អត្ថបទ PR
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
Vuthea Morn
April 25 2025
102 views

មនុស្សជាច្រើនតែងគិតថាបញ្ហាឆ្អឹងខ្នងថាជាបញ្ហាតូចតាច ដោយសន្មតថាវាជារឿងធម្មជាតិនៃភាពចាស់ជរា ឬដោយសារប្រើប្រាស់ក្នុងសកម្មភាពប្រចាំថ្ងៃ។ ប៉ុន្តែវេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទបានបញ្ជាក់ថា “បញ្ហាឆ្អឹងខ្នងអាចប៉ះពាល់ដល់មនុស្សគ្រប់រូប ដោយមិនគិតពីអាយុឡើយ ហើយប្រសិនបើព្យាបាលមិនទាន់ពេលទេ នោះវាអាចនាំឱ្យឈានទៅដល់ការពិបាកធ្វើចលនាប្រចាំថ្ងៃ ឬអាចពិការភាពជាអចិន្ត្រៃយ៍”។

រោគសញ្ញាដំបូងៗដូចជា ឈឺខ្នងខ្លាំង ចុករោយកញ្ចឹងក និងឈឺក្បាល, រាងកាយចុះខ្សោយពិបាកធ្វើចលនា, ស្ពឹក ឬ ញ័រ ឬបាត់បង់អារម្មណ៍នៅប្រអប់ដៃ ម្រាមដៃ ប្រអប់ជើង ឬម្រាមជើង, រឹងនៅផ្នែកខាងក្រោមនៃឆ្អឹងខ្នង ពិបាកធ្វើចលនា, ពិបាកអង្គុយ ឬឈរ, មានអាការៈសាច់ដុំកន្ត្រាក់ពេលធ្វើចលនា ឬពេលសម្រាក, ពេលប្រើចុង ឬ កែងជើង តែងមានការឈឺចុកចាប់ ខ្លាំង ដែលរោគសញ្ញាទាំងអស់នេះប្រសិនលោកអ្នក មិនអើពើ ឬមិនព្យាបាលអោយទាន់ពេលវេលា វាអាចបណ្តាលឱ្យឆ្អឹងខ្នងខូចហើយមិនអាចវិលត្រឡប់មកវិញបាននោះទេ។

2025 04 25 08.19.04វេជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹងកង និងប្រព័ន្ធសរសៃប្រសាទ មន្ទីរពេទ្យអន្តរជាតិ អរៀនដាបានលើកឡើងថា "អ្នកមិនគួរមើលស្រាលលើបញ្ហាឆ្អឹងខ្នងឡើយ" ។ "នៅពេលដែលស្ថានភាពរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗ ដល់ចំណុចដែលអ្នកមិនអាចធ្វើចលនាប្រចាំថ្ងៃបាន នោះលទ្ធផលនៃការព្យាបាលមិនអាចល្អប្រសើរដូចមុននោះទេ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចបាត់បង់សមត្ថភាពក្នុងការដើរ និងសូម្បីតែសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញបំផុតក៏មិនអាចធ្វើបានដែរ ដូច្នោះប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើនោះ គួរតែមកជួបពិគ្រោះ និងពិនិត្យអោយបានកាន់តែឆាប់កាន់តែល្អ ការធ្វើរោគវិនិច្ឆ័យនិងព្យាបាលក្នុងដំណាក់កាលដំបូង នឹងមានឱកាសខ្ពស់ក្នុងការជាសះស្បើយឡើងវិញ។ 2025 04 25 08.19.08មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានសហការជាមួយ នឹងមន្ទីរពេទ្យ S-Spine and Nerve ដែលជាមន្ទីរពេទ្យឯកទេសផ្នែកឆ្អឹងខ្នងដំបូងគេបង្អស់ និងតែមួយគត់នៅក្នុងប្រទេសថៃ បានពិគ្រោះ និងព្យាបាលដល់អ្នកជំងឺទទួលបានជោគជ័យប្រមាណ ១០០០០០ករណី។ តាមរយៈការសហការនេះមន្ទីរពេទ្យអន្តរជាតិអរៀនដាបាននាំមកនូវ បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកឆ្អឹងខ្នងមកពីប្រទេសថៃ ដើម្បីមកព្យាបាលអ្នកជំងឺនៅកម្ពុជា។

2025 04 25 08.19.15 ដោយការប្រើបច្ចេកវិទ្យា Minimally Invasive Surgery (MIS) អ្នកជំងឺអាចធ្វើការវះកាត់ឆ្អឹងខ្នងក្នុងរយៈពេលត្រឹមតែមួយម៉ោង និងអាចចេញពីមន្ទីរពេទ្យបានក្នុងរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ ដែលធានាបាននូវសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ 081 811 789 | Telegram: 078 233 789

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#អត្ថបទ PR

តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
Daneth Mech
November 19 2026
19 views

#អត្ថបទ PR

Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
Tror Sopheap
November 17 2026
54 views

#អត្ថបទ PR

មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
Thida Pet
November 10 2026
178 views

#អត្ថបទ PR

គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
Kaochou Ly
November 4 2026
44 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
Sreymom Cha
October 9 2026
161 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
Sreymom Cha
September 26 2026
94 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 19 2026
តើអ្វីខ្លះដែលជួយឱ្យ សិទ្ធី នីកា ឈិន មុន្នីនាថ និងសាលីនដា រក្សារបៀបរស់នៅដែលល្អសម្រាប់សុខភាពបេះដូងជារៀងរាល់ថ្ងៃ?
#អត្ថបទ PRNovember 17 2026
Smile Cambodia Charity Golf & Dinner Raises Support for Life-Changing Cleft Surgeries
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia