ចិត្តសាស្ត្រ
កុំឱ្យកំហឹងក្លាយជារឿងធំ! អ្នកត្រូវធ្វើរឿងងាយ ៣នេះ ឈ្នះចិត្តខ្លួនឯងឱ្យត្រជាក់ ហើយស្ងប់
Tror Sopheap
October 29 2025
214 views

មនុស្សយើងម្នាក់ៗ តែងតែមានអារម្មណ៍សប្បាយ មានការខឹងសម្បារ មានការស្អប់ជាដើម ប៉ុន្តែសំខាន់ណាស់ តើអ្នកព្យាយាមគ្រប់គ្រងទាំងអស់នេះដោយរបៀបណា? បើអ្នកមិនអាចគ្រប់គ្រងលើកំហឹងបានទេ បញ្ហាតូចក៏រីកក្លាយជាបញ្ហាធំ។ ហើយវារីកក្លាយជាអំពើហឹង្សាវ៉ៃតប និងជះកំហឹងទៅលើផ្លូវចិត្តជនដទៃនាំមានការឈឺចាប់ទៀត។

ឥឡូវនេះ ខ្ញុំសូមលើកសាច់រឿងខ្លីមួយថា អ្នកជាប្តី បានធ្វើការក្នុងក្រមហ៊ុនមួយពេញមួយថ្ងៃ ហើយគ្មានលទ្ធផលក្នុងការថែមទៀត មិនត្រូវតែប៉ុណ្ណោះទេ អ្នកត្រូវមេស្តីថាឱ្យបន្ថែម។ ពេលអ្នកត្រឡប់មផ្ទះវិញ ដោយសារតែអស់កម្លាំងពេក អ្នកក៏ចង់សម្រាកបន្តិច ដើម្បីបន្ធូរភាពតានតឹង។ ស្រាប់តែអ្នកអង្គុយចុះក្នុងផ្ទះ ប្រពន្ធរបស់អ្នក បានមកស្រែកឱ្យអ្នកថា មកដល់ផ្ទះគិតតែពីដេក មិនបានជួយការងារផ្ទះអ្វីសោះ? អារម្មណ៍អ្នកកាន់តែពុះកំហឹងក្តៅខ្លាំងឡើង។ ពេលអ្នកស្ថិតក្នុងស្ថានភាពបែបនេះ តើអ្នកគួរធ្វើបែបណា?

ទី១. អ្នកត្រូវនិយាយការពិតពីអារម្មណ៍របស់ខ្លួន៖ ការដោះស្រាយបញ្ហាដោយកំហឹងគ្មានលទ្ធផលល្អនោះទេ។ អ្នកត្រូវនិយាយតាមត្រង់ជាមួយភរិយាថា ថ្ងៃនេះ បងមានអារម្មណ៍ស្មុគស្មាញនិងខឹងខ្លាំងណាស់ ចាំបងមានអារម្មណ៍ត្រជាក់បន្តិច ចាំយើងនិយាយគ្នាណា! សូម្បីសម្តេចសង្ឃ Dalai Lama មានប្រសាសន៍ថា កំហឹងមិនមែនជាដំណោះស្រាយទេ មានតែក្តីស្រឡាញ់ទេ ជាដំណោះស្រាយល្អបំផុត។ ព្រះអង្គចង់មានន័យថា ពេលអារម្មណ៍មានកំហឹង អ្នកត្រូវចេះសម្រួលអារម្មណ៍ឱ្យត្រជាក់សិនដោយចម្រើនក្តីមេត្តាដោយមើលឃើញថា ឈ្លោះគ្នា មានតែការបែកគ្នា ហើយប្រពន្ធកូនមានតែការឈឺចាប់តែប៉ុណ្ណោះ ពេលអ្នកគិតបែបនេះ ធ្វើឱ្យចិត្តឆាប់ចុះត្រជាក់លឿន។ ពេលអារម្មណ៍អ្នកគ្មានកំហឹង ការដោះស្រាយបញ្ហាវាពិតជាងាយស្រួលណាស់។

ទី២. គិតពីផលលំបាកជាមុនសិន៖ អ្នកត្រូវគិតពីផលវិបាកជាមួយមុនសិន ដើម្បីសម្រួលអារម្មណ៍ កុំឱ្យអារម្មណ៍កំហឹងមួយឆាវ ធ្វើឱ្យអ្នកដេកស្តាយក្រោយមួយជីវិត។ តាមលោក Shoma Morita ជាចិត្តវិទូជប៉ុនបានលើកឡើងថា បើអ្នកខឹងហើយចង់ឆ្លើយបតទៅលើអ្នកណាម្នាក់ សូមអ្នកគិតឱ្យបានបីថ្ងៃមុនចេញសកម្មភាព តើវាប៉ះពាល់អ្វីខ្លះ? ចូរអ្នកអត់ធ្មត់សិន។ ហើយមួយរយៈពេលក្រោយមក អារម្មណ៍កំហឹងនេះ ច្បាស់ជារសាត់ផុតទៅបាត់ សល់តែអារម្មណ៍សន្តិភាពនៅក្នុងខ្លួនរបស់អ្នក។ អ្នកចាំគតិបណ្ឌិតលោក Benjamin Franklin ថា អ្វីក៏ដោយដែលចាប់ផ្តើមចេញពីកំហឹងតែងបញ្ចប់ដោយអារម្មណ៍ស្តាយក្រោយជានិច្ច។ 

ទី៣. អ្នកត្រូវដកដង្ហើមមួយៗ ពេលអ្នកមានកំហឹង៖ ព្រោះកំហឹងនិងដង្ហើមមានទំនាក់ទំនងជាមួយនឹងគ្នា។ តាមលោក Goenka ជាគ្រូវិបស្សនាបានមានប្រសាសន៍ថា កំហឹងអ្នកនឹងរសាត់តាមខ្យល់ដង្ហើម ពេលខឹងខ្លាំងអ្នកត្រូវចេះសម្រួសអារម្មណ៍តាមផ្លូវដង្ហើមត្រឹមតែ ៣ទៅ៥នាទី ចិត្តអ្នកនឹងចុះកម្តៅប្រែមកជាត្រជាក់មិនខានឡើយ។ សន្តិភាពកើតពីខ្លួនអ្នកជាមុន ដើម្បីចម្លងដល់អ្នកដទៃមានសន្តិភាពតាម៕

សូម្បីតែលោក Heng Visal ក៏បានលើកឡើងពីតាមរយៈហ្វេសប៊ុករបស់លោកថា ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលឃើញមានអ្នកចំនេញពីការខឹង ឬកំហឹងនោះទេ វាមានតែធ្វើឲ្យជីវិតរបស់យើងក្តៅក្រហាយ និងផ្តល់ការឈឺចាប់ដល់ខ្លួនឯង និងអ្នកដទៃតែប៉ុណ្ណោះ រៀនអំណត់ និងអត់អោន ព្រោះក្តីសុខនិងស្នាមញញឹមមិនចូលចិត្តនៅលើមុខអ្នកខឹងទេ ស្នាមញញឹមនិងក្តីសុខចូលចិត្តនៅតែលើមុខអ្នកដែលអំណត់ និងអត់អោនប៉ុណ្ណោះ៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
515 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
603 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
305 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
764 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
179 views

#ចិត្តសាស្ត្រ

អ្នកទម្លាប់ ៤នេះ អ្នកមានសមត្ថភាពដោះស្រាយបញ្ហាជីវិតបានស្ទើរ៩៩%
Tror Sopheap
June 25 2026
791 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia