សម្រស់
មិនចង់ឱ្យមុខចាស់ជាងអាយុ សូមចៀសទម្លាប់អាក្រក់ទាំង៥នេះ!
Tror Sopheap
February 18 2025
723 views

ជាការពិតណាស់ ភាពចាស់ គឺមិនមាននរណាម្នាក់ចៀសផុតឡើយ។ តែប្រសិនបើមើលទៅមានមុខមាត់ចាស់ជាងអាយុ នោះនឹងក្លាយជាបញ្ហាដ៏ធំមួយរំខានដល់ជីវិត ជាពិសេសសម្រាប់មនុស្សស្រី។ ការដឹកនាំរបៀបរស់នៅដែលមានផាសុខភាព​ និងមានតុល្យភាព ពិតជាចាំបាច់ក្នុងការទប់ស្កាត់ភាពចាស់។ 

យោងតាមវេបសាយសុខភាព Everyday Health បានឱ្យដឹងថា ចំពោះទម្លាប់អាក្រក់ដែលធ្វើឱ្យមុខចាស់ជាងអាយុរួមមាន៖

. ចូលគេងយឺត៖ វាចាំបាច់ក្នុងការគេងយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកចូលគេងយឺតញឹកញាប់ ស្បែករបស់អ្នកនឹងស្រអាប់ និងមានរង្វង់ភ្នែកខ្មៅ។

. មិនស្គាល់ប្រភេទស្បែករបស់ខ្លួន៖ ប្រសិនបើអ្នកមិនស្គាល់ប្រភេទស្បែករបស់អ្នក និងតម្រូវការរបស់វានោះ ទំនងជាអ្នកប្រឈមនឹងបញ្ហាសម្រស់មួយចំនួន ឬប្រើប្រាស់សារធាតុសកម្មមួយចំនួន ដែលមិនស័ក្ដិសមសម្រាប់អ្នក។ ហេតុនេះ អ្នកនឹងចៀសមិនរួច ពីការមានស្បែកកាន់តែស្នាម និងឆាប់ចាស់នោះទេ។

. ផឹកទឹកតិចតួច៖ ការខះជាតិទឹក អាចរួមចំណែកដល់ការមើលឃើញនៃសញ្ញាភាពចាស់ដូចជាស្បែកស្ងួត និងជ្រីវជ្រួញ ហើយក៏អាចជះឥទ្ធិលពលអវិជ្ជមានដល់សុខភាពទូទៅផងដែរ ដែលអាចបង្កើនល្បឿននៃភាពចាស់។

. មិនប្រើឡេការពារកម្ដៅថ្ងៃ៖ ឡេការពារកម្ដៅថ្ងៃគួរប្រើរាល់ថ្ងៃ និងគ្រប់រដូវ ដើម្បីការពារស្បែកពីកាំរស្មី UV។ វាជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រការពារកម្ដៅថ្ងៃ ដែលរួមបញ្ចូលនូវការស្លៀកពាក់ខោអាវការពារ វ៉ែនតា និងចៀសវាងការត្រូវពន្លឺព្រះអាទិត្យ។

. ភាពតានតឹង៖ ស្ត្រេសជម្រុញឱ្យមានការបញ្ចេញ cortisol ឬអ័រម៉ូនស្ត្រេស។ កម្រិត cortisol កើតឡើងរ៉ាំរ៉ៃអាចបណ្តាលឱ្យរលាកពេញរាងកាយ និងរួមចំណែកដល់ភាពចាស់មុនអាយុ៕ អត្ថបទដោយ៖ មាស ចាន់ដារ៉ា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia