ព័ត៌មាន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ

សិស្សសាលាមិនចាំបាច់ហ៊ឺហារឿងជក់វែប (Vape) ទេ ហ៊ឺហារឿងប្រឡងយកលេខមួយដូចក្មួយនៅព្រៃវែង នៅណានោះ គួរល្បីខាងហ្នឹងវិញ»។ តាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ បានប្រកាសយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគលើការផលិតបារីអគ្គិសនី (E-Cigarettes) នៅក្នុងប្រទេសឡើយ ទោះបីជាគោលដៅនៃការផលិតនោះគឺសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសក៏ដោយ។

នេះជាក្តីបារម្ភចំពោះការប្រើប្រាស់បារីអគ្គិសនីដែលកំពុងកើនឡើងជាពិសេសក្នុងចំណោមសិស្សសាលា។ សម្តេចបញ្ជាក់ថា គ្រប់ភាគីពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់បារីប្រភេទនេះ និងបានដាស់តឿនសិស្សានុសិស្សឱ្យចៀសវាងការសេពគប់បារីអគ្គិសនី ហើយងាកមកខិតខំសិក្សារៀនសូត្រវិញ។

លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងថា កាលពេលថ្មីៗនេះ មានប្រទេសមួយបានស្នើរសុំបើករោងចក្រផលិតបារីអគ្គិសនីនៅកម្ពុជា រហូតដល់ថ្នាក់រដ្ឋមន្ត្រីរបស់ប្រទេសនោះបានជួបពិភាក្សាជាមួយលោកជំទាវ ចម និម្មល អំពីគោលការណ៍នៃការវិនិយោគនេះ។ ទោះជាយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានច្រានចោលសំណើនេះ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការការវិនិយោគបែបនេះទេ ទោះបីជាផលិតផលនោះសម្រាប់នាំចេញក៏ដោយ។ សម្តេចបានបន្ថែមថា កម្ពុជាមានជម្រើសវិនិយោគជាច្រើនផ្សេងទៀត ហើយការមិនមានរោងចក្រផលិតបារីអគ្គិសនីនៅក្នុងប្រទេសក៏មិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពខ្វះខាតដែរ។ រាជរដ្ឋាភិបាលកម្ពុជានៅតែស្វាគមន៍រាល់ការវិនិយោគផ្សេងៗទៀត ដែលមិនពាក់ព័ន្ធនឹងការផលិតបារីអគ្គិសនីឡើយ៕  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2533

អត្ថបទទាក់ទង

#ព័ត៌មាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
Tror Sopheap
May 6 2025
12 views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
311 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
213 views

#ព័ត៌មាន

ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
Vuthea Morn
April 30 2025
8 views

#ព័ត៌មាន

ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
222 views

#ព័ត៌មាន

មហាសេដ្ឋីស្រុកខ្មែររួមគ្នាចាប់ដៃវិនិយោគទុនជាង៣០០លាន$ សង់មន្ទីរពេទ្យដ៏ទំនើប១ នៅភ្នំពេញ
Tror Sopheap
April 22 2025
117 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
311 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
310 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
266 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
214 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
213 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ
#ជំងឺMay 3 2025
អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia