អត្ថបទ PR
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
Thida Pet
November 4 2025
71 views

ភ្នំពេញ! នាថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា (California Milk Advisory Board -CMAB) បានប្រកាសណែនាំផលិតផល និងសម្ភោធការដាក់លក់ទឹកដោះគោ Challenge មកកាន់ទីផ្សារកម្ពុជាជាផ្លូវការនៅក្នុងផ្សារទំនើប AEON Mall Phnom Penh។ ការបើកដំណើរការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងភាពជាដៃគូកសិកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ដោយផ្តល់នូវរសជាតិឈ្ញុយឆ្ញាញ់ ស្រស់ ដូចទើបផលិតនៅថ្ងៃទីមួយ។

ក្នុងនោះ មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច  និងតំណាងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបានចូលរួមទាំងធ្វើជាសក្ខីភាពក្នុងការពិធីសម្ភោធនេះ។ ពិធីនេះផងដែរបានសបញ្ជាក់ពីកិច្ចសហការមួយដែលនាំជូនអតិថិជនកម្ពុជានូវទឹកដោះគោដែលមានស្តង់ដារខ្ពស់ លំដាប់កំពូល មានជីវជាតិ និងការផលិតប្រកបដោយចីរភាពពីរដ្ឋរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះល្បីល្បាញក្នុងការផលិតទឹកដោះគោដែលល្អជាងគេក្នុងពិភពលោក។

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះគោលនយោបាយពាណិជ្ជកម្មសេរី និងផលិតផលគុណភាពខ្ពស់។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា «ការគាំទ្រដល់គម្រោងដូចជាការនាំចូលទឹកដោះគោ Challenge បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះគោលនយោបាយពាណិជ្ជកម្មទំនើប»។ ដោយរក្សាអត្រាពន្ធនាំចូល 0% ចំពោះផលិតផលកសិកម្ម យើងអាចលើកកម្ពស់វិស័យវិនិយោគ បង្កើនជម្រើសអតិថិជន និងពង្រឹងទៅដល់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។ ពិធីបើកសម្ភោធនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីភាពរួសរាយរបស់ប្រទេសកម្ពុជា ក្នុងការទទួលស្វាគមន៍កិច្ចសហការណ៍អន្តរជាតិដែលបង្កើនគុណភាពជីវិត និងសមត្ថភាពចំណេញរួមគ្នា។

អ្នកស្រី Janet Arellano នាយកអភិវឌ្ឍអាជីវកម្មសកល CMAB ក៏បានលើកឡើងថា៖ «ការនាំចូលទឹកដោះគោ Challenge មកកម្ពុជា មិនមែនត្រឹមជាការផ្តល់ជូននូវទឹកដោះគោដែលមានរសជាតិឈ្ងុយឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកផលិតទឹកដោះគោកាលីហ្វ័រញ៉ា ដែលមានប្រវត្តិជាងមួយសតវត្សរ៍ទៅហើយ» អ្នកស្រីក៏បានបន្តទៀតថា «ដោយប្រើបច្ចេកវិទ្យា Ultra-Pasteurization យើងធានាថា រាល់ដបរបស់ទឹកដោះគោ Challenge មានរសជាតិដូចស្រស់ដូចទឹកដោះគោដែលផលិតនាថ្ងៃដំបូង។ ពួកយើងរីករាយណាស់ក្នុងការធ្វើការរួមគ្នាជាមួយដៃគូចែកចាយនៅកម្ពុជា និង AEON ដើម្បីនាំយកទឹកដោះគោកាលីហ្វ័រញ៉ាលំដាប់ថ្នាក់ពិភពលោកឲ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃគ្រួសារកម្ពុជា។

Milk1Milk2Milk3

 ក្នុងនោះផងដែរ លោក Tomokazu Furuki អ្នកគ្រប់គ្រងផ្នែក FoodLine Merchandising នៃ AEON កម្ពុជា បានមានប្រសាសន៍ថា «យើងមានមោទនភាពក្នុងការផ្តល់ជូននូវផលិតផលទឹកដោះគោ Challenge ដែលជាផលិតកាលីហ្វ័រញ៉ា នៅគ្រប់សាខារបស់ AEON នៅកម្ពុជា និង AEON Online។ ការសហការជាមួយក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ាជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការនាំផលិតផលគុណភាពអន្តរជាតិមកដល់ដៃប្រជាពលរដ្ឋកម្ពុជា»។

ជាការពិតណាស់ ទឹកដោះគោ Challenge ត្រូវបានផលិតដោយ California Dairies Inc. ដែលជាសហគមន៍ផលិតទឹកដោះគោធំជាងគេបំផុតនៅរដ្ឋកាលីហ្វ័រញ៉ា ក្រោមការគ្រប់គ្រងរបស់ Valley Natural Beverages Division។ ដោយប្រើបច្ចេកវិទ្យា Steam Infusion Ultra-Pasteurizationទំនើប ទឹកដោះគោនេះអាចរក្សារសជាតិធម្មជាតិ និងគុណភាពស្រស់រហូតដល់ 90 ថ្ងៃ ដែលសាកសមបំផុតសម្រាប់ទីផ្សារកម្ពុជាដែលកំពុងរីកចម្រើនផ្នែកពាណិជ្ជកម្មទំនើប។

ការណែនាំចូលផលិតផលទឹកដោះគោ Challenge មិនមែនត្រឹមតែជាការនាំចូលនៃផលិតផលក្នុងផ្សារថ្មីទេ ប៉ុន្តែជាសញ្ញានៃ មិត្តភាព ភាពទុកចិត្ត និងតម្លៃរួម រវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា។ ជាមួយនឹងការផ្តោតលើគុណភាព  និងចីរភាព ទឹកដោះគោ Challenge នឹងក្លាយជាជម្រើសទីមួយសម្រាប់គ្រួសារកម្ពុជា ដែលជឿជាក់ទៅលើភាពស្រស់របស់ទឹកដោះគោ និងគុណភាពដែលអាចទុកចិត្តបាន៕

Milk4Milk5Milk7Milk8

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
28 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
152 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
86 views

#អត្ថបទ PR

ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
Tror Sopheap
September 11 2026
324 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
142 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia