សម្រស់
ក្បួនថែសម្រស់ឱ្យក្មេងជាងវ័យ ១០ឆ្នាំ ទោះបីមានអាយុ ៤០ឆ្នាំ តែសម្រស់អ្នកត្រឹមតែ ៣០ឆ្នាំប៉ុណ្ណោះ
Tror Sopheap
March 15 2025
2.5 K views

សម្រស់ជាងរឿងសំខាន់ចំពោះមនុស្សគ្រប់គ្នា។ បើអ្នកគ្មានពេលថែសម្រស់ចេះតែផឹកស្រា ហូបអាហារប្រៃផ្អែមៗ លើសកម្រិតជាប្រចាំថ្ងៃនោះ សម្រស់អ្នកងាយធ្លាក់ចុះចាស់ជាងវ័យណាស់។ អាចហៅថា មុខចាស់ជាងវ័យផងដែរ។ បើអ្នកមិនចង់ចាស់ជាងវ័យទេ អ្នកអាចបើក្បួនពីតារាទាំងពីរដួងនេះ៖

១. លោកស្រី Liu Yifei ជាតារាសម្ដែងដែលមានគេស្គាល់ច្រើននៅខ្មែរហៅថា សៀវ ឡុងនី ទោះបីគាត់មានវ័យក្បែរជិត៤០ឆ្នាំក៏ដោយ ប៉ុន្តែគាត់ដូចជាអាយុ ៣០ឆ្នាំប៉ុណ្ណោះ។ គាត់មានក្បួនថែសម្រស់គឺថា គាត់ចំណាយពេលហាត់ប្រាណដើម្បីថែសម្រស់។ ហើយគាត់ទម្លាប់មួយទៀតគឺថា អាហារការពារឡើងគីឡូឬអាហារថែសម្រស់ភាគច្រើនមានបន្លែស្រស់ៗ ផ្លែឈើស្រស់ ដែលគាត់ចូលចិត្តញ៉ាំ មានប៉ោម សារី និងផ្លែក្រូច ហើយគាត់បានកំណត់អាហារដែលមានជាតិម្សៅ កាត់បន្ថយរសជាតិអាហារមិនញ៉ាំអាហារកែច្នៃ Fast food ទេ។ ហើយភាគច្រើនចូលចិត្តញ៉ាំអាហារគាត់ចំអិនជារបៀបបន្លែស្រស់មានដូចជាសាឡាដ ប្រភេទអាហារស្ងោរឬចំហ៊ុយ។ នេះជាមូលហេតុធ្វើឱ្យសម្រស់គាត់នៅក្មេងជាងវ័យដល់សព្វថ្ងៃនេះ។ ហៅថា អាយុច្រើនមុខក្មេង។

២. តារសម្ដែងចិន Xiao LongNu ដែលមានភាពល្បីខ្លាំងទោះបីមានអាយុច្រើនក៏ដោយ។ អ្នកស្រីបានប្រាប់ថា ការគេងជាថ្នាំថែរក្សាសម្រស់បានល្អបំផុត។ ខ្ញុំតែងគេងយ៉ាងតិចបាន១០ម៉ោងរៀងរាល់យប់ លុះត្រាតែពេលខ្លះអ្នកស្រីត្រូវមានការងាររវល់ចាំបាច់ទើបចូលគេងយឺត។ បើយោងតាមសកម្មភាពក្នុងវីដេអូ មុននឹងចូលគេងអ្នកស្រីបានសិតសក់របស់គាត់ឱ្យមើលទៅឡើងស្រឡូន ការធ្វើបែបនេះជួយឱ្យសរសៃចន្តឈាមស្បែកក្បាលរត់ស្រួល ជួយឱ្យគេងលក់បានលឿន។ ជាក់ស្ដែងមួយទៀតគឺលោកស្រី Xiao LongNu មានទម្លាប់ហាត់យូហ្កាអស់រយះពេល ២០ឆ្នាំមកហើយ ធ្វើឱ្យសម្រស់គាត់មិនចាស់សោះ។

បងប្អូនបានដឹងកន្លងមកហើយថា អាហារ ការគេង និងការធ្វើលំហាត់ប្រាណជាផ្នែកធំបំផុតដែលជួយថែរក្សាសម្រស់និងរូបរាងឱ្យនៅតែក្មេង។ មួយវិញទៀត ការហារ់ប្រាណជាផ្នែកមួយជួយឱ្យស្បែកតឹងណែនមិនយារធ្លាក់នោះឡើយ។ គ្រាន់តែអ្នកព្យាយាមធ្វើទម្លាប់បែបនេះជាប្រចាំថ្ងៃ សម្រស់អ្នកកម្រចាស់ណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia