សម្រស់
អ្នកញ៉ាំផ្លែឈើ ៣នេះ ជួយថែស្បែកឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 24 2025
2.1 K views

មានមនុស្សខ្លះស្បែករបស់គេស្រស់ស្អាត ហើយមិនងាយចាស់សោះ មកពីហេតុអ្វី? ព្រោះអាហារនេះ។ ថ្ងៃនេះ អ្នកមកដឹងពីផ្លែឈើទាំង០៣នេះ មានជាតិវីតាមីន និងប្រូតេអ៊ីន ដើម្បីចិញ្ចឹមកោសិការស្បែកបានល្អបំផុត។
១. ផ្លែស្វាយ៖ ជួយការពារសម្រស់ កុំឱ្យវាឆាប់ចាស់លឿនពេក។ មកពីផ្លែឈើមួយនេះ មានអត្ថប្រយោជន៍មិនគួរជឿទេ ដើម្បីការពារសម្រស់បានល្អបំផុត។ ពីព្រោះវាមានសារធាតុវីតាមីន
C ជួយកាត់បន្ថយកោសិការស្បែកខូចៗ បណ្តាលមកពីកាំស្មើយូវី(UV) របស់ព្រះអាទិត្យ និងការពារប្រឆាំងរ៉ាឌីកាលសេរី ដែលនាំបំផ្លាញសម្រស់។ ផ្លែស្វាយនេះ​ ជាកំពូលផ្លែឈើមួយ ដែលមានឥទ្ធិពលជំរុញការផលិតខូឡាជែនដល់ស្បែក និងបំបាត់ស្នាមអុចខ្មៅលើស្បែកផង។

ផ្លែឪឡឹក៖ យោងតាមរយៈគេហទំព័រ Tasteofhome បានណែនាំផ្លែឪឡឹកជាផ្លែឈើសម្បូរទៅដោយវីតាមីនអេ និងវិតាមីនស៊ី ទៅប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ជាពិសេសគឺសម្បូរដោយជាតិទឹក ដែលអាចជួយធ្វើឱ្យត្រជាក់ក្នុង ស្រស់ស្រាយសប្បាយចិត្តនៅពេលញុំារួច។ ផ្លែឪឡឹកអ្នកអាចយកទៅក្រឡុកធ្វើជាភេសជ្ជៈផឹកក៏មានរសជាតិឆ្ងាញ់ប្លែកមាត់ម៉្យាងដែរ។

៣. ផ្លែចេកថែសម្រស់៖ ការសិក្សាមួយបាននិយាយថា ផ្លែចេកគឺ​ ជាផ្លែឈើដែលសម្បូរវីតាមីនA B C និងវីតាមីនE ហើយ ប៉ូតាស្យូម ម៉ាញេស្យូម ជាតិដែក ដូចនេះ បានជាផ្លែចេនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងភាពចាស់នៃស្បែក និងបំប៉ូវសម្រស់ឱ្យក្មេងជាងវ័យ។ បន្ថែមពីនេះ ការញ៉ាំចេកនៅពេលព្រឹកមួយផ្លែ គឺអាចជួយទប់ស្កាត់ចំណង់អាហារ ជំរុញប្រព័ន្ធរំលាយអាហារឱ្យបន្ទរបង់ងាយស្រួល និងបណ្ដេញជាតិពុលពីខ្លួនបានយ៉ាងល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia