ចិត្តសាស្ត្រ
អ្នកដឹកនាំអស្ចារ្យធ្វើរឿងនេះ នាំបុគ្គលិកខំធ្វើការ ហើយមិនស្រ្តេសនោះទេ
Tror Sopheap
April 27 2025
116 views

ការធ្វើជាអ្នកដឹកនាំត្រូវនាំបុគ្គលិកទៅគោលដៅដែលបានកំណត់។ ការនាំបុគ្គលិកឱ្យទៅដល់គោលដៅ មិនមែនជារឿងងាយស្រួលដូចជានិយាយនោះទេ។ ពេលខ្លះបុគ្គលិកធ្លាក់ទឹកចិត្ត ស្ត្រេស លទ្ធផលការងារធ្លាក់ចុះ និងមានបញ្ហាជាច្រើន។ តើយើងជាអ្នកដឹកនាំគួរធ្វើបែបណាក្នុងរឿងនេះ? អ្នកដឹកនាំត្រូវកំណត់រូបភាពក្នុងបេះដូងរបស់បុគ្គលិកជាមុនសិន។ បើគ្មានរូបភាពក្នុងបេះដូងទេ បុគ្គលិកមិនដឹកថា ត្រូវដើរទៅណាទេ។

នៅពេលអ្នកកំណត់រូបភាពជាទស្សនវិស័យរួចហើយ អ្នកត្រូវឱ្យបុគ្គលិករៀនដើរដោយខ្លួនឯងទោះបីមានកំហុស និងការបរាជ័យក៏ដោយ។ ពេលខ្លះរឿងទាំងនេះជាលទ្ធផលពេលក្រោយដែរ។ នៅឆ្នាំ ២០០៥ មានក្រុមហ៊ុនឈ្មោះ Apollo Tyres មានអ្នកដឹកនាំមានឈ្មោះថា លោក Neeraj Kanwar។ គាត់បានគិតពិចារណាថា ដើម្បីធ្វើឱ្យក្រុមហ៊ុនមានការរីកចម្រើន ត្រូវសម្លឹងមើលចំណុចខ្វះខាត ឬបញ្ហាសំបកកង់ ដើម្បីធ្វើការឆ្នៃប្រឌិតសំបកកង់ឱ្យមានគុណភាពខ្ពស់។ លោកបានសង្គេតឃើញថា បុគ្គលិកម្នាក់ៗ ធ្វើការមិនទាន់អស់ពីសមត្ថភាពនៅឡើយទេ។

លោក Neeraj Kanwar បានគិតរកគោលដៅរួមមួយ ដើម្បីដឹកនាំបុគ្គលិកឱ្យធ្វើកការអស់ពីសមត្ថភាព លោកបានដាក់គោលដៅនៅឆ្នាំ ២០១០ ក្រុមហ៊ុន Apollo អាចផលិតសំបកកង់កើនចំណូល ២ ពាន់លានដុល្លារ។ លោក Neeraj បានដឹងថា គោលការណ៍ចាស់ៗ ពីមុន មិនអាចដឹកនាំក្រុមហ៊ុនឱ្យរីកចម្រើនបានទេ ហើយលោកក៏ចាប់ផ្តើមធ្វើការផ្លាស់ប្តូរគោលការណ៍ក្រុមហ៊ុនឡើងវិញ។ គោលការណ៍ថ្មីនេះ បុគ្គលិកគ្រប់រូបគ្នា មានអំណាចក្នុងការសម្រេចចិត្តធ្វើកិច្ចការរបស់ខ្លួន។ បុគ្គលិកក្រុមហ៊ុន​ Apollo មានសិទ្ធធ្វើការសម្រេចចិត្តលើកិច្ចការរបស់ខ្លួនថា ការងាររបស់ខ្លួនត្រូវធ្វើរបៀបណា? ត្រូវសហការជាមួយអ្នកណា? ត្រូវប្រើប្រាស់សម្ភារៈអ្វីខ្លះ? ត្រូវចំណាយលុយប៉ុន្មាន ដើម្បីសម្រេចកិច្ចការទាំងអស់នោះ? ត្រវបញ្ចប់នៅពេលណា?

លោក
Neeraj ហ៊ានកែប្រែបែបនេះ ដើម្បីឱ្យបុគ្គលិកមានបញ្ចេញសមត្ថភាព និងគំនិតឆ្នៃប្រឌិតថ្មីៗ ដើម្បីផលិតសំបកកង់ឱ្យមានគុណភាពដល់អតិថិជន។ នៅឆ្នាំ ២០១០ នេះ ការកំណតគោលដៅនេះ បានធ្វើឱ្យក្រុមហ៊ុន Apollo មានចំណូលដូចបានកំណត់មែន។ ពេលខ្លះបុគ្គលិកមានការបរាជ័យ ត្រូវចំណាយពេលវេលា ចំណាយលុយ និងសម្ភារៈផ្សេងៗ ជាច្រើន តែលោក Neeraj បានដឹងថា បើចង់ឱ្យក្រុមហ៊ុនមួយរស់នៅបានយូរ ត្រូវធ្វើចេះឆ្នៃប្រឌិតរបស់ថ្មីៗ ពីព្រោះបានរបស់ថ្មីតែមួយ នាំក្រុមហ៊ុនអាចលក់លើទីផ្សារមមានចំណូលរាប់លានដុល្លារឯណោះ។ ពេលនេះ ក្រុមហ៊ុន Apollo មានលក់សំបកកង់ជាច្រើនប្រទេសផងដែរ។ យើងអាចរៀនពីមេរៀនមួយនេះ បញ្ជាក់ថា បើចង់ឱ្យបុគ្គលិកមានគំនិតឆ្នៃប្រឌិតថ្មីៗ អ្នកដឹកនាំត្រូវចេះកំណត់គោលដៅរួមមួយ ឱ្យនៅក្នុងបេះដូងរបស់បុគ្គលិក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3235

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
Tror Sopheap
May 15 2026
602 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
392 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
998 views

#ចិត្តសាស្ត្រ

៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
Tror Sopheap
May 1 2026
107 views

#ចិត្តសាស្ត្រ

កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
Tror Sopheap
April 30 2026
1.1 K views

#ចិត្តសាស្ត្រ

បុសស្រ្តី! ធ្វើរឿង ១នេះជួយកាត់ស្រ្តេស គេងលក់ស្រួល និងបង្កើនលំហូរឈា.-មខួរក្បាល
Tror Sopheap
April 29 2026
713 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia