សម្រស់
ញ៉ាំអាហារ ៣នេះរថែសម្រស់ ដុតខ្លាញ់ ឱ្យរបស់អ្នកអាយុវែង

អ្នករស់នៅបានយូរ មានសម្រស់ក្មេងជាងវ័យ និងរាងស្អាត អ្នកត្រូវទម្លាប់ល្អជាប្រចាំថ្ងៃ។ មានទម្លាប់ហាត់ប្រាណដើម្បីពង្រឹងសុខភាពល្អ មានសម្រស់ក្មេងជាងវ័យ និងរបបអាហារបំប៉នផងដែរ។ មានអ្នកខ្លះមុខចាស់ជាងវ័យហើយកើតជំងឺថែមទៀតក៏ព្រោះតែអាហារនេះដែរ។ អាហារចំនួន ៣ឱ្យសម្រស់អ្នកក្មេងជាវ័យ៖

១. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភព Lifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុលពីរាងកាយ ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។

២. តែខ្មៅ៖ ​មានប្រយោជន៍ជួយសុខភាពអ្នកញុំាបានច្រើនណាស់ ជាពិសេសជាងនេះតែជួយឱ្យអ្នកមានអាយុវែង។ តាមប្រភព healthline បានចុះផ្សាយថា មានសិក្សាមួយនៅក្នុងឆ្នាំ២០១៤ មនុស្សចំនួន១១១នាក់ គេបានរកឃើញ ថា តែអ្នកផឹកតែខ្មៅ ប្រមាណ៣ពែកក្នុង១ថ្ងៃ រយៈពេល៣ខែ ឃើញថា ទម្ងន់ស្រកលឿនខុសធម្មតា ចំណែកឯទំហំចង្កេះវិញក៏តូចជាងមុន។

៣. បើយោងតាមការសិក្សាស្រាវជ្រាវនៅ Netmeds បានចុះផ្សាយថា “ទឹកអំពៅមានជាតិប៉ូតាស្យូម និងម៉ាញ៉េស្យូម ដើម្បីជួយពន្លឿនការរំលាយអាហារនិងសារជាតិខ្លាញ់។ ដូចនេះបើអ្នកញ៉ាំខ្លាញ់ច្រើន ទឹកអំពៅនេះនឹងចូលទៅដុតខ្លាញ់នោះកុំឱ្យនៅកកស្ទះក្នុងរាងកាយ។ លើសពីនេះ ការទទួលទានទឹកអំពៅជាប្រចាំ ក៏អាចជួយរក្សាប្រព័ន្ធរំលាយអាហារបានល្អដោយមានវត្តមាននៃប៉ូតាស្យូម ជួយក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំឱ្យបានល្អ ដើម្បីការពារការឆ្លងមេរោគក្រពះ និងមានប្រយោជន៍ខ្លាំងណាស់ក្នុងការព្យាបាលបញ្ហាទល់លាមកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2659

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទុះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia