង ដើម្បីរក្សាសុខភាពសក់ឱ្យមានសុខភាពល្អ។

អ្នកជំនាញអាហារូបត្ថម្ភបានបន្ថែមថា ទោះបីជាការផ្លាស់ប្តូររបបអាហារមិនអាចទប់ស្កាត់មិនឱ្យសក់ស្កូវបានទាំងស្រុងក៏ដោយ តែការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវអាចជួយពន្យឺតដំណើរការនេះ និងរក្សាសក់ឱ្យមានសុខភាពល្អ។ ពិសេសការរស់នៅប្រកបដោយសុខភាពល្អ ដូចជា ការគេងឱ្យបានគ្រប់គ្រាន់ ជៀសវាងភាពតានតឹង ការហាត់ប្រាណទៀងទាត់ និងការពិនិត្យសុខភាពជាប្រចាំ គឺជាគន្លឹះសំខាន់បំផុតក្នុងការរក្សាសក់ឱ្យនៅល្អ និងរលោងស្អាតបានយូរជាងមុន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia