ការរស់នៅឱ្យមានអាយុវែងមិនមែងាយស្រួលទេបើអ្នកគ្មានវិន័យ។ អ្នកគ្មានវិន័យនាំឱ្យអារម្មណ៍ឡើងចុះដូចជាចង់ហាត់ប្រាណមួយថ្ងៃខានមួយថ្ងៃ ហើយហូបអាហារគ្មានគោលដៅគឺហូបប្រៃផ្អែមលើសកម្រិតនាំកើតបញ្ហាធាត់ លើសឈាម និងទឹកនោមផ្អែមជាដើម។ ៣ទម្លាប់នេះជួយអ្នករស់នៅមានអាយុវែង៖
១. នៅការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Yaleបានបង្ហាញថា ការអានសៀវភៅ ជារឿងទាក់ទងដោយផ្ទាល់ទៅនឹងការរស់នៅបានយូរ។ តាមការពិសោធន៍ពីអ្នកអានសៀវភៅ ក្នុងការចូលរួម ៣.៥៣៦នាក់ ដែលមានអាយុលើស ៥០ឆ្នាំ បែងចែកជា២ក្រុម៖ មានអ្នកអានសៀវភៅ ៣ម៉ោងក្នុង១សប្តាហ៍ និក្រុមទី ២ អានលើស៣ម៉ោងក្នុង១សប្តាហ៍។ ការស្រាវជ្រាវរយៈពេល ១២ឆ្នាំនេះ បញ្ជាក់ថា អ្នកអានសៀវភៅក្រុមទី២នេះ រស់នៅបានយូរជាងក្រុមទី១ ចំនួន ២៣ខែឯណោះ និងគ្មានជំងឺវង្វេងថែមទៀត។
២. អ្នករស់នៅលើកោះនេះ មានទម្លាប់ញ៉ាំអាហារត្រឹមតែ ៨០% ។ សម្រាប់អារហាកោះអាយុវែងបានផ្តោតសំខាន់លើតែបៃតងលាយជាមួយតែផ្កាម្លិះ ផ្លែស៊ីគូវ៉ាសារស្រដៀងផ្លែក្រូច សារ៉ាយសមុទ្រ ខ្ទឹមបារាំង ត្រីធូណា និងការធ្វើលំហាត់ប្រាណបន្ថែម អ្វីទាំងអស់នេះដើម្បីការពារប្រឆាំងជំងឺមហារីក ដាច់សរសៃឈាមខួរក្បាល គាំងបេះដូង និងរក្សារាងកាយកុំឱ្យធាត់ដោយពួកគាត់យល់ថា ការរស់នៅប្រកបការងារអ្វីក៏ដោយ មិនអាចខ្វះសុខភាពល្អបានទេ។ ដោយសារតែមានសុខភាពរឹងមាំបែបនេះ ជាមូលហេតុធ្វើឱ្យពួកគាត់មានអាយុ១០០ឆ្នាំនៅតែធ្វើការងារបន្តដែរ។
៣. ការសិក្សាជាច្រើនពីតំបន់បៃតងបានបង្ហាញថា ការផឹកស្រាទំពាំងបាយជូរក្រហមច្រើនកែវក្នុងមួយថ្ងៃ ជាពិសេសអំឡុងពេលញ៉ាំអាហារជាមួយមិត្តភក្តិកាត់បន្ថយអត្រាមរណភាព។ ជាក់ស្តែង សហគមន៍ហ្គ្រីនហ្សិនចំនួន4ក្នុងចំណោម5ផឹកស្រាក្នុងកម្រិតមធ្យម ដែលជាផ្នែកនៃរបៀបរស់នៅរបស់ពួកគេ។ បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភ Tracy Lockwood Beckerman ស្រាទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដោយហេតុនេះហើយវាជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង៕ អត្ថបទដោយ៖ ទ្រ សុភាព