អាហារ
អាណិតក្រលៀនផង! ញ៉ាំអាហារ ៥មុខនេះរាល់ថ្ងៃ វាសនាក្រលៀនឆាប់ខូច ឆាប់លាងឈាមណាស់
Tror Sopheap
October 30 2025
3.3 K views

អាហារជាអាវុធមុខពីរ។ បើអ្នកហូបអាហារល្អនាំសុខភាពល្អដែរ។ តាមលោកវេជ្ជបណ្ឌិត Neelam Vashisht ជាអ្នកជំនាញអាហារ និងសរសៃប្រសាទនៅមន្ទីរពេទ្យ Kolkata ប្រទេសឥណ្ឌាបានលើកឡើងថា ការថែរបបអាហារត្រឹមត្រូវ និងផឹកទឹកគ្រប់គ្រាន់ ជួយពង្រឹងមុខងារតម្រងនោមដើម្បីការពារលាងឈាមពេលអនាគត”។ ហើយលោកវេជ្ជបណ្ឌិតបានណែនាំឱ្យប្រុងប្រយ័ត្នអាហារទាំង ៧នេះ នាំឱ្យខូតតម្រងនោមដោយអត់ដឹងខ្លួននោះទេ។

១. អ្នកឧស្សាហ៍ញ៉ាំសាច់កែច្នៃស្ទើររាល់ថ្ងៃក៏ប៉ះពាល់ដល់តម្រងនោមដែរ។ ដូចជាសាច់ក្រក​ អាហារ​កំប៉ុង គ្រឿងផ្អក​ ប្រហុក សាច់ងៀត និងត្រីងៀត... វាសម្បូរទៅដោយជាតិសូដ្យូម និងសារធាតុនីត្រាតដែលបង្កគ្រោះថ្នាក់ដល់តម្រងនោម។ ហើយលោកវេជ្ជបណ្ឌិត Vashisht និយាយ​ថា ជាតិ​សូដ្យូមនេះជួយបង្កើន​សម្ពាធ​ឈាម​​ជា​កត្តា​ប្រឈម​នឹង​ជំងឺ​តម្រងនោម នេះជាបញ្ហានាំឱ្យអ្នកលាងឈាមពេលអនាគតផងដែរ។

២. មីកញ្ចប់ក៏មានហានិភ័យដល់តម្រងនោមដែរ កុំមើលងាយមីនេះណា! សម្រាប់អាហារប្រភេទនេះវារហ័ស វាងាយស្រួលក៏ពិតមែន ក៏សម្បូរទៅដោយជាតិសូដ្យូម និងរសជាតិសិប្បនិម្មិតគីមីមិនល្អច្រើនដែរ។ ការហូបមីកញ្ចប់ជាប្រចាំថ្ងៃ វាសនាតម្រងនោមរបស់អ្នកឆាប់ខូច ហើយជីវិតរបស់អ្នកនឹងរស់នៅដោយលាងឈាមមិនខានទេ។

៣. ភេសជ្ជៈមានជាតិកាបូន និងជាតិស្ករច្រើន ជាអាវុធប្រល័យតម្រងនោមរបស់អ្នកគ្មានធម៌មេត្តានោះទេ។ មនុស្សភាគច្រើនងាយខូចតម្រងនោមទាំងវ័យក្មេង ព្រោះផឹកគ្រឿងកំប៉ុងជាប្រចាំថ្ងៃ។ លើសពីនេះ ភេសជ្ជៈមានជាតិស្ករអាចរួមចំណែកដល់ការធាត់ និងអាំងស៊ុយលីនដែលជាកត្តាធ្វើឱ្យសុខភាពតម្រងនោមខ្សោយអត់ដឹងខ្លួនទេ។

៤. ខ្ចប់ដំឡូងបារាំង និងអាហារហូបលើសរសជាតិគឺហូបបែបប្រៃ វាស៊ីតម្រងនោមរបស់អ្នកឱ្យចុះខ្សោយម្តងបន្តិចៗ ផងដែរ។ អាហារសម្រន់ដែលមានជាតិប្រៃៗ (ជាតិអំបិលច្រើន) អាចបង្កើនជាតិសូដ្យូមកាន់តែច្រើន។ វេជ្ជបណ្ឌិត Vashisht បានណែនាំថា អ្នកញ៉ាំអាហារលើសកម្រិតជាតិអំបិលធ្វើឱ្យតម្រងនោមកាន់តែឆាប់ខូច កាន់តែលឿន។

៥. អាហារក្លាសេដែលវេចខ្ចប់ទុកយូរ មានជាតិសូដ្យូមខ្ពស់ ខ្លាញ់មិនល្អ និងមានសារធាតុរក្សាទុកដែលបង្កគ្រោះថ្នាក់ដោយការបង្កើនសម្ពាធឈាម ឬភាពតានតឹងអុកស៊ីតកម្មផងដែរ។ សម្រាប់ការហូបអាហារទាំងនេះជាប្រចាំថ្ងៃនោះក៏មានបង្កើនហានិភ័យដល់មេតាប៉ូលីស ហើយប៉ះពាល់ដល់សុខភាពតម្រងនោមថែមទៀត។

 ដូច្នេះ! អ្នកមិនគួរញ៉ាំអាហាទាំងនេះទេ វាបង្កបញ្ហាដល់តម្រងនោមលឿន។ អ្នកហូបរាងសាបៗ ដោយបន្លែ និងផ្លែឈើឱ្យច្រើន រាងកាយរបស់អ្នកក៏មានកម្លាំងដែរ។ ហើយបន្តធ្វើលំហាត់ប្រាណ និងគេងឱ្យគ្រប់គ្រាន់ តម្រងនោមរបស់អ្នកច្បាស់ជាមានសុខភាពល្អជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
858 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia