សម្រស់ជារឿងសំខាន់សម្រាប់បុរសនិងនារីៗ ទាំងអស់គ្នា។ មានអ្នកខ្លះប្រើផលិតផលលេបថ្នាំនិងចាក់ថ្នាំដើម្បីស្អាតនិងឱ្យក្មេងជាងវ័យ ពេលអស់ជាតិថ្នាំហ្នឹង ស្បែកក៏ខូចហើយសម្រស់កាន់តែយ៉ាប់ជាងមុនទៀតហើយអាចប៉ះពាល់ដល់សុខភាព។ បើអ្នកចង់ស្អាតបានយូរ អ្នកគួរហូបផ្លែឈើទាំងនេះដើម្បីថែស្បែកឱ្យភ្លឺ៖
ទី១. ផ្លែប័រមានផ្ទុកនៅជាតិវីតាមីន E ជួយកម្ចាត់រ៉ាឌីកាល់សេរីជាហេតុនាំឱ្យខូចស្បែក។ ព្រោះជាតិវីតាមីន A, B, C និងប៉ូតាស្យូម និងជាតិដែក មានសមត្ថភាពការពារភាពចាស់នៃសម្រស់ ជួយរក្សាសំណើមដល់ស្បែកឱ្យមានសុខភាពល្អ។ ការទទួលទានប្រេងផ្លែប័រក៏ជួយកាត់បន្ថយការរលាក និងការពារមិនឱ្យកើតមុនដែរ។ តាមការសិក្សាឆ្នាំ ២០២២ ពីអ្នកវេជ្ជសាស្ត្រ David Geffen នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបានរកឃើញថាការហូបផ្លែប័រជាប្រចាំថ្ងៃនាំឱ្យស្បែករបស់អ្នកមានសមត្ថភាពក្មេងជាងវ័យហើយស្បែកឡើងថ្លា។
២. ផ្លែទំពាំងបាយជូរ មានពណ៍ក្រហម បៃតង និងខ្មៅសុទ្ធតែមានផ្ទុកអាស៊ីត ellagic និង resveratrol ជួយក្នុងការប្រឆាំងនឹងភាពចាស់ជាងវ័យ។ តាមការសិក្សាឆ្នាំ ២០២១ ពីសាកលវិទ្យាល័យ Alabama នៅ Birmingham បានរកឃើញថា ការហូបផ្លែទំពាំងបាយជូររយៈពេល ២សប្តាហ៍ជួយការពារស្បែកពីកាំរស្មីUV បានល្អ។
៣. ផ្លែក្រូចសម្បូរទៅដោយវីតាមីនC ការពារស្បែកពីការបំផ្លាញពីពន្លឺព្រះអាទិត្យ ទន្ទឹមគ្នាដែរនោះវាមានCollagen បង្កើនសម្រស់កុំឱ្យចាស់លឿនពេក។ ផ្លែក្រូចនេះជួយពន្យឺតស្នាមជ្រួញយ៉ាងល្អលើផ្ទៃមុខ។
៤. ផ្លែស្ត្របឺរី សម្បូរទៅដោយសារធាតុផ្តល់សុខភាពស្បែកភ្លឺថ្លា វាមានសារធាតុជាវីតាមីន C, anthocyanins, អាស៊ីត phenolic និង flavonoids ព្រោះសាធាតុទាំងនេះជួយការពារកោសិកាស្បែកពីការបំផ្លាញអុកស៊ីតកម្ម ជួយឱ្យស្បែកប្រែពណ៌ និងពន្យារសញ្ញានៃភាពចាស់មុនអាយុផងដែរ។ ផ្លែស្ត្របឺរីមានផ្ទុកអាស៊ីត salicylic និង AHA ដែលជួយជម្រុះ និងសម្អាតស្បែកដែលមានកោសិកាស្បែកងាប់ៗ ចេញឱ្យស្បែកភ្លឺរលោង៕ អត្ថបទដោយ៖ ទ្រ សុភាព