កុមារ
ចង់ឱ្យកូនឆ្លាត ផ្លូវចិត្តរឹងមាំ សូមឪពុកម្តាយកុំធ្វើកំហុសឆ្គង ១នេះដាក់កូនដាច់ខាត
Tror Sopheap
October 30 2025
1.5 K views

ក្មេងទទួលរងភាព “ភ័យខ្លាច” ព្រោះមនុស្សជុំវិញខ្លួន ជាពិសេសឪពុកម្ដាយផ្ទាល់ចូលចិត្តបន្លាចកូន។ អ្នកបន្លាចកូនប្រៀបដូចជាបិទផ្លូវកូនអ៊ីចឹង។ រឿងរ៉ាវក្រុមគ្រួសាររបស់លោក ទ្រ វ៉ាន់ធឿន ដែលលោកបានដើរតួនាទីជាឪពុក រឿងមួយដែលរូបលោកមិនដែលធ្វើនោះគឺ ការបំភ័យ ឬបន្លាចកូន។ ដូចជាការនិយាយរឿងនិទានខ្មោចឱ្យកូនស្ដាប់ ឬក៏បន្លាចកូនក្នុងរូបភាពបែបណាមួយ ដែលធ្វើឱ្យកូនបាត់បង់ភាពក្លាហាន។ មិនតែប៉ុណ្ណោះ រូបលោកឃើញថា ឪពុកម្ដាយភាគច្រើនតែងបន្លាចកូនពីរឿងនេះ ពីរឿងនោះ ដល់ថ្នាក់កូនលែងហ៊ានធ្វើអ្វីទាំងអស់។ បើតាមគំនិតនៃការបន្លាចរបស់ឪពុកម្ដាយភាគច្រើនគិតថា ការបន្លាចកូនជាដំណោះស្រាយល្អមួយមិនឱ្យកូនធ្វើរឿងហ្នឹងតទៀត។

ឧទាហរណ៍៖ កូនឯងកុំសូវទៅលេងស្រះនៅឯវាលស្រែពេក ប្រយ័ត្នខ្លោចលង ព្រោះនៅក្រោមដើមពុទ្រាក្បែរស្រះហ្នឹងមានខ្មោចសក់វែង។ តាមពិត ការនិយាយបែបនេះ គឺឪពុកម្ដាយមិនចង់ឱ្យកូនទៅលេងទឹកស្រះនោះទេ ព្រោះខ្លាចកូនលង់ទឹក។ ទើបនិយាយបន្លាចកូនឱ្យខ្លាច ដើម្បីកុំឱ្យកូនទៅទៀត។

តើនេះជាដំណោះស្រាយដ៏ល្អទេ? ទេ! វាមិនមែនជាដំណោះស្រាយល្អឡើយ។ អ្វីដែលឪពុកម្ដាយគួរនិយាយពន្យល់កូននោះ គួរតែផ្ដល់នូវហេតុផលឱ្យកូនយកទៅគិតថ្លឹងថ្លែងដោយខ្លួនឯងទៅវិញ ទើបជាការប្រសើរជាង។ ព្រោះហេតុផលឪពុកម្តាយធ្វើឱ្យកូនអ្នកចេះគិត គ្មានអារម្មណ៍ភ័យខ្លាច ទើបកូនចូលក្នុងសង្គមមានភាពក្លាហាន និងមានគំនិតតតាំងជាមួយគេ។ 

ឪពុកម្ដាយគួរប្រាប់កូនថា កូន! មុននឹងកូនទៅណាមកណាកូនត្រូវប្រាប់ពុកម៉ែឱ្យបានដឹងផង ហើយកូនមាសម្ដាយកូនមាសឪពុកគួរឈប់ទៅលេងស្រះនៅឯវាលស្រែទៀតទៅ បើកូនលង់ទឹក ឬកូនមានរឿងអ្វីនោះ។ តើអ្នកណាអាចជួយកូនទាន់ពេល? ដូច្នេះកូនត្រូវស្ដាប់ពុកម៉ែ នៅលេងក្បែរផ្ទះ ក្បែរម៉ែពុក ហើយពេលណាពុកម៉ែទំនេរ ពុកម៉ែនឹងអង្គុយលេងជាមួយកូន។ មិនតែប៉ុណ្ណោះទេ រូបលោកបាននិយាយបន្ថែមថា ក្រៅពីការបន្លាចកូន នៅក្នុងនាមជាឪពុកម្ដាយរឿងដែលគួរធ្វើនោះគឺ ការណែនាំដោយប្រើពាក្យវិជ្ជមាន មិនបិទគំនិតកូន បើកចិត្តស្ដាប់កូន កុំប្រៀបធៀបកូន និងបង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដសម្រាប់កូនៗ។

សរុបរួមមក ភាពជាឪពុកម្ដាយត្រូវមានក្ដីស្រឡាញ់ដ៏ពិតប្រាកដសម្រាប់កូនៗ ហ៊ាននិយាយត្រង់ៗជាមួយកូន មិនប្រើពាក្យកុហក(ប្រើហេតុផល) មិនប្រៀបធៀនកូន មិនបន្លាចកូន ធ្វើជាអ្នកស្ដាប់សម្រាប់កូន និងបើកសេរីភាពឱ្យកូនៗ ទើបកូនមានសេរីភាពការគិត ក្លាយជាក្មេងឆ្លាត និងផ្លូវចិត្តរឹងមាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3137

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia