ចិត្តសាស្ត្រ
បុគ្គលអស្ចារ្យៗ ធ្វើរឿង ១នេះ ដឹកនាំជីវិតពួកគេឆ្លងផុតគ្រាលំបាកឱ្យមានអនាគតភ្លឺស្វាង
Tror Sopheap
April 21 2025
214 views

មានអ្នកខ្លះគាត់ខំប្រឹងដែរ តែជីវិតគាត់គ្មានលទ្ធផលល្អអ្វីសោះ។ ព្រោះតែគ្មានសមត្ថភាពមុតស្រួចនាំបាត់បង់អនាគតថែមទៀត។ សង្គមនេះ បើអ្នកគ្មានសមត្ថភាពទេ គេនឹងទាត់អ្នកចោលមិនខានទេ។ ជាពិសេសពេលអ្នកឈប់ធ្វើខ្លួនជាសិស្សជាអ្នករៀនសូត្រ វាស្មើនឹងធ្វើឱ្យសមត្ថភាពលែងរីកចម្រើនទាំងអ្នកដឹកនាំ អ្នករកស៊ី និងបុគ្គលិកផងដែរ។ គួរឱ្យសែនស្តាយណាស់! មានបុគ្គលមួយចំនួនបានចាត់ទុកការរៀនសូត្រត្រឹមតែវិទ្យាល័យ និងសកលវិទ្យាល័យក៏ឈប់រៀនសូត្រ ឈប់បន្តអានសៀវភៅដោយផ្នត់គំនិតពួកគេគិតថា គេរៀនមកច្រើន ខ្លួនក៏ចេះហើយដែរ ខ្លួនចាស់ហើយ...។

ពេលអ្នកមានអារម្មណ៍ថា ខ្លួនដឹងអ្វីមួយ ចិត្តរបស់យើងបិទទ្វារទៅរកចំណេះដឹងភ្លាម ហើយធ្វើឱ្យទស្សនៈតូចចង្អៀត។ ដំណើរជីវិតជាក់ស្តែងលើការងារ និងការរកស៊ី ធ្វើឱ្យពួកគេខ្វះគំនិតច្នៃប្រឌិត និងចិត្តគំនិតចុះខ្សោយ អនាគតក៏ងងឹតតាមហ្នឹងដែរ។ បើអ្នកចាត់ទុកថា ខ្លួនអ្នកជាសិស្សពេញមួយជីវិត មាគ៌ានៃជីវិតរបស់អ្នកធ្វើអ្វីក៏រីកចម្រើនមានអនាគតល្អដែរ។ ធ្វើការងារក៏មានលទ្ធផលពីស្នាដៃ។ ពេលអ្នករកស៊ីវិញ ចិត្តក៏ខ្លាំង គំនិតក៏ពូកែច្នៃប្រឌិត ហើយចំណូលក៏កើនដែរ។ នេះជាការដាក់ខ្លួនរៀនសូត្របណ្តុះសមត្ថភាព មានអនាគតរីកចម្រើន។

តាមលោកតា Charlie Munger ជាអនុប្រធានក្រុមហ៊ុន Berkshire Hathaway ទទួលមរណៈភាពនៅក្នុងវ័យ៩៩ឆ្នាំ តែគាត់បានជាបុគ្គលម្នាក់មានសមត្ថភាពខ្លាំងអាចយកឈ្នះលំបាកៗ ក្នុងជីវិតរបស់គាត់ដោយបានបន្សល់ទុកគតិបណ្ឌិតថា នៅក្នុងជីវិតការងារនិងការរកស៊ី អ្នកនឹងជាប់គាំងពេញមួយជីវិតបើមិនធ្វើខ្លួនជាសិស្សទេនោះ។ ព្រោះអ្នកគ្មានការរៀនសូត្រក៏គ្មានការរីកចម្រើនធំដែរ។ រាល់ការរីកចម្រើនទាំងអស់ផ្តើមពីគំនិតជាមុនសិន។ មានមនុស្សភាគច្រើនមិនអាចបោះជំហានទៅបានឆ្ងាយ ពួកគេពឹងផ្អែកត្រឹមតែដឹងក្នុងជីវិតរស់ពីមួយថ្ងៃទៅមួយតែប៉ុណ្ណោះ។ ពេលអ្នកដាក់ខ្លួនធ្វើជាសិស្សពេញមួយជីវិត អ្នកនឹងចាក់ចេញពីតំបន់ដ៏តូចចង្អៀតនេះ(ភាពល្ងង់ខ្លៅ)។ ខ្ញុំដឹកនាំក្រុមហ៊ុនរីកចម្រើនមិនមែនខ្ញុំពូកែពីកំណើតទេ គឺខ្ញុំអានសៀវភៅ និងរៀនពីអ្វីៗ គ្រប់យ៉ាងជុំវិញខ្លួនរបស់ខ្ញុំ។ នេះជាគន្លឹះក្នុងការពង្រីកសមត្ថភាពឱ្យខ្លាំងជាងបញ្ហា ទើបអាជីកម្មឬមួយជីវិតយើងអាចដំណើរលូតលាស់ទៅមុខបានល្អ”។

វិធីដាក់ខ្លួនដើម្បីឈានដល់កម្រិតកំពូលគឺការធ្វើខ្លួនជាសិស្សរៀនគ្រប់ពេលវេលាដើម្បីសំលៀងខួរក្បាលឱ្យមុតស្រួច។ បើអ្នកខ្វះការរៀនសូត្រក្នុងការធ្វើដំណើរជីវិតនោះច្បាស់ជាភាពអំនួតចូលមកជំនួយការដាក់ខ្លួនហើយអ្នកអាចធ្វើរឿងខ្វាក់ភ្នែកអត់ដឹងខ្លួនផង។ កុំឱ្យមានគ្រោះថ្នាក់លើស្នាដៃ លើអាជីវកម្ម លើការងារ និងអនាគតរបស់អ្នក ចូលអ្នកធ្វើខ្លួនតាមលោក Ryan Holiday ជាសហគ្រិនឆ្នើមលើកឡើងថា “មូលហេតុក្មេងអាចរៀនសូត្រចេះបានលឿន ពួកគេធ្វើជាកូនសិស្សមិនប្រកាន់ខ្លួន ឬមិនតាំងខ្លួនជាអ្នកចេះដឹងនោះទេ។ គេធ្វើឱ្យគ្រូមានអំណាចលើខ្លួន ហើយគេមិនដែលគិតថា ខ្លួនចេះជាងគ្រូឬមិនហ៊ានគិតថែមទៀត។ បន្ទាប់មកគ្រូនឹងបង្ហាញថ្វីដៃឱ្យសិស្សរីកចម្រើន។ ប៉ុន្តែបើអ្នកមិនធ្វើតាមរបៀបនេះទេ គ្រូក៏មិនទុកអ្នកបន្តទៀតដែរ”។

ចូរធ្វើជាសិស្សដាក់ខ្លួនដាក់កាយមិនខ្វះគ្រូ គ្រូនឹងផ្តល់ចំណេះដឹងឱ្យរៀនសូត្រកើតបញ្ញាជាមិនខានទេ។ ពេលអ្នកបន្តរៀនសូត្ររបៀបនេះ អ្នកផ្លាស់ប្តូរពីសិស្សទៅជាអ្នកអនុវត្ត ដុះអនាគតកាន់ភ្លឺស្វាងខ្លាំងសែរ។ តាមលោក Robert Greene បានលើកឡើងថា “គន្លឹះបង្កើតបញ្ញាកម្រិតខ្ពស់ អ្នកត្រូវធ្វើជាកូនសិស្សដែលមានគុណភាព។ មិនមែនត្រឹមតែស្រូបចំណេះដឹងនិងព័ត៌មានចូលពេញខួរនោះទេ អ្នកត្រូវរៀបចំវាឱ្យធ្លាក់ចូលក្នុងបេះដូងដោយធ្វើការស្វែងយល់និងបទពិសោធន៍ដោយខ្លួនឯងនៅក្នុងវិធីមួយចំនួនរបស់អ្នក ដើម្បីយកចំណេះដឹងទាំងនេះមកប្រើភាពជាក់ស្តែងឱ្យមានប្រសិទ្ធភាព”។

នៅក្នុងស្ថានភាពរបស់អ្នកប្រាប់អំពីអំណាចចំណេះដឹងនិងគំនិតអ្នកគិតបែបណា។ ដូចនេះហើយអ្នកត្រូវធ្វើការពង្រីកការយល់ដឹងរបស់អ្នកដោយការអានសៀវភៅ សុំមតិយោបល់ និងរៀនសូត្រពីនរណាម្នាក់ ការមានទង្វើរបែបនេះសុទ្ធតែជាចំណុចចាប់ផ្តើមដ៏ល្អបំផុតក្នុងការដឹកនាំអនាគតចេញពីក្តីលំបាកទាំងឡាយ។ កុំឱ្យខ្លួនអ្នករស់នៅក្នុងពិភពអំនួតដូចជាកង្កែបក្នុងអណ្តូង។ រួចហើយអ្នកនឹងមានអារម្មណ៍ថា ការអភិវឌ្ឍសមត្ថភាពដោយការរៀនសូត្រ ធ្វើឱ្យអនាគតរបស់អ្នកកាន់តែអស្ចារ្យពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2979

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
17 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
12 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
494 views

#ចិត្តសាស្ត្រ

ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
Pov Saru
November 27 2025
2.7 K views

#ចិត្តសាស្ត្រ

បើអ្នកមានសញ្ញាទាំងអស់នេះ បញ្ជាក់ថា អ្នកមានអាយុវែង មានក្តីសុខពេញមួយជីវិត
Tror Sopheap
November 26 2025
2.4 K views

#ចិត្តសាស្ត្រ

អស្ចារ្យមែន! នេះជាសារៈប្រយោជន៍ពេលអ្នកគេងលក់ ជួយអ្នកចៀសពីជំងឺធំៗ ទាំងនេះ
Tror Sopheap
November 25 2025
141 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia