ជំងឺ
ពេលព្រឹកមានទម្លាប់ ៣នេះជាប់ខ្លួន ១ជីវិតក្រលៀនសុខសប្បាយ មិនចាំបាច់ភ័យលាងឈាមទេ
Tror Sopheap
October 30 2025
8.4 K views

អ្នកខូចក្រលៀនមានហានិភ័យក្នុងជីវិតណាស់ ជាពិសេសត្រូវលាងឈាមត្រូវចំណាយលុយទៀត។ មិនទាន់អស់ទេគឺដេករស់ក្នុងជំងឺខូចក្រលៀន រស់បែបនេះលំបាកវេទនាណាស់។ ពេលព្រឹកអ្នកមានទម្លាប់ផឹកភេសជ្ជៈគ្រឿងកំប៉ុងផ្អែមៗ និងកាហ្វេដាក់ស្ករ ១០០% ទោះបីផឹកហើយមានកម្លាំងក៏ដោយ អនាគតអ្នកច្បាស់ណាស់គឺលាងឈាម ព្រោះវាខូចក្រលៀន។ មកពីភេសជ្ជៈកំប៉ុងនេះ មានសារធាតុកាបូន មានបន្ថែមពណ៌ក្នុងក្រុមភេសជ្ជៈនេះគឺគ្រោះថ្នាក់ដល់ក្រលៀនណាស់។ បើអ្នកបន្ដផឹកទាំងព្រឹកទាំងថ្ងៃ ១ថ្ងៃ២ទៅ៣កំប៉ុង ហើយអ្នកមិនសូវបញ្ចេញសកម្មភាពច្រើន មិនសូវហាត់ប្រាណបញ្ចេញញើសថែមទៀតនោះ អ្នកគេចមិនផុយខូចក្រលៀនទេ។ គេចភេសជ្ជៈផ្អែមៗ ពេលព្រឹក ហើយផឹកកាហ្វេដាក់តិចត្រឹមតែ ១០ទៅ៣០%ឬអត់ស្ករ ក្រលៀនរបស់អ្នកកាន់តែសុខសប្បាយ។

សម្រាប់ទម្លាប់ទីពីរវិញនោះគឺពេលព្រឹកអ្នកផឹកទឹកធម្មតាមួយកែវធំហើយ។ មកកន្លែងធ្វើការ និងទៅរកស៊ីនោះ សូមអ្នកទិញដូងមួយផ្លែផឹកពេលព្រឹកជួយសម្អាតលាងជាតិពុលចេញពីតម្រងនោមឬក្រលៀនរបស់អ្នកបានល្អណាស់។ យោងតាមរយៈគេហទំព័រ goodhousekeeping បានបញ្ជាក់ថា​ ទឹកដូងជាប្រភេទភេសជ្ជៈដែលអ្នកគួរតែញុំាជាប្រចាំថ្ងៃបន្ទាប់ពីអ្នកផឹកទឹករួច​ ព្រោះវាក៏ល្អមិនចាញ់ទឹកធម្មតាឡើយគ្រាន់តែអ្នកផឹកនៅក្នុងកម្រិតមួយដែលគេបានកំណត់ ដូចជាប្រមាណ៥០០មីលីលីត្រឬក៏តិចជាង។ ទឹកដូងសម្បូរដោយអេឡិចត្រូលីតខ្ពស់ ជាតិ​សូដ្យូម ម៉ាញ៉េស្យូម ជាជម្រើសល្អសម្រាប់ក្រលៀនឱ្យសុខភាពល្អ ហើយទឹកដូងក៏ល្អដល់អ្នកហាត់ប្រាណ បាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន ហើយទឹកដូងជួយទៅបង្ការដូចជាជំងឺទឹកនោមផ្អែម និងជំងឺក្រួសតម្រងនោមជាដើម។

ចំពោះទម្លាប់ចុងក្រោយគេគឺទម្លាប់ហាត់់ប្រាណពេលព្រឹកដើម្បីពង្រឹងសមត្ថភាពក្រលៀនប្រឆាំងនឹងមេរោគពុល។ បើយោងតាមមូលនិធិជាតិសិក្សាពីតម្រងនោមបានបញ្ជាក់ថា ការធ្វើលំហហាត់ប្រាណផ្តល់អត្ថប្រយោជន៍ជួយដល់ក្រលៀន វាធ្វើឱ្យប្រសើរឡើងនូវមុខងារសាច់ដុំ កាត់បន្ថយសម្ពាធឈាម បញ្ចុះកូឡេស្តេរ៉ុល រក្សាទំងន់រាងកាយឱ្យមានសុខភាពល្អ និងធ្វើឱ្យគេងលក់ស្រួល។ ដូចគ្រប់ផ្នែកនៃសុខភាពក្រលៀនដែលមានសុខភាពល្អ អ្នកត្រូវចាប់ផ្តើមធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ(២០ ទៅ៣០ នាទីរាល់ព្រឹក)។ មានអ្នកជំងឺតម្រងនៅអាមេរិក ត្រូវធ្វើលំហាត់ប្រាណតាមកម្មវិធីថែទាំសុខភាពក្នុងកម្រិតមធ្យម ១៥០ នាទីមួយសប្តាស៍បានធ្វើឱ្យសុខភាពក្រលៀនកាន់តែប្រសើរឡើង នេះយោងតាមទស្សនាវដ្តីគ្លីនិកនៃអាមេរិក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia