ជំងឺ
ស្រីៗគួរដឹង! ៦ទម្លាប់រស់នៅជាប្រចាំថ្ងៃនេះ ដេញជំងឺមហារីកសុដន់ចេញជីវិតរបស់អ្នក
Pov Saru
October 30 2025
2.6 K views

ជំងឺមហារីកសុដន់ជាជំងឺមួយដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សក្នុងសង្គមសម័យទំនើប ហើយក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យស្ត្រីជាច្រើននៅជុំវិញពិភពលោកបាត់បង់ជីវិត។ ទោះបីជាជំងឺនេះមានគ្រោះថ្នាក់ខ្លាំង ប៉ុន្តែយើងក៏អាចការពារនិងបន្ថយហានិភ័យបានដែរ ប្រសិនបើស្រីៗគ្នាយើងចេះយល់ដឹង និងអនុវត្តទម្លាប់រស់នៅល្អៗប្រចាំថ្ងៃ។ យោងតាម Time Magazine ទម្លាប់រស់នៅចំនួន ៦ ដែលអ្នកគួរផ្លាស់ប្ដូរដើម្បីការពារកើតជំងឺមហារីកសុដន់។ 

១. ការពិនិត្យសុខភាពសុដន់ជាប្រចាំ៖ ការទៅពិនិត្យសុខភាពសុដន់ជាប្រចាំគឺជាជំហានដំបូងនៃការការពារ។ ស្ត្រីគួរតែពិនិត្យសុដន់ដោយខ្លួនឯងជារៀងរាល់ខែ ដើម្បីសង្កេតមើលថាមានការផ្លាស់ប្តូរណាមួយដូចជា ដុំពក ឬភាពរឹងនៅសុដន់ ដែរឬទេ។ ប្រសិនបើរកឃើញអ្វីមិនប្រក្រតី ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យភ្លាមៗ។ បន្ថែមពីនេះ ស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំគួរតែធ្វើការថត Mammogram រៀងរាល់ ២ ទៅ ៣ ឆ្នាំម្តង ហើយធ្វើប្រចាំឆ្នាំនៅពេលអាយុលើសពី ៤០ ឆ្នាំ ប្រសិនបើអ្នកមានជំងឺមែននឹងអាចរកឃើញហើយព្យាបាលទាន់ពេលវេលា។ 

២. រក្សាទម្ងន់ឱ្យមានសុខភាពល្អ៖ ការលើសគីឡូរគឺជាកត្តាសំខាន់មួយដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ស្ត្រីអស់រដូវដែលមានជាតិខ្លាញ់ខ្ពស់នៅក្នុងរាងកាយ នឹងបន្តផលិតអរម៉ូនអ៊ឹស្ត្រូសែន ដែលអាចជំរុញឱ្យកោសិកាមហារីកលូតលាស់។ ដូច្នេះ ស្ត្រីគួរតែរក្សាទម្ងន់ឱ្យសមស្រប ដោយបរិភោគអាហារដែលមានប្រូតេអ៊ីនល្អ បន្ថយស្ករ និងកាបូអ៊ីដ្រាត ហើយហាត់ប្រាណជាប្រចាំ។

៣. របបអាហារដែលមានសុខភាពល្អ៖ អាហារមានតួនាទីសំខាន់ក្នុងការការពារជំងឺមហារីកសុដន់។ អ្នកគួរតែបរិភោគផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិដូចជាសណ្តែកសៀង ឬគ្រាប់ flax ដែលសម្បូរជាតិសរសៃធម្មជាតិ និងសារធាតុប្រឆាំងអុកស៊ីតកម្មឱ្យបានច្រើន។ សមាមាត្រអាហារដែលបានណែនាំ ២ ភាគគឺផ្លែឈើនិងបន្លែ ហើយ ១ ភាគជាសាច់។ ការផឹកតែបៃតង ឬតែខ្មៅក៏ជាជម្រើសល្អដែរ ដោយសារតែវាមានសារធាតុប្រឆាំងមហារីកជាច្រើន។ ប្រសិនបើអាចធ្វើបាន គួរជៀសវាងអាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬអាហារដែលមានការកែច្នៃ។

៤. ធ្វើលំហាត់ប្រាណទៀងទាត់៖ លំហាត់ប្រាណមិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អទេ ប៉ុន្តែវាក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ផងដែរ។ ស្ត្រីគួរហាត់ប្រាណយ៉ាងតិច ៣០ នាទីក្នុងមួយថ្ងៃ ហើយការហាត់ប្រាណមិនចាំបាច់ទាល់តែទៅកន្លែងហាត់ប្រាណនោះទេ គ្រាន់តែដើរ ឬជិះកង់ធម្មតានោះក៏ជាការហាត់ប្រាណដែរ។ ការហាត់ប្រាណជួយធ្វើឱ្យប្រព័ន្ធប្រសាទ សរសៃឈាម និងអរម៉ូនសមតុល្យជាងមុន។

៥. ជៀសវាងសារធាតុពុល៖ សារធាតុពុលមួយចំនួនអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ ដូចជា ថ្នាំសម្លាប់សត្វល្អិតក្នុងអាហារ បារី និងគ្រឿងស្រវឹង។ ដូច្នេះ ស្ត្រីគួរជ្រើសរើសអាហារណាដែលស្អាត បន្លែស្រស់ដែលគ្មានសារធាតុគីមី និងបញ្ឈប់ទម្លាប់អាក្រក់ទាំងនេះ។ ការរស់នៅក្នុងបរិយាកាសស្អាត និងមានខ្យល់ចេញចូលល្អ ក៏ជួយឱ្យរាងកាយធូរស្បើយ ធន់នឹងជំងឺបានផងដែរ។

៦. បរិភោគអាហារបំប៉នវីតាមីន៖ អាហារបំប៉នជាច្រើនអាចជួយស្ត្រីរក្សាសុខភាពសុដន់។ វីតាមីន D, C និងវីតាមីនចម្រុះ ជួយបង្កើនប្រព័ន្ធភាពស៊ាំ។ ជាពិសេស សារធាតុកាល់ស្យូម D-glucarate ដែលមាននៅក្នុងបន្លែដូចជា ស្ពៃក្តោប ឬស្ពៃបារាំង អាចជួយកាត់បន្ថយហានិភ័យមហារីកសុដន់ ដោយជួយថ្លើមបំបាត់អរម៉ូនអ៊ឹស្ត្រូសែនលើស។ ទោះយ៉ាងណា មុនពេលប្រើអាហារបំប៉នណាមួយ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានកម្រិតសមរម្យសម្រាប់រាងកាយរបស់អ្នក។

ដូច្នេះ ការការពារជាមុនពិតជាមានតម្លៃជាងការព្យាបាល។ ការរស់នៅដោយប្រកាន់យកទម្លាប់ល្អៗ ដូចជាការទទួលទានអាហារសម្បូរជីវជាតិ ការធ្វើលំហាត់ប្រាណ ជៀសវាងជាតិពុល និងការត្រួតពិនិត្យសុខភាពឱ្យបានជាប្រចាំ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ដើម្បីរក្សាឱ្យស្ត្រីទាំងឡាយអាចជៀសឆ្ងាយពីជំងឺមហារីកសុដន់ និងមានសុខភាពល្អរឹងមាំជារៀងរហូត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#ជំងឺ

សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
Pov Saru
December 7 2025
101 views

#ជំងឺ

ស្រីៗកុំប្រហែស! ទម្លាប់ប្រចាំថ្ងៃទាំងនេះ អាចបង្កើនហានិភ័យកើតជំងឺគីសដៃស្បូន
Pov Saru
December 5 2025
507 views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#ជំងឺ

ក្រសួងសុខាភិបាលប្រកាសអាសន្ន៖ ៤០នាទីមានមនុស្សស្លាប់ម្នាក់ដោយសារមហារីក មកពីកត្តាធំ ១នេះ
Tror Sopheap
December 2 2025
460 views

#ជំងឺ

តិចមានជំងឺកាច! នេះជាសញ្ញាទាំង ៣នេះអ្នកកើតមានជំងឺមហារីកឆ្អឹងទាំងវ័យក្មេង
Tror Sopheap
December 2 2025
196 views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia