សម្រាប់អ្នករក្សាអាហារនៅក្នុងប្រអប់ស្នោមានហានិភ័យឆ្លងមេរោគ និងការបញ្ចេញសារធាតុមួយចំនួនបង្កផកប៉ះពាល់សុខភាពអ្នកប្រើប្រាស់ណាស់។ តាមអ្នកជំនាញផ្នែកវិទ្យាសាស្ត្រលោក Jetsada Denduangboraphan បានលើកឡើងថា “ប្រអប់ស្នោដែលផលិតឡើងពីសារធាតុប៉ូលីស្ទីរ៉ែន ពុំមានបង្កគ្រោះថ្នាក់ខ្លាំងទេ។ ហើយសារធាតុ ប៉ូលីស្ទីរ៉ែន នេះមានសភាពធន់ ស្រាល ប្រើប្រាស់បានយូរ ងាយស្រួលបត់បែន ធន់នឹងអាស៊ីត និងកម្តៅ”។ ប្រអប់ស្នោបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់និងបញ្ចេញជាតិពុល។
បើតាមលោកវេជ្ជបណ្ឌិត Danai Theewanda ម្នាក់ទៀតបានប្រាប់ថា ការប្រើប្រអប់ស្នោអាចឱ្យកើតជំងឺមហារីក។ ប៉ុន្តែវាមិនទាន់ជាក់ច្បាស់នៅឡើយទេ។ នៅក្នុងប្រអប់ស្នោមានសារធាតុប៉ូលីស្ទីរ៉ែនអាចធន់នឹងកម្តៅអាហារឬប្រេងក្នុងកម្រិត ១០០០មីលីក្រាម ហើយវាអាចរលាយក្នុងកម្រិតចាប់ពី ៣០០-៤០០មីលីក្រាម។ បើវាក្តីពេកបែបនេះ អ្នកអាចប្រឈមនឹងជំងឺមហារីកសម្រាប់អ្នកប្រើប្រាស់ទុកអាហារក្នុងប្រអប់ស្នោនេះ។
១. ដើម្បីធានាសុវត្ថិភាពចំណីអាហារ នាយកដ្ឋានសុវត្ថិភាពចំណីអាហារវៀតណាមបានណែនាំឱ្យអ្នកប្រើប្រាស់ប្រើតែប្រអប់ស្នោដែលមានប្រភពដើមច្បាស់លាស់ អនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពចំណីអាហារ។ ប្រើតែប្រអប់ស្នោដើម្បីផ្ទុក និងរក្សាទុកអាហារដែលមានសីតុណ្ហភាពក្រោម ៧០អង្សាសេ។
២. ប្រអប់គួរតែត្រូវបានប្រើតែម្តងគត់ និងបណ្តោះអាសន្នសិនបាន កុំរក្សាទុកអាហារក្នុងរយៈពេលយូរ។
៣. កុំប្រើប្រអប់ស្នោ ដើម្បីផ្ទុកអាហារក្តៅ អាហារខ្លាញ់ ឬទឹកឆ្អិនក្តៅពេក។ កុំប្រើសម្រាប់រក្សាទុកអាហារ និងភេសជ្ជៈដែលមានជាតិជូរ (ទឹកខ្មេះ សាឡាត់ ទឹកក្រូចឆ្មា តែក្រូចឆ្មា...) ឬខ្លាញ់ ឬប្រេងឆា។
៤. កុំប្រើមីក្រូវ៉េវដើម្បីកំដៅអាហារមាននៅក្នុងប្រអប់ស្នោនេះ។
៥. ចូលអ្នកបញ្ចៀសមិនឱ្យខូចសុខភាព អ្នកកុំដាក់របស់ញ៉ាំនៅថង់ ឬស្នោយូរ អ្នកអាចជំនួសមកវិញនូវចាន ឬស្រាក់ ហើយបើចំណីអាហារដែលគោកៗ គួរតែខ្ចប់ស្លឹកចេក ឬស្លឹកឈូកជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព