កុមារ
ប្រយ័ត្នផង! កុមារអាយុ ៣ឆ្នាំ រត់ហើយលោតលេងមានសញ្ញា ១នេះ ជាជំងឺបេះដូងពីកំណើត
Tror Sopheap
April 29 2025
716 views

មានក្មេងស្រីម្នាក់អាយុ ៣ឆ្នាំ រត់និងលោតលេងចេះតែមានអារម្មណ៍ឈឺបេះដូងតិច និងហត់នឿយខុសពីធម្មតា ហើយម្តាយនាំនាងទៅជួបគ្រូពេទ្យក៏ធ្វើការពិនិត្យបានឃើញថា កុមារនេះមានបញ្ហាបេះដូងពីកំណើត។ តាមលោកវេជ្ជបណ្ឌិត ង្វៀន ទួនឡុង ជានាយកដ្ឋានជំងឺបេះដូងមន្ទីរពេទ្យ Tam Anh General បានលើកឡើងថា កុមារក្មេងស្រីអាយុ ៣ឆ្នាំ បានរកឃើញថា ជំងឺ ductus arteriosus ជាបញ្ហាសរសៃឈាមភ្ជាប់ទៅកាន់សួតហើយដឹកនាំ អុកស៊ីហ្សែនទៅកាន់បេះដូងហើយបន្តទៅកាន់ពេញរាងកាយ។

ហើយគ្រូពេទ្យធ្វើការព្យាបាលកុមារអាយុ ៣ឆ្នាំដោយបិទសរសៃឈាម ductus តាមរយៈឧបករណ៍បំពង់បូមហើយ ២ថ្ងៃក្រោយមកបានចេញបន្ទាប់។ បញ្ហាជំងឺបេះដូងពីកំណើតជាករណីកម្រកើតលើកុមារណាស់។ នៅក្នុងករណីកុមាររូបនេះ លោកវេជ្ជបណ្ឌិតបានព្យាបាលបិទសរសៃឈាម ductus arteriosus តាមប្រព័ន្ធ digital subtraction angiography (DSA) គ្មានការឈឺចាប់អ្វីទេ ហើយអាចផ្លាស់ទី និងរត់លេងតាមធម្មតា។

ពីមុន​​ជំងឺ​បេះដូង​ គ្រូពេទ្យ​ធ្វើ​វះកាត់​កាត់​កណ្តាល​ដើមទ្រូង ឬ​ក្លៀក​។ បច្ចុប្បន្ន​នេះ បច្ចេកទេសទំនើបគ្រាន់តែចោះ​បិទ​បំពង់​បង្ហូរ​ឈាមជាការសម្រេច។ វិធីសាស្រ្តធ្វើការវះកាត់មានរន្ធតូចបំផុត (តិចជាង ៥ម.ម)។ ការព្យាបាលនេះជួយកាត់បន្ថយការស្នាក់នៅមន្ទីរពេទ្យយូរហើយឆាប់ជាលឿន។ កុមារមិនមានការឈឺចាប់ អាចលេងនៅថ្ងៃបន្ទាប់ កាត់បន្ថយហានិភ័យឆ្លងមេរោគតាមឈាម និងគ្មានស្នាមវះនៅលើតំបន់ដើមទ្រូង។

លោកវេជ្ជបណ្ឌិត ង្វៀន ទួនឡុង បានលើកឡើងថា ជំងឺបេះដូងពីកំណើតអាចធ្វើឱ្យកុមារពិបាកដកដង្ហើម និងខ្សោយផ្លូវដង្ហើមភ្លាមៗ ក្រោយពេលកើតជំងឺនេះ។ ទោះយ៉ាងណាក៏ដោយ កុមារខ្លះមិនមានការបង្ហាញរោគសញ្ញាអ្វីទេ។ កុមារមានជំងឺបេះដូងពីកំណើត ជារឿយៗមានការវិវឌ្ឍន៍រាងកាយយឺត ស្រកគីឡូជាងពេលមធ្យម និងងាយកើតជំងឺផ្លូវដង្ហើមដូចជាការរលាកសួតដើម។

ហើយវេជ្ជបណ្ឌិតបានណែនាំថា នៅអំឡុងពេលម្តាយមានផ្ទៃពោះដោយការពិនិត្យអេកូរបស់មើលទារក និងក្រោយពេលកើតដោយការវាស់ស្ទង់ SPO2, អេកូរកមើលបេះដូងកូន... ពេលអ្នកពិនិត្យ និងរកឃើញជំងឺបេះដូងពីកំណើតដែល "លាក់ទុក" នៅដំណាក់កាលដំបូង។ ពេលវេលាល្អក្នុងការធ្វើអន្តរាគមន៍ចំពោះជំងឺបេះដូងពីកំណើតចំពោះកុមារគឺមុនអាយុ ២ឆ្នាំ៕ អត្ថបទដោយ៖ ទ្រ សុភា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2659

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទុះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia