សម្រស់
អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
1 K views

សក់ជាផ្នែកមួយនៃភាពស្រស់ស្អាត និងជាទំនុកចិត្តរបស់មនុស្សគ្រប់គ្នា បើកាលណាសក់មានបញ្ហាហើយនោះគឺជាកង្វល់ខ្លាំងធ្វើឱ្យគ្រប់គ្នាស្វែងរកវិធី និងផលិតផលថ្លៃដើម្បីព្យាបាល ។ ប៉ុន្តែការចង់ឱ្យសក់លូតលាស់បានល្អមិនមែនត្រឹមពេលមួយយប់អាចសម្រេចបានទេ វាត្រូវការពេល និងការថែទាំងយ៉ាងយកចិត្តទុកដាក់ ក៏ដូចជាត្រូវការផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន និងការទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ផងដែរ។ លោកវេជ្ជបណ្ឌិត Bergfeld បានណែនាំវិធីជាច្រើនដើម្បីជួយឱ្យសក់របស់អ្នកលូតលាស់បានល្អ និងមានសុខភាពល្អ៖ 

១. ញ៉ាំអាហារដែលមានតុល្យភាព៖ របបអាហារល្អជាគន្លឹះធ្វើឱ្យសក់ឆាប់ដុះលឿន និងរឹងមាំ។ សក់ត្រូវការវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនដើម្បីជួយក្នុងដំណើរការលូតលាស់។ វីតាមីនដូចជា A, B, C, D និង E មាននៅក្នុង  ការ៉ុត ត្រី បន្លែបៃតង ផ្លែឈើ ម្ទេសប្លោក សាច់ក្រហម ផ្លែក្រូច ក្រូចឆ្មារ ម្នាស់...។  រួមជាមួយ ប្រូតេអ៊ីន និងជាតិដែក មានសារៈសំខាន់ណាស់។ 

២. កំណត់ការប្រើគីមី និងការលាបសក់ញឹកញាប់៖ ផលិតផលដែលប្រើលើសក់មានគីមីខ្លាំង ឬការលាបពណ៌ញឹកញាប់ អាចបំផ្លាញឫសសក់ ធ្វើឱ្យសក់ខ្សោយ និងបែកចុង។ សូមជៀសវាងការប្រើផលិតផលដែលមានជាតិអាល់កុល ឬជាតិគីមីខ្លាំង ហើយផ្តោតលើការថែទាំសក់ដោយផលិតផលធម្មជាតិវិញ។ 

៣. កុំប្រើកម្ដៅលើសក់ញឹកញាប់ពេក៖ ដូចជា ម៉ាស៊ីនសម្ងួតសក់ អាចធ្វើឱ្យសក់ស្ងួត និងខូច។ បើអ្នកចង់បានសក់ដែលមានសុខភាពល្អ ឆាប់ដុះលឿនគួរតែកាត់បន្ថយ ហើយបើចង់សម្ងួតសក់គួរប្រើកន្សែងទន់ៗមកជូតហើយទុកឱ្យវាស្ងួតទៅតាមធម្មជាតិ។ 

៤. កាត់សក់ជាប្រចាំ៖ មនុស្សជាច្រើនគិតថាការកាត់សក់ធ្វើឱ្យកាន់តែខ្លីហើយមិនងាយវែងលឿន ប៉ុន្តែការកាត់សក់ជាប្រចាំជួយបំបាត់សក់បែកចុង។ លោកវេជ្ជបណ្ឌិត Bergfeld បញ្ជាក់ថា សក់បែកចុងអាចរីកឡើង ហើយបើមិនកាត់វាចេញ វានឹងធ្វើឱ្យសក់កាន់តែខូច។ 

៥. ថែទាំស្បែកក្បាល៖ កាលណាស្បែកក្បាលយើងមានសុខភាពល្អ នោះជាគន្លឹះនៃសក់ស្អាតដូចគ្នា។ ប្រសិនបើស្បែកក្បាលរមាស់ មានអង្គែ មានដំបៅ វាជាឧបសគ្គរារាំងដល់ការលូតលាស់របស់សក់។ ដូច្នេះសូមប្រើសាប៊ូកក់សក់ប្រឆាំងអង្គែ ឬសាប៊ូធម្មជាតិដែលមិនមានក្លិនខ្លាំង និងគ្មានជាតិគីមីខ្លាំង។ ការម៉ាស្សាស្បែកក្បាលប្រហែលមួយ ទៅ ពីរដងក្នុងមួយសប្ដាហ៍ ក៏អាចជួយបង្កើនលំហូរឈាម និងជំរុញឫសសក់ឱ្យដុះលឿនផងដែរ។

ការធ្វើឱ្យសក់ដុះលឿនមិនមែនជារឿងងាយទេ វាត្រូវការការយកចិត្តទុកដាក់ និងការថែទាំខ្លាំងពីខ្លួនយើង ប្រសិនបើអ្នកអាចអនុវត្តតាមទម្លាប់ទាំងនេះជាប្រចាំ សក់នឹងមិនត្រឹមតែដុះលឿនទេ ថែមទាំងរឹងមាំ ភ្លឺថ្លា និងមានសុខភាពល្អជាងមុនទៀតផង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia