ជំងឺ
មហារីកតម្រងនោម ងាយកើតលើបុគ្គល ៤ប្រភេទនេះ
Tror Sopheap
October 31 2025
4 K views

តម្រងនោម​ជា​សរីរាង្គ​មួយមានតួនាទីចម្រុះជាតិពុលចេញពីក្នុងខ្លួនឱ្យអ្នករស់នៅមានសុខភាពល្អ។ បើតម្រងនោមរបស់អ្នកខ្សោយ នៅក្នុងខ្លួនអ្នកក៏កើនជាតិពុលនាំឱ្យកោសិកាខ្សោយតាមហ្នឹងដែរ។ ហើយជំងឺផ្សេងៗ ចាប់ផ្តើមវាយលុបមកលើរាងកាយ ជាពិសេសងាយប្រឈមកើតជំងឺមហារីកតម្រងនោមណាស់។ យោងតាមគេហទំព័រសុខភាព Time of India បានឱ្យដឹងថា មនុស្ស ៤ប្រភេទនេះងាយប្រឈមមុខកើតជំងឺមហារីកតម្រងនោមលឿន៖

១. ប្រភេទអ្នកជក់បារីទំនងងាយវិវត្តទៅជាជំងឺមហារីកតម្រងនោមលឿនជាងអ្នកមិនជក់បារី។ ការជក់បារីនេះជាកត្តាហានិភ័យមួយដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជំងឺមហារីកតម្រងនោម ជាពិសេសកោសិកាមហារីកតម្រងនោមកាន់តែកើនឡើង។ សារធាតុបង្កមហារីកភាគច្រើនស្ថិតនៅក្នុងថ្នាំជក់នេះ ដែលស្រូបចូលក្នុងសរសៃឈាមហើយជ្រាបទៅរកតម្រងនោម។ ពេលតម្រងនោមប៉ះពាល់គីមីពីផ្សែងបារីដែលមានជាតិពុលជាប្រចាំថ្ងៃ អ្នកមិនអាចគេចផុតពីជំងឺមហារីកតម្រងនោមនោះទេ។ ដូច្នេះហើយ អ្នកជក់បារីងាយកើតមហារីកតម្រងនោមលឿនណាស់។

២. ប្រភេទមនុស្សធាត់ដែលមានរបបអាហារមិនល្អក៏បង្កើនហានិភ័យជំងឺមហារីកតម្រងនោមលឿនដែរ។ ការលើសគីឡូនេះអាចបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូន និងកម្រិតអាំងស៊ុយលីនលើសកម្រិតខ្ពស់ជាកត្តាជម្រុញការលូតលាស់ដុំសាច់មហារីក។ ក្រុមអ្នកធាត់ភាគច្រើនចូលចិត្តហូបអាហារកែច្នៃច្រើន សាច់ក្រហម និងអាហារប្រៃផ្អែមលើសកម្រិតរាងកាយ ក៏អាចបង្កើនភាពតានតឹង និងមានការរលាកដល់តម្រងនោម។ ផ្ទុយទៅវិញ របបអាហារប៉ូវតម្រងនោមមានដូចជាទឹកដូង ទឹកធម្មតា ផ្លែប័រ ផ្លែប៉ោម បន្លែស្រស់ៗ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីនគ្មានខ្លាញ់ដើម្បីទ្រទ្រង់មុខងារតម្រងនោមហើយជួយកាត់បន្ថយហានិភ័យជំងឺមហារីកតម្រងនោមបានល្អផងដែរ។

៣. ប្រភេទអ្នកជំងឺលើសឈាមរ៉ាំរ៉ៃក៏មានហានិភ័យតម្រងនោមដែរ។ ព្រោះសម្ពាធឈាមខ្ពស់មិនត្រឹមតែបំផ្លាញសរសៃឈាមទេ ថែមទាំងបង្កើនហានិភ័យនាំឱ្យខូចខាតតម្រងនោម ហើយក្លាយជាមហារីកតម្រងនោមទៀត។ សម្ពាធឈាមខ្ពស់ដែលមិនអាចគ្រប់គ្រងបាន មកពីការផ្លាស់ប្តូរ DNA នៃកោសិកាតម្រងនោមធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ចូរអ្នកតាមដាន និងព្យាបាលសម្ពាធឈាមជាវិធានការបង្ការដ៏សំខាន់មួយការពារមហារីកតម្រងនោម។

៤. ប្រភេទមនុស្សប្រើថ្នាំបំបាត់ការឈឺចាប់រយៈពេលយូរក៏ប៉ះពាល់ដល់តម្រងនោមម្តងបន្តិចៗ ដែរ។ ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ហួសកម្រិត ឬយូរអង្វែង ជាពិសេសថ្នាំប្រឆាំងនឹងការរលាក វាបង្កខូចខាតតម្រងនោមរហូតក្លាយជាជំងឺមហារីក។ ថ្នាំទាំងនេះកាត់បន្ថយលំហូរឈាមទៅកាន់តម្រងនោម ដែលអាចវិវត្តទៅជាជំងឺមហារីកតាមពេលវេលាផងដែរ។ សូមអ្នកស្តាប់ការណែនាំរបស់ពេទ្យ មុនលេបថ្នាំណាមួយ។

ដូច្នេះ! ប្រភេទមនុស្សជក់បារី ធាត់ លើសឈាម និងប្រើថ្នាំលេចរយៈពេលនោះ សុទ្ធតែមានហានិភ័យដល់សុខភាពតម្រងនោម។ ដើម្បីការពារតម្រងនោមរបស់អ្នក អ្នកគួរមានទម្លាប់ល្អៗ ដើម្បីពង្រឹងសមត្ថភាពតម្រងនោមឡើងវិញដូចជាកាត់បន្ថយផឹកស្រា មានទម្លាប់ហាត់ប្រាណឬលេងកីឡា ចូលគេងមុនម៉ោង១១យប់ និងហូបអាហារបែបធម្មជាតិ។ សូមអ្នកតាមដានពិនិត្យសុខភាព និងតម្រងនោមផងដែរ៕ អត្ថបទដោយ៖ ទ្រ ​សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia