ជំងឺ
មិនចង់ខូចតម្រងនោម ខូចថ្លើមទេ ប្រើ ៤វិធីនេះសម្អាតជាតិពុល
Tror Sopheap
April 8 2025
11.8 K views

អ្នកមានបញ្ហាតម្រងនោម និងថ្លើមធ្វើឱ្យអ្នកចាយលុយព្យាបាលអស់ច្រើនណាស់។ ព្រោះថ្លើមនិងតម្រងនោមជាសរីរាង្គខាងក្នុងដែលមានមុខងារចម្រោះកាកសំណល់ជាតិពុលចេញពីរាងកាយ។ រោគសញ្ញាបញ្ហាថ្លើមមានដូចជា ក្ដៅខ្លួន រាករូស ទឹកនោមក្រម៉ៅ និងឈឺក្បាល៖ ៤វិធីថែតម្រងនោមថែថ្លើមឱ្យនៅឆ្ងាយពីជាតិពុល។

១. ការបរិភោគអាហារសម្បូរស្ពាន់ធ័រ៖ សម្រាប់ខ្ទឹមស ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ និង​ទឹកដោះគោ​ជូរជាអាហារសម្បូរទៅដោយសមាសធាតុស្ពាន់ធ័រដែលជួយថ្លើមក្នុងការបន្សាបជាតិពុលក្នុងរាងកាយកាន់តែប្រសើរ។ អាហារទាំងនេះជួយកម្ចាត់សារធាតុជាតិពុលផ្សេងៗ ចេញពីរាងកាយជាពិសេសថែតម្រងនោមបានល្អដែរ។​

២. ផឹកទឹកត្រសក់ និងជីអង្កាម៖ ជីអង្កាមនិងទឹកត្រសក់មានអត្ថប្រយោជន៍ដើម្បីបន្សាបជាតិពុលធ្វើឱ្យប្រសើរឡើងនូវមុខងាររំលាយអាហារ និងដុតខ្លាញ់ឱ្យអ្នកសម្រកគីឡូ។ គ្រឿងផ្សំទាំងពីរនេះមិនត្រឹមតែបន្ថែមរសជាតិឱ្យអារម្មណ៍ស្រស់ស្រាយណោះទេ វាថែមទាំងផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្ម ពង្រឹងមុខងារតម្រងនោម និងកម្ចាត់ជាតិពុលក្នុងថ្លើម ខណៈពេលដែលវាជួយរក្សារាងកាយឱ្យមានជាតិទឹក និងថាមពលបានយូរ។

៣. ផ្លែឈើមានសារធាតុរ៉ែ៖ តម្រងនោមត្រូវការសារធាតុរ៉ែមួយចំនួនដូចជាប៉ូតាស្យូម និងផូស្វ័រដើម្បីដំណើរការបានត្រឹមត្រូវ។ អតុល្យភាពសារធាតុរ៉ែទាំងនេះអាចនាំឱ្យមានអារម្មណ៍ភាពតានតឹងក្នុងសរីរាង្គ។ ផ្លែឈដែលមានសារធាតុប៉ូតាស្យូម និងផូស្វ័រ មានដូចជាផ្លែឈើ៖ល្ហុង ម្នាស់ ខ្នុរ ស្វាយ ល្មុត ត្របែក ស្រកានាគ មានគ្រាប់ធញ្ញជាតិ និងទឹកដោះគោ វាអាចជួយរក្សាតុល្យភាពថ្លើមនិងតម្រងនោមបានយ៉ាងល្អផងដែរ។

៤. កាត់បន្ថយការប៉ះពាល់ជាតិពុលដោយការហាត់ប្រាណ៖ ការធ្វើលំហាត់ប្រាណជួយលាងជាតិពុលចេញពីថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ។ ព្រោះថា ការធ្វើលំហាត់ប្រាណការពារសាច់ដុំ និងពង្រឹងមុខងារប្រព័ន្ធថ្លើមឱ្យមាំប្រយុទ្ធប្រឆាំងជាមួយមេរោគ កុំឱ្យកើតជំងឺក្រិនថ្លើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia