ចិត្តសាស្ត្រ
រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.3 K views

គ្រប់ពេលឡើងឋានសួគ៌មិនដល់បាន១នាទីសម្រាប់តែអូនតូចអ្នកបាក់កបាត់នោះ នាំឱ្យមានអារម្មណ៍តូចចិត្តឬអន់នឹងខ្លួនឯងថាគ្មានសមត្ថភាពរួមភេទបានយូរ ក៏សុខចិត្តប្រើថ្នាំដើម្បីរួមភេទបានយូរតែវាមិនល្អដល់សុខភាពទេ។ បើអ្នកមាន ៣ទម្លាប់នេះ ការរួមភេទរបស់អ្នកនឹងមានគុណភាពឱ្យដៃគូមិនខានឡើយ។

១. មានសំណួរមួយថា តើអ្នកត្រូវធ្វើបែបណាដើម្បីឱ្យអូនតូចមានថាមពលពេញលេញសម្រាប់ការប្រយុទ្ធបានយូរ? បើ​យោងតាម​ការសិក្សា​ពី​សាកលវិទ្យាល័យ University of Texas បានលើកឡើងថា ការធ្វើលំហាត់​ហាត់ប្រាណ​ជួយ​បេះដូង​ដើរ​ញាប់​ចាប់ពី ២០នាទី​ធ្វើឱ្យអ្នក​ឆាប់​ទទួលបាន​ភាព​ស្រើបស្រាល ហើយពង្រឹងផ្លូវភេទបានល្អ។ នេះជាការបញ្ជាក់ថា ​ក្រោយ​ហាត់ប្រាណធ្វើឱ្យមានអ្នកមានអារម្មណជឿជាក់លើខ្លួនឯង ហើយរួមភេទបានយូរខុសពីធម្មតា។ អ្នកគួរតែចំណាយពេល​ហាត់ប្រាណ​៣០នាទីជាប្រចាំថ្ងៃនោះ គុណភាពការរួមភេទរបស់អ្នកនឹងបានយូរជាមិនខានទេ។ ការរួមភេទជាសាងស្នេហ៍ដៃគូផងដែរ។

២. គិតពីដៃគូនាំសុខដល់ការរួមភេទ។ អ្នកកុំព្យាយាមដល់ត្រើយតែខ្លួនឯង ហើយទុកឱ្យនារីនៅសល់អារម្មណ៍ចោលនោះ វាជាទម្លាប់មិនល្អពេលអ្នករួមភេទឆាប់បែបនេះ។ ការរួមភេទមនុស្សស្រីអាចនឹងប្រើពេលវេលាយូរជាងបុរស។ មនុស្សប្រុសឱ្យតែភ្លេចខ្លួនដល់កំពូលបាត់ហើយ។ បុរសៗ ត្រូវគិតដល់ចំណុចនេះផង។ អ្នកត្រូវតែមានទម្លាប់ធ្វើសកម្មភាព ប៉ះស្ទាបអង្អែល ថើប ដើម្បីឱ្យខាងស្រី​មាន​អារម្មណ៍ដែរ។ លោកស្រីវេជ្ជបណ្ឌិត Pella Weisman បានលើកឡើងថា បុរសចង់ឱ្យខាងនារីៗ ដល់ចំណុចកំពូលបានលឿន ការស្ទាបតំបន់ពិសេសរបស់នារី វាជួយឱ្យនារីមានរំញោចមានអារម្មណ៍គឺមានវាមានប្រសិទ្ធភាព ៧០%នាំឱ្យនារីៗ​ ឆាប់ដល់ចំណុចកំពូល។ ពេលបុរសអាចធ្វើឲ្យដៃគូទៅដល់គោលដៅបានមុន វាជាការបង្កើតទំនុកចិត្តយ៉ាងកក់ក្ដៅពីដៃគូផងដែរ។ ការរួមភេទជាដំណើរក្តីសុខទាំងពីរនាក់។ នេះជាទម្លាប់ទី២គិតពីដៃគូផង។

៣. កុំចាកចេញពីនារីៗ ពេលដល់ត្រើយ។ ក្ដីសុខផ្លូវភេទ មិនមែនត្រឹមតែការរួមភេទរួចចាកចេញពីគ្នាទេ។ អ្នកត្រូវតែយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក មុនពេលនិងក្រោយរួមភេទរួច។ អ្នកគួរតែប្រើកាយវិការប្រលែងថ្នាក់ថ្នម ប្រើពាក្យសម្ដីលើកសរសើរ ស្នាមញញឹម និងថើប ទម្លាប់ក្រោយរួមភេទបែបនេះ ធ្វើឲ្យដៃគូកាន់តែរឹតតែស្និទ្ធស្នាលនឹងគ្នា។ តាមលោក Pella Weisman បានបញ្ជាក់ថា បើបុរសទុកដៃគូខ្លួនចោលក្រោយរួមភេទនោះ នារីៗ ​នឹងមានអារម្មណ៍ថា ខ្លួនត្រូវបានគេបោះបង់​ចោល មានអារម្មណ៍អន់ចិត្តខ្លួនមិនសំខាន់ និងគ្មានតម្លៃ...។ នារីៗ ពិតជាចង់បានការយកចិត្ដទុកដាក់ទាំងសម្ដីផ្អែមៗ កាយវិការចេះថ្នាក់ថ្នម ពេលអ្នកធ្វើបែបនេះ អ្នកបានបំពេញក្ដីស្រលាញ់ឲ្យនារីមានក្តីសុខមានក្តីស្រឡាញ់ណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
190 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia