បើអ្នកមានទម្លាប់ហូបអាហារប្រៃ មានជាតិខ្លាញ់ និងផឹកភេសជ្ជៈផ្អែមៗ វានាំឱ្យមានបញ្ហាការរលាកសរសៃឈាម និងដាច់សរសៃឈាមខួរក្បាល។ សម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលជាមូលហេតុមួយនាំឱ្យមនុស្សពិកាផងដែរ។ របបអាហារមិនល្អអាចប៉ះពាល់មានហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ បើអ្នកហូបអាហារនេះជួយសុខភាពសរសៃឈាម សម្ពាធឈាម កម្រិតកូឡេស្តេរ៉ុល និងជាតិស្ករក្នុងឈាម។
១. មានត្រីសាម៉ុង ត្រីម៉ាកែល និងត្រីធូណាមានអាស៊ីតខ្លាញ់អូមេហ្គា៣ ជាពិសេសមានសាធាតុ EPA និង DHA ជួយកាត់បន្ថយការរលាក ការពារការកកឈាមក្នុងខួរក្បាល និងធ្វើឱ្យចង្វាក់បេះដូងមានស្ថេរភាព។ ជាតិអាស៊ីតខ្លាញ់ Omega-3 ជួយកាត់បន្ថយទ្រីគ្លីសេរីក្នុងឈាម ហើយវាបង្កើន HDL (កូលេស្តេរ៉ុលល្អ) និងធ្វើឱ្យមុខងារខួរក្បាលប្រសើរឡើង។ ហើយអាហារនេះជួយការពារសុខភាពសរសៃឈាមបេះដូងផងដែ។
២. ផ្លែប៊ឺរីក៏មានសាធាតុ polyphenol ជាសម្បត្តិមានសមត្ថភាពប្រឆាំងនឹងអុកស៊ីតកម្មខ្លាំងដើម្បីការពារកោសិកាខួរក្បាលពីការខូចខាតដែលបណ្តាលមកពីភាពតានតឹង កាត់បន្ថយការរលាក និងបង្កើនភាពបត់បែននៃសរសៃឈាមខួរក្បាលនិងសុខភាពបេះដូង។ ការហូបផ្លែប៊ឺរីអាចបន្ថយសម្ពាធឈាម និងការពារហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល។ ហើយវាជម្រុញឱ្យខួរក្បាលមានលំហូរឈាមបានល្អ។
៣. ប្រេងអូលីវជាប្រេងសម្បូរទៅដោយជាតិខ្លាញ់ Monounsaturated fats ជាសមាសធាតុប្រឆាំងនឹងការរលាក និងជាអាហារសំខាន់របបអាហារមេឌីទែរ៉ាណេដែលមានឥទ្ធិពលការពារបេះដូងនិងខួរក្បាល។ សារធាតុ Polyphenols មាននៅក្នុងប្រេងអូលីវកាត់បន្ថយការរលាក និងធ្វើឱ្យខួរក្បាលប្រសើរឡើង។
៤. ផ្លែក្រូចឆ្មារ និងក្រូចថ្លុង សម្បូរទៅដោយវីតាមីន C មានសារធាតុ flavonoids និងជាតិសរសៃល្អ។ ហើយក្រូចឆ្មារក៏មានសារធាតុ Flavonoids ដែរដើម្បីធ្វើឱ្យមុខងារសរសៃឈាម និងកាត់បន្ថយការរលាកក្នុងខួរក្បាល។ ហើយវាសារធាតុ pectin ជាតិសរសៃរលាយជួយបញ្ចុះកូឡេស្តេរ៉ុលកុំឱ្យប៉ះពាល់ដល់ខួរក្បាល៕ អត្ថបទដោយ៖ ទ្រ សុភាព