អ្នកធាត់ភាគច្រើនពិបាកចិត្ត មិនដឹងថាហូបអាហារបែបណាឱ្យស្រកគីឡូបានលឿនទេ។ បើអ្នកចង់សម្រកគីឡូសូមអ្នកកុំប្រើថ្នាំសម្រកគីឡូអ្វីទាំងអស់ វាងាយប៉ះពាល់សុខភាពអ្នកពេលក្រោយបំផុត។ ពេលអ្នកហូបអាហារពេលព្រឹករួច អ្នកគួរបន្ថែមផ្លែឈើអស្ចារ្យ ១នេះគឺផ្លែក្រូចនេះឯង។ ព្រោះផ្លែក្រូចមានសារធាតុចិញ្ចឹមសំខាន់ៗ ជាច្រើនដូចជា វីតាមីនC មានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដើម្បីរំលាយជាតិខ្លាញ់បានឆាប់។
ហេតុអ្វីអ្នកគួរហូបផ្លែក្រូច? ព្រោះវាមានកាឡូរីតិច។ ផ្លែក្រូចជាមធ្យមជាធម្មតាមាន ៦០ទៅ ៨០កាឡូរី វាក្លាយជាអាហារសម្រន់ដ៏អស្ចារ្យដោយគ្មានកាឡូរីបន្ថែម(ស្ករកែច្នៃ)។ ការសម្រកគីឡូតម្រូវឱ្យអ្នកហូបអាហារមានកាឡូរីតិចតែមានវិតាមីនចិញ្ចឹមរាងកាយកុំឱ្យបាក់កម្លាំង។ មុខងារវីតាមីនC ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយជាតិខ្លាញ់។ វាមានសារធាតុចិញ្ចឹមជួយឱ្យរាងកាយបំប្លែងជាតិខ្លាញ់ទៅជាថាមពលដើម្បីជម្រុញការសម្រកទម្ងន់។ វីតាមីនC ជួយដុតរំលាយជាតិខ្លាញ់របស់អ្នកនៅអំឡុងពេលហាត់ប្រាណផងដែរ។
ផ្លែក្រូចមាន សន្ទស្សន៍ glycemic ទាប (GI) មានន័យថាកម្រិតជាតិស្ករក្នុងឈាមកើនឡើងយឺតជាងបន្ទាប់ពីញ៉ាំផ្លែក្រូចជាងអាហារផ្សេងដែលមាន GI ខ្ពស់។ ព្រោះផ្លែក្រូចសម្បូរជាតិសរសៃពន្យឺតការស្រូបយកជាតិគ្លុយកូសទៅចូលក្នុងឈាម។ ដូចនេះហើយ អ្នកគួរមានទម្លាប់បន្ថែមដើម្បីរំលាយជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព គឺទម្លាប់ហាត់ប្រាណមួយថ្ងៃ ២០នាទី។ សម្រាប់ការហូបអាហារបន្ថែមវិញនោះ អ្នកគួរហូបទឹកឱ្យបាន ៣លីត្រជាទូទៅ។ ហូបបន្លែសាឡាត់ ការ៉ុត និងផ្លែប៉ោង ផ្លែប័រ...សុទ្ធតែជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នកបានលឿនបំផុត៕ យោងតាមប្រភពដោយ៖ Vnexpress
អត្ថបទដោយ៖ ទ្រ សុភាព