ព័ត៌មាន
ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត

ជំងឺមិនឆ្លងសំខាន់ៗ ចំនួនបួនរួមមានជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង” ៖ គោលនយោបាយ ឆ្លើយតបបញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន។

ក្នុងឱកាសនេះ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានជម្រាបជូនពីចក្ខុវិស័យនិងបេសកកម្មរបស់គណៈកម្មការទី៨នៃរដ្ឋសភា ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «សុខភាពគឺជាកូនសោគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ» និងតែងតែចាត់ទុកការប្រយុទ្ធនឹងជំងឺមិនឆ្លងជាអាទិភាពមួយនៃបណ្ដារបៀបវារៈសំខាន់ៗរបស់គណៈកម្មការ។

លោកជំទាវបន្ថែមថា ដោយមានកិច្ចសហការពីដៃគូពាក់ព័ន្ធនានា គណៈកម្មការក៏បានរៀបចំសិក្ខាសាលាថ្នាក់តំបន់នេះឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃជំងឺមិនឆ្លងដល់ក្រុមប្រជាជនគោលដៅដែលងាយរងហានិភ័យពីជំងឺមិនឆ្លង មានដូចជា យុវជន និងកុមារ ជាពិសេសក្រុមប្រជាជនសកម្ម និង កម្មករ កម្មការិនី។ ផ្តល់ជាវេទិកាសម្រាប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍លើកឡើងថា ជាការពិត យុវជនថ្ងៃនេះនឹងក្លាយជាមនុស្សចាស់នៅថ្ងៃស្អែក ហេតុនេះយើងត្រូវគិតទុកជាមុនទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។ កុមារមានសុខភាពល្អនៅថ្ងៃនេះ នឹងក្លាយជាមនុស្សពេញវ័យមានសុខភាពល្អនៅថ្ងៃស្អែក។”

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល ស្នើក្រសួងស្ថាប័ន ពាក់ព័ន្ធសហការគ្នា ក្នុងការរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ ដើម្បីធានាបាននូវសុខភាព និងសុខុមាលភាពរបស់មនុស្សគ្រប់ជំនាន់ និងលក្ខខណ្ឌចាំបាច់សម្រាប់សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍប្រទេសដ៏រឹងមាំ ដែលនឹងឈានបទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យបានសង្កត់ធ្ងន់ថា ជំងឺមិនឆ្លងជាបញ្ហាសុខភាពសាធារណៈជាចម្បងសម្រាប់ពិភពលោក ដែលជាបាតុភូតនៃអន្តរកាលរាតត្បាតវិវត្តជាបន្តបន្ទាប់យ៉ាងស្ងៀមស្ងាត់។ ដូច្នេះសាធារណជនមិនសូវចាប់អារម្មណ៍លើបាតុភូត ទាំងនេះទេ ខុសពីករណីជំងឺឆ្លង ជំងឺរាតត្បាត ដែលមើលឃើញច្បាស់ជាង និងរន្ទឺច្រើនជាង ក្នុងចំណោមសាធារណជន ដែលធ្វើឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាង។ ជំងឺមិនឆ្លងសំខាន់ៗ ចំនួនបួនរួមមានជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលបណ្តាលឱ្យស្លាប់ ៤០% ក្នុងចំណោមជំងឺមិនឆ្លង ប៉ុន្តែការសិក្សាបង្ហាញថា ជំងឺមិនឆ្លងភាគច្រើនអាចចៀសវាងបាន។ ជំងឺមិនឆ្លងបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ ៦៤% នៅកម្ពុជា ខណៈនៅឆ្នាំ២០១៤ មានត្រឹមតែ ៥២%។ សមាមាត្រនេះនឹងកើនឡើងជាមួយនឹងការរីកចម្រើនក្នុងការអភិវឌ្ឍ។

ឯកឧត្តមបានលើកឡើងថា មនុស្សចាស់ ក្នុងចំណោមប្រជាជនកម្ពុជាមិនទាន់មានច្រើននៅឡើយទេ ប៉ុន្តែនឹងកើនឡើង នាពេលអនាគត។ មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំ មានអត្រា ៦%។ មានការរំពឹងថានឹងកើនឡើងលើស ១៤% នៅឆ្នាំ២០៣២ ធ្វើឱ្យប្រទេសកម្ពុជាស្ថិតក្នុងប្រភេទប្រទេសដែលអន្តរជាតិហៅថា “សង្គមមនុស្សចាស់” ហើយអាចឈានដល់ ២៧% នៅឆ្នាំ២០៥០ ដែលនឹងស្ថិតក្នុងប្រភេទប្រទេសហៅថា “សង្គមមនុស្សចាស់ជរា”។

ចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី លើកទឹកចិត្តការបង្ការជំងឺមិនឆ្លងត្រូវធ្វើឡើង តាំងពីនៅវ័យក្មេង ដើម្បីផ្តល់ឱ្យកុមារ និងក្មេងជំទង់ នូវការយល់ដឹង និងទម្លាប់ល្អ ហើយតាមរយៈការធ្វើឱ្យកុមារមានសុខភាពល្អ យើងក៏រៀបចំមនុស្សពេញវ័យឱ្យមានសុខភាពល្អផងដែរ ហើយរាងកាយរបស់ពួកគេក៏អាចទប់ទល់នឹងផលប៉ះពាល់នៃភាពចាស់បានកាន់តែប្រសើរ៕

487301952 1082509647239131 8560370300175804077 N

487312385 1082511193905643 2828608714473869933 N

487316869 1082511237238972 4371102502425746375 N

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
34 views

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.4 K views

#ព័ត៌មាន

ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
Tror Sopheap
March 27 2026
552 views

#ព័ត៌មាន

នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
Tror Sopheap
March 26 2026
406 views

#ព័ត៌មាន

ប្រេងសាំងឡើងតិច! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៦នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 25 2026
6.7 K views

#ព័ត៌មាន

មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក
Tror Sopheap
March 24 2026
395 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.4 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 29 2026
រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
#ព័ត៌មានMarch 28 2026
សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារMarch 27 2026
មហាសេដ្ឋី Gates មិនឱ្យកូនធ្វើរឿង ១នេះ ប៉ះពាល់ដល់ខួរក្បាល ចាយពេលអត់ប្រយោជន៍
#ព័ត៌មានMarch 27 2026
ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
#ព័ត៌មានMarch 26 2026
នេះជាកម្មវិធីប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំពោះសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ផ្តល់ជូនដូចជា៖
#កុមារMarch 26 2026
ឪពុកម្តាយប្រើវិធី ១នេះ ដើម្បីមានឥទ្ធិពលលើកូន និយាយអ្វីក៏កូនស្តាប់តាមដែរ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia