អាហារ
អាស៊ូក្រពះផង! ញ៉ាំអាហារ ៥ប្រភេទនេះពោះទទេ ខូចក្រពះអស់ហើយ
Pov Saru
October 30 2025
740 views

ក្រពះជាអង្គធាតុសំខាន់មួយក្នុងប្រព័ន្ធរំលាយអាហារ ដែលធ្វើការខ្លាំងដើម្បីបំបែកអាហារឱ្យទៅជាថាមពលសម្រាប់រាងកាយ។ តែយោងតាមគេហទំព័រ Phunutoday មនុស្សយើងអាចកំពុងធ្វើបាបក្រពះខ្លួនឯងដោយមិនដឹងខ្លួន តាមរយៈអាហារមួយចំនួនដែលញុំាហើយគិតថាគ្មានគ្រោះថ្នាក់អ្វី ប៉ុន្តែការពិតវាអាចទៅបំផ្លាញ់ក្រពះយ៉ាងស្ងៀមស្ងាត់។ ដូច្នេះដើម្បីការពារក្រពះរបស់អ្នក គួរជៀសវាងអាហារប៉ុន្មានប្រភេទនេះបើទោះបីជាឃ្លានក៏មិនត្រូវញុំាពេលពោះទទេដែរ៖ 
 
១. ញុំាផ្លែចេកទុំពេលពោះទទេ៖ ផ្លែចេកសម្បូរទៅដោយប៉ូតាស្យូម ម៉ាញេស្យូម និងវីតាមីន B6 ដែលល្អសម្រាប់សុខភាព។ ប៉ុន្តែបើញ៉ាំនៅពេលពោះទទេ បរិមាណម៉ាញេស្យូមនឹងកើនឡើងភ្លាមៗក្នុងឈាម បណ្តាលឱ្យមានអតុល្យភាពជាមួយកាល់ស្យូម ដែលអាចប៉ះពាល់ដល់មុខងារបេះដូង និងក្រពះ។ ជាងនេះទៅទៀត ផ្លែចេកក៏មានអាស៊ីតធម្មជាតិ។ នៅពេលគ្មានអាហារដទៃទៀតក្នុងក្រពះ អាស៊ីតនេះអាចវាយបំផ្លាញស្រទាប់ mucosa ធ្វើឱ្យអារម្មណ៍ឆាប់ឆេវឆាវ និងក្រហាយទ្រូង។ ដូច្នេះគួរញ៉ាំចេកបន្ទាប់ពីញុំាបាយរួច ឬបន្ទាប់ពីញ៉ាំនំប៉័ង ឬ oatmeal ដើម្បីបន្សាបអាស៊ីត។

២. ទឹកដោះគោស្រស់៖ មនុស្សជាច្រើនគិតថាការផឹកទឹកដោះគោពេលឃ្លានគឺល្អ តែនោះមិនមែនជាការពិតទេ។ ព្រោះពេលក្រពះទទេ ទឹកក្រពះមិនអាចរំលាយប្រូតេអ៊ីន និងកាល់ស្យូមបាន ដោយសារតែអាស៊ីតក្រពះខ្លាំងពេក។ វាអាចបណ្តាលឱ្យឈឺក្រពះ ហើមពោះ និងបាត់បង់សារធាតុចិញ្ចឹម។ ផឹកទឹកដោះគោឱ្យទទួលបានផលល្អគឺត្រូវផឹកបន្ទាប់ពីញុំាអាហាររួចប្រហែល ១ ទៅ ២ ម៉ោងនៅពេលដែលក្រពះមានស្រទាប់ការពារ និងអាចស្រូបយកសារធាតុចិញ្ចឹមបានល្អជាង។

៣. កាហ្វេ៖ ការផឹកកាហ្វេអាចធ្វើឱ្យស្មារតីរបស់អ្នកស្រស់ថ្លាជាងមុន ប៉ុន្តែបើផឹកនៅលើពោះទទេ វាជាហានិភ័យធ្ងន់សម្រាប់ក្រពះ។ ជាតិកាហ្វេអ៊ីនជំរុញឱ្យក្រពះបញ្ចេញអាស៊ីត hydrochloric ដែលធ្វើឱ្យស្រទាប់ក្រពះរងការខូចខាត បណ្តាលឱ្យមានដំបៅ។ ប្រសិនបើអ្នកចូលចិត្តផឹកកាហ្វេពេលព្រឹក សូមញ៉ាំអាហារទ្រាប់ពោះជាមុនសិនដូចជានំបុ័ង ឬគ្រប់ធញ្ញជាតិ ដើម្បីការពារក្រពះពីអាស៊ីត។

៤. ផ្លែឈើជូរ៖ ផ្លែឈើដូចជា ក្រូច ក្រូចថ្លុង និងម្នាស់ មានវីតាមីន C ខ្ពស់ ប៉ុន្តែបើញ៉ាំពេលឃ្លាន វាអាចជំរុញឱ្យក្រពះបញ្ចេញទឹកអាស៊ីតច្រើនពេក បណ្តាលឱ្យក្ដៅក្រពះ និងក្រហាយទ្រូង។ អ្នកដែលមានបញ្ហាដំបៅក្រពះគួរជៀសវាងដាច់ខាន។ វិធីល្អបំផុតគឺញ៉ាំផ្លែឈើជូរបន្ទាប់ពីញុំាអាហាររួចប្រហែល ៣០ ទៅ ៦០ នាទី។

៥. អាហារហឹរ និងអាហារចៀន៖ អាហារដែលមានគ្រឿងទេសច្រើន ឬចៀនក្នុងប្រេងច្រើន អាចបណ្តាលឱ្យក្រពះបញ្ចេញទឹកអាស៊ីតច្រើន និងកន្ត្រាក់បន្តបន្ទាប់។ វាធ្វើឱ្យស្រទាប់ mucosa រលាក និងឈឺចាប់ បង្កការហើមពោះ និងក្រហាយទ្រូង។ អាហារចៀនក៏បង្កើនកូឡេស្តេរ៉ុល និងប៉ះពាល់ដល់ថ្លើមនិងលំពែងផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia