ព័ត៌មាន
សូមប្រយ័ត្ន! មនុស្ស ៦ប្រភេទនេះ ងាយឆ្លងវីរុសថ្មី JN.1 លឿនហើយមានហានិភ័យអាយុជីវិត
Tror Sopheap
May 13 2025
1.9 K views

កូវីដ១៩ នៅខ្មែរយើងកំពុងតែផ្ទុះឡើងវិញ។ សូមបងប្អូនមានការប្រុងប្រយ័ត្នឱ្យខ្លាំង។ តាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជាបន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។

តាមអង្គការសុខភាពពិភពលោកបានចាត់ថ្នាក់ថាជា....ចំពោះអ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ុន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។

តាមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែជេអ៊ុន១ (JN.1) មានហានិភ័យសុខភាព សាធារណៈជាសកលនៅមានកម្រិតទាប ការបន្តការប្រុងប្រយ័ត្នគឺចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមាន ហានិភ័យខ្ពស់នៃការចម្លងជំងឺរួមមាន ១.អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ២.ជំងឺរ៉ាំរ៉ៃប្រចាំកាយ ៣.ទឹកនោមផ្អែម ៤.លើសឈាម ៥.ជនចាស់ជរា និង៦.ស្ត្រីមានផ្ទៃពោះជាដើម។ ទន្ទឹមនឹងនោះនៅក្នុងប្រទេសកម្ពុជាយើងនាប៉ុន្មានខែចុងក្រោយនេះ មានការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច៕ អត្ថបទដោយ៖ ទ្រ សុភាព

497663014 1115786737244755 4356596597902048415 N

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2651

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia