កុមារ
កុំភ្ញាក់ផ្អើល! បើកូនអ្នកមានទម្លាប់ចម្លែកៗ ៤ នេះជាសញ្ញានៃភាពឆ្លាតវៃ
Pov Saru
October 29 2025
6 K views

ក្នុងការចិញ្ចឹមកូន ឪពុកម្តាយជាច្រើនអាចមានអារម្មណ៍កង្វល់ នៅពេលឃើញកូនមានអាកប្បកិរិយាខុសប្លែកពីក្មេងៗដូចដទៃ។ តែការពិត ទម្លាប់ប្លែកទាំងនេះមិនមែនជារឿងអាក្រក់ទេ។ ផ្ទុយទៅវិញ វាជាសញ្ញាបង្ហាញថា កូនរបស់អ្នកកំពុងអភិវឌ្ឍភាពវៃឆ្លាត និងការគិតបែបឯករាជ្យ។ ប្រសិនបើឪពុកម្តាយយល់ និងគាំទ្រកូន ទម្លាប់ទាំងនេះអាចក្លាយជាកត្តាជំរុញឱ្យកូនក្លាយជាមនុស្សជោគជ័យនៅថ្ងៃអនាគត។ 

១. ចូលចិត្តនិយាយជាមួយខ្លួនឯង៖ នេះជាសញ្ញានៃការគិតជ្រាលជ្រៅ និងសមត្ថភាពច្នៃប្រឌិត។ ការនិយាយជាមួយខ្លួនឯងមិនមែនកូនរបស់អ្នកចម្លែកទេ តាមការស្រាវជ្រាវផ្លូវចិត្តបញ្ជាក់ថា កុមារដែលធ្វើបែបនេះគឺពួកគេកំពុងរៀបចំគំនិត និងដំណើរការព័ត៌មានក្នុងខួរក្បាលរបស់ពួកគេ។ វាជាវិធីមួយសម្រាប់ការ "រៀនគិត" និង "រៀននិយាយ"។ កុមារទាំងនេះភាគច្រើនមានសមត្ថភាពខាងច្នៃប្រឌិតខ្លាំង និងមានភាពយល់ដឹងខ្ពស់អំពីខ្លួនឯង។ ឪពុកម្តាយគួរតែស្តាប់ពួកគេ ឬសួរឱ្យពួកគេនិទានអំពីអ្វីដែលពួកគេកំពុងគិត វាជួយបង្កើតទំនុកចិត្ត និងជំរុញឱ្យការគិតរបស់កូនរីកចម្រើន។

២. កូនចូលចិត្តសួរសំណួរចម្លែកៗ៖ នេះជាសញ្ញានៃការចេះគិតត្រិះរិះ ចង់ដឹងចង់ឃើញ។ ប្រសិនបើកូនរបស់អ្នកចូលចិត្តសួរប្លែកៗដូចចជា “ហេតុអ្វីបានជាមេឃពណ៌ខៀវ?” ឬ “ចុះបើខ្ញុំអាចហោះបានវិញ?” នេះគឺជាសញ្ញាថា កូនរបស់អ្នកកំពុងសកម្មខ្លាំងក្នុងការគិត និងស្វែងយល់ពីពិភពលោក។ ការចង់ដឹងចង់ឃើញជាកត្តាសំខាន់នៃការសិក្សា ឪពុកម្តាយគួរតែពន្យល់ ឬជួយកូនក្នុងការស្វែងរកចម្លើយតាមរយៈសៀវភៅ វីដេអូ ឬការពិសោធន៍តូចៗ។ វាធ្វើឱ្យកូនរៀនគិតដូចវិទ្យាសាស្ត្រ និងអភិវឌ្ឍជំនាញស្រាវជ្រាវដោយខ្លួនឯង។

៣. ចូលចិត្តនៅម្នាក់ឯង៖ មិនមែនកុមារទាំងអស់ត្រូវតែសប្បាយជាមួយក្រុមមិត្តភក្កិទេ។ កុមារដែលចូលចិត្តនៅម្នាក់ឯង មិនមានន័យថាពួកគេចង់ផ្ដាច់ខ្លួនពីសង្គមទេ ប៉ុន្តែពួកគេត្រូវការពេលសម្រាប់គិត សង្កេត និងស្រមើលស្រមៃ។ កុមារបែបនេះភាគច្រើនមានការផ្តោតអារម្មណ៍ខ្ពស់ និងមានភាពច្នៃប្រឌិតខ្លាំង ឪពុកម្តាយគួរគោរពពេលផ្ទាល់ខ្លួនរបស់ពួកគេ និងផ្តល់កន្លែងឱ្យពួកគេសម្របសម្រួលអារម្មណ៍ដោយសន្តិភាព។

៤. ក្មេងរឹងរូស ឬប្រកែកជាញឹកញាប់៖ នេះជាសញ្ញានៃការគិតឯករាជ្យ និងភាពដឹកនាំ កុមារមួយចំនួនមិនសូវយល់ព្រមលើការបញ្ជារដោយគ្មានហេតុផលទេ។ វាមិនមែនបានន័យថាពួកគេឈ្លើយ ឬមិនចេះគោរពទេ ប៉ុន្តែពួកគេចង់ដឹងថា “ហេតុអ្វី”។ នេះជាភាពចាប់ផ្តើមនៃការគិតត្រិះរិះ និងជំនាញដឹកនាំ។ ឪពុកម្តាយគួរតែប្តូរពីការបង្ខំកូនឱ្យស្តាប់ មកជាសន្ទនាដែលផ្អែកលើការយល់ដឹង មានហេតុផល ពន្យល់អំពីហេតុផលនៃច្បាប់ ឬអនុញ្ញាតឱ្យពួកគេជួបប្រទះផលវិបាកតូចៗ ដើម្បីរៀនទទួលខុសត្រូវ។ វាជាវិធីសមរម្យក្នុងការបណ្តុះភាពឆ្លាត និងសីលធម៌របស់កូន។ 

ឪពុកម្តាយឆ្លាតមិនមែនជាអ្នកធ្វើឱ្យកូនស្ដាប់ខ្លួនទេ ប៉ុន្តែត្រូវធ្វើជាអ្នកស្តាប់ និងលើកទឹកចិត្តឱ្យពួកគេរៀនស្គាល់ពីខ្លួនឯង។ ហើយទម្លាប់ចម្លែកទាំងនេះមិនមែនជារឿងគួរឱ្យព្រួយឡើយ ប៉ុន្តែជាសញ្ញានៃភាពឆ្លាតវៃ ដែលអាចក្លាយជាគន្លឹះនៃភាពជោគជ័យរបស់កូននៅថ្ងៃអនាគត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia