ចិត្តសាស្ត្រ
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

ឃើញគេមានបានមិនមែនពួកគេសំណាងជាងគេទេ តែពួកគេមានលក្ខណៈពិសេសមួយចំនួនខុសប្លែកពីមនុស្សទូទៅដែលធ្វើឱ្យជីវិតពួកគេផ្លាស់ប្ដូរលឿន។ សម្រាប់អ្នកកំពុងអានអត្ថបទនេះកំអស់សង្ឃឹមព្រោះអ្នកក៏អាចធ្វើបានដូចគ្នា ប្រសិនបើអ្នកមានបុគ្គលិកលក្ខណៈទាំង ៤នេះ ត្រូវបន្តខំប្រឹងកុំបោះបង់នោះក្នុងរយៈពេល ៣ឆ្នាំខាងមុខអ្នកនឹងឃើញជីវិតហិរញ្ញវត្ថុរបស់អ្នកនឹងផ្លាស់ប្តូរយ៉ាងច្បាស់។

១. ចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង៖ មនុស្សដែលចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មានភាពស្ងប់ស្ងាត់ និងធ្វើសកម្មភាពដោយការយល់ដឹង មិនងាយរងឥទ្ធិពលពីពាក្យសម្ដីអវិជ្ជមាន ឬការរិះគន់ពីអ្នកដទៃទេ។ ព្រោះពួកគេចេះសង្កេតបញ្ហាដោយមានហេតុផល មិនប្រើអារម្មណ៍ក្នុងការសម្រេចចិត្ត។ នៅក្នុងការងារ ឬការវិនិយោគ ភាពស្ងប់ស្ងាត់និងការគិតប្រកបដោយភាពសមហេតុផល ជួយឱ្យពួកគេដឹងថាពេលណាត្រូវឈានទៅមុខ និងពេលណាត្រូវដកថយ។

២. រៀនមិនឈប់ ហើយហ៊ានផ្លាស់ប្ដូរ៖ ពិភពលោកកំពុងផ្លាស់ប្តូរ មានបច្ចេកវិទ្យាទំនើបៗ ការងារថ្មីៗ ការរស់នៅបែបថ្មី កំពុងកើតមានជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលចូលចិត្តរៀន និងហ៊ានសាកល្បងអ្វីថ្មីៗ គេមិនខ្លាចក្នុងការចាប់ផ្តើមឡើងវិញទេ ព្រោះយល់ថា “ការរៀនសូត្រគឺជាថាមពលនៃជីវិត”។ នៅក្នុងរយៈពេល ៣ឆ្នាំខាងមុខ បើអ្នកបន្តបង្កើតចំណេះដឹងថ្មីៗបែបនេះរហូត នោះអ្នកនឹងទទួលបានឱកាសធំៗដែលអ្នកមិនធ្លាប់គិតថានឹងទទួលបាន។ 

៣. មានគោលដៅច្បាស់លាស់៖ មនុស្សដែលមានគោលដៅច្បាស់ដឹងថាខ្លួនឯងចង់បានអ្វី ហើយរៀបចំផែនការបែបណា។ គេមិនចាំទាល់តែពេលល្អឥតខ្ចោះទើបចាប់ផ្ដើមទេ តែគេចាប់ផ្ដើមជាមួយអ្វីដែលមាន និងអ្វីដែលត្រូវធ្វើបន្ទាប់។ ហើយពេលវេលានឹងបង្ហាញអ្នក ឱ្យតែអ្នករក្សាទម្លាប់នេះឱ្យជាប់រយៈពេល ៣ឆ្នាំនោះអ្នកនឹងឃើញពីការផ្លាស់ប្ដូរ។  

៤. ចេះគ្រប់គ្រងលុយ និងវិនិយោគឆ្លាតវៃ៖ អ្នកមានពិតប្រាកដ មិនមែនត្រឹមតែចេះរកលុយទេ ថែមទាំងចេះរក្សា និងបង្កើតឱ្យលុយធ្វើការឱ្យខ្លួនឯងដែរ។ ពួកគេចំណាយលុយដោយការគិតពិចារណា មានផែនការហិរញ្ញវត្ថុច្បាស់លាស់ មិនចំណាយលើរបស់មិនចាំបាច់។ ជំនួសឱ្យការសន្សំទុក ពួកគេវិនិយោគលើអ្វីដែលមានសក្តានុពល ដូចជា អចលនទ្រព្យ ភាគហ៊ុន អាជីវកម្មអនឡាញ ឬអភិវឌ្ឍ Brand ផ្ទាល់ខ្លួន។ ពួកគេចេះធ្វើឱ្យលុយ “ដំណើរការ” ដើម្បីបង្កើតប្រាក់ចំណេញបន្ថែមជាបន្តបន្ទាប់៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia