ចិត្តសាស្ត្រ
៦ទម្លាប់ធ្វើឱ្យជប៉ុនមានអាយុវែងជាងគេ គ្មានជំងឺកាច មានចិត្តចេះតស៊ូ
Tror Sopheap
April 21 2025
216 views

ប្រទេសជប៉ុនល្បីមានប្រជាជនចេះជួយគ្នាមានអត្តចរិតល្អ ជាពិសេសក៏ល្បីរឿងការរស់នៅឱ្យមានអាយុវែងជាងគេក្នុងលោកផងដែរ។ តាមគេហទំព័រ Linkedin បានចុះផ្សាយថា ប្រជាជនជប៉ុនមានអាយុវែង កម្រមានជំងឺកាច ជំងឺមហារីក ទឹកនោមផ្អែម ធាត់ និងចិត្តរឹងមាំ ព្រោះតែពួកគេមានហេតុផលទាំង ៦នេះ។

១.ពួកគេញ៉ាំបន្លែច្រើន៖ ជាប្រពៃណីជនជាតិជប៉ុនការបរិភោគអង្ករ បន្លែ និងត្រីច្រើនជារឿងសំខាន់សម្រាប់សុខភាព។ ជាពិសេសប្រជាជនជប៉ុនចូលចិត្តហូបសណ្តែកសៀង និងសារ៉ាយសមុទ្រព្រោះវាមានជាតិ fermented ធ្វើឱ្យពួកគេមិនខ្វះវីតាមីន មានសារធាតុរ៉ែ និងសារធាតុគីមី phyto-chemical មានអត្ថប្រយោជន៍ជួយការពារជំងឺមហារីក និងលើសឈាមផង។

២. មានរបៀបចម្អិនម្ហូបខុសគ្នា៖ អាហារជប៉ុនមានច្រើនបែបចម្អិន មានចំហុយ ឆាខ្ទះ ស្ងោរ កូរ ចៀន និងចម្អិនរាងយូរ... ពួកគេមានទម្លាប់ធ្វើស៊ុបយ៉ាងហោចណាស់មួយចានដែរ។ វាជាធម្មតាពួកគេរៀបចំចានតូចៗ ពេលហូបអាហាររួមមានបន្លែ ត្រី សណ្តែក និងអង្ករ។ ការហូបរបៀបនេះនាំឱ្យអារម្មណ៍ស្រួលសុខភាពល្អ។

៣. ញៀនផឹកតែច្រើនជាងកាហ្វេ៖ ជប៉ុនមានវប្បធម៌ផឹកតែបៃតងនៅប្រទេសជប៉ុនជាទម្លាប់ប្រចាំជីវិត វាមានគុណភាពល្អមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងកាហ្វេ។ តែបៃតងជប៉ុន និង Matcha វាជួយបង្កើនសារធាតុក្លរ៉ូហ្វីល និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងសុខភាពប្រឆាំងនឹងជំងឺច្រើន។​

៤. ហូបសាបៗ តែមានជាតិ៖ ជនជាតិជប៉ុនហូបអាហារមិនប្រៃហើយគ្មានខ្លាញ់ទេ។ ព្រោះអាហារទាំងនេះមានសារជាតិក្នុងអាហាររួចហើយ មានសារ៉ាយសមុទ្រ , ត្រីសម្បូរអូមេហ្គា អង្ករ គ្រាប់ធញ្ញជាតិ តៅហ៊ូ សណ្តែកសៀង មីសួ...។ ពួកគេចូលចិត្តអាហារមានជាតិស្ករតិចហើយមានផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែ។

៥. កៃហ្សិន (Kaizen) ៖ មានន័យថា ការពង្រឹងសមត្ថភាពជាប្រចាំ។ វាជាគោលការណ៍ស្នូលនៅក្នុងវប្បធម៌ជប៉ុនដែលវាមានការពាក់ព័ន្ធនឹងការធ្វើឱ្យមានការផ្លាស់ប្ដូរបន្តិចម្ដងៗ នៅក្នុងជីវិតរបស់មនុស្សម្នាក់ដើម្បីពង្រឹងការរស់នៅឱ្យមានសុខភាពល្អ។ គំនិតកៃហ្សិនមិនផ្ដោតលើការផ្លាស់ប្ដូរធំៗ ប៉ុន្តែវាជាការផ្លាស់ប្ដូរតូចៗ ជារៀងរាល់ថ្ងៃដើម្បីបង្កើតសមត្ថភាពឱ្យមានលទ្ធផលធំរយៈពេលវែង។

៦. ហ្គាម៉ាន (Gaman)៖ មានអត្ថន័យឱ្យអ្នកចេះអត់ធ្មត់ ចេះតស៊ូ និងបន្តការស៊ូទ្រាំរាល់ការលំបាក។ វាជាគោលគំនិតចម្បងមួយក្នុងវប្បធម៌ជប៉ុនពង្រឹងផ្លូវចិត្តឱ្យរស់នៅមានក្តីសុខក្នុងបញ្ហា។ គំនិតមួយនេះវាជួយជម្រុញមនុស្សចេះស៊ូទ្រាំនឹងស្ថានភាពលំបាកដោយសេចក្ដីថ្លៃថ្នូរ មានភាពស្មោះត្រង់ និងគ្មានការត្អូញត្អែរនោះទេ។ ការបណ្ដុះភាពអត់ធ្មត់ក្នុងការងារ និងជីវិតជាប្រចាំ នាំឱ្យអ្នកទៅរកសុខភាពរាងកាយកាន់តែរឹងមាំ និងបង្កើនការស្ររឡាញ់ខ្លួនឯងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
279 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
934 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
618 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
316 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
769 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
191 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia