កុមារ
ចង់ឱ្យកូនរឹងមាំ ឆ្លាត ជោគជ័យនៅថ្ងៃអនាគត ឪពុកម្ដាយឆ្លាតវៃគួរធ្វើរឿង ៣ នេះតាំងពីកូននៅក្មេង
Pov Saru
October 31 2025
1.9 K views

ក្នុងពេលដែលសង្គមកំពុងផ្លាស់ប្តូរ ការចិញ្ចឹមកូនមិនមែនស្ថិតនៅលើការផ្តល់អាហារល្អ ឬការអប់រំល្អទេ ប៉ុន្តែស្ថិតនៅលើ “របៀបបង្កើតទម្លាប់” ដែលអាចជួយឱ្យពួកគេអភិវឌ្ឍក្លាយជាមនុស្សពេញលេញ មានទំនុកចិត្ត និងឯករាជ្យ។ អ្នកជំនាញផ្លូវចិត្តបានលើកឡើងថា ឪពុកម្តាយដែលមាន EQ ខ្ពស់ តែងតែផ្តោតលើការបង្កើត ទម្លាប់មាសចំនួន ៣ ដែលកើតចេញពីវ័យកុមារភាព និងក្លាយជាមូលដ្ឋានសម្រាប់ជីវិតឯករាជ្យ និងភាពជោគជ័យនៅពេលក្រោយ។

១. បណ្តុះទម្លាប់ឯករាជ្យ និងការគ្រប់គ្រងខ្លួនឯង៖ ក្មេងដែលអាចសម្រេចរឿងតូចៗបានដោយខ្លួនឯងគឺជា ក្មេងដែលមានប្រាជ្ញា មានទំនុកចិត្តខ្ពស់ និងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ។ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សឯករាជ អាចដឹកនាំជីវិត ខ្លួនឯងបាន ឪពុកម្ដាយត្រូវបណ្ដុះពួកគេតាំងពីក្មេងឱ្យហើយ ដោយមិនបាច់ធ្វើអ្វីច្រើនទេ គ្រាន់តែបង្រៀនពួកគេឱ្យចេះធ្វើរឿងតូចៗដោយខ្លួនឯងដូចជា លាងចាន រៀបចំសម្លៀកបំពាក់ រៀបចំកន្លែងគេង ។ល។ ទោះវាជាកិច្ចការតូចតាច បទពិសោធន៍ទាំងនោះនឹងជួយឱ្យពួកគេរៀនចេះពីរបៀបមើលថែខ្លួនឯង  និងជឿជាក់លើសមត្ថភាពខ្លួនឯង។

តែជាក់ស្ដែង ឪពុកម្ដាយមួយចំនួនក្នុងសម័យនេះស្រលាញ់កូនខ្លាំងពេក ការពារកូនគ្រប់ជំហ៊ានមិនហ៊ានឱ្យកូនធ្វើការងារអ្វីឡើយ ប៉ុន្តែការស្រលាញ់បែបនេះអាចធ្វើឱ្យក្មេងខាតបង់ឱកាសក្នុងការរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួន។ ក្មេងដែលតែងតែទទួលបានជំនួយគ្រប់ពេល ទៅអនាគតអាចធ្វើឱ្យពួកគេក្លាយជាមនុស្សដែលខ្វះទំនុកចិត្ត និងពឹងផ្អែកលើអ្នកដទៃច្រើន។ 

២. បង្កើតទម្លាប់អានសៀវភៅរៀងរាល់ថ្ងៃ៖ ក្មេងដែលចូលចិត្តអានញឹកញាប់ តែងតែមានចក្ខុវិស័យទូលំទូលាយ មានការគិតស៊ីជម្រៅ និងចេះយល់ពីភពជុំវិញខ្លួន។ សៀវភៅគឺជាបង្អួចបើកចិត្តក្មេងចេញពីពិភពតូចចង្អៀតនៃជីវិតប្រចាំថ្ងៃ។ ពេលអានសៀវភៅ ប្រៀបដូចពួកគេកំពុងសន្ទនាជាមួយចំណេះដឹង ពួកគេរៀនពីសុបិន្ត យល់ពីជីវិត និងអភិវឌ្ឍចិត្តនិងវិញ្ញាណរបស់ខ្លួន។ ឪពុកម្តាយអាចចាប់ផ្តើមអាចសៀវភៅជាមួយកូននៅថ្ងៃខ្លះ ឬក៏បង្កើតទម្លាប់អានសៀវភៅមុនចូលគេង ធ្វើជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលការអានក្លាយជាផ្អែកមួយនៃជីវិតរបស់ពួកគេ នោះគឺជាពេលដែលក្មេងកំពុងប្រមូលសម្បត្តិចំណេះដឹងសម្រាប់អនាគតដោយមិនដឹងខ្លួន។ វាជាទម្លាប់សិក្សាពេញមួយជីវិត ។

៣. បង្ហាត់កូនឱ្យធ្វើកិច្ចការផ្ទះ៖ ការធ្វើកិច្ចការផ្ទះមិនមែនគ្រាន់តែជាការចែករំលែកបន្ទុកជាមួយឪពុកម្តាយទេ ប៉ុន្តែជាការបណ្តុះបណ្តាលជំនាញជីវិតដ៏សំខាន់។ ពេលកុមាររៀនចេះធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយជួយសមាជិកគ្រួសារផ្សេងទៀត ពួកគេរៀនអំពីការទទួលខុសត្រូវ ការយកចិត្តទុកដាក់ និងចេះសហការណ៍។ ការធ្វើកិច្ចការផ្ទះជួយឱ្យកុមារយល់ថា ការខិតខំប្រឹងប្រែងគឺមានតម្លៃ រាល់ពេលដែលពួកគេបំពេញការងារមួយបានសម្រេច ទោះបីជាមួយភាពច្របូកច្របល់តិចតួចក៏ដោយ ពួកគេនឹងមានអារម្មណ៍ថា “ខ្ញុំអាចធ្វើបាន”។ នេះជាគន្លងសំខាន់ក្នុងការបង្កើតទំនុកចិត្ត និងការយល់ដឹងអំពីតម្លៃខ្លួនឯង។ បន្ថែមពីនេះ ការធ្វើកិច្ចការផ្ទះជួយពង្រឹងទំនាក់ទំនងគ្រួសារ ឱ្យកូនស្គាល់អារម្មណ៍នៃការដឹងគុណ ក្ដីស្រលាញ់ចំពោះអ្នកដទៃ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
212 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
867 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
194 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia