អាហារ
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
667 views

បើនិយាយពីខួរក្បាលវិញ ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ព្រោះមនុស្សយើងត្រូវប្រើវា ដើម្បីដោះស្រាយបញ្ហាក្នុងជីវិតប្រចាំថ្ងៃ។ ប្រសិនបើខួរក្បាលចុះខ្សោយភ្លាមនោះ អ្នកអាចស្រមៃមើលថា តើអ្នកប្រទះនឹងបញ្ហាធំៗ ក្នុងជីវិតអ្វីខ្លះ? ពេលនោះ អ្នកនឹងឃើញតម្លៃខួរក្បាល ឬការគិត។ ហើយអ្នកក៏មិនអាចមើលរំលងរបបអាហារបានដែរ វាពិតជាសំខាន់ក្នុងការជំនួយដល់អង្គចងចាំ និងការពារជំងឺដទៃផ្សេងទៀត។

យើងបានដឹងខ្លះៗ មកហើយថាផ្លែឈើដូចជា ផ្លែប័រ និងផ្លែប៉ោម សុទ្ធតែជួយខួរក្បាលគិតបានល្អ។ ចុះបន្លែប្រភេទអស្ចារ្យសម្រាប់ខួរក្បាល? សូម្បីលោក Albert Einstein ជាបិតារូបវិទ្យាក៏ចូលចិត្តហូបបន្លែ១នេះច្រើនជាងគេដែរ។ នៅខ្មែរយើង ក៏មានការផលិតលក់បន្លែអស្ចារ្យ ១នេះ នៅតាមទីផ្សារ មិនខ្វះលក់នោះទេ។

តាមការស្រាវជ្រាវពីក្រុមនាយកដ្ឋានវេជ្ជសាស្ត្រផ្លូវចិត្ត និងជីវគីមីនៅក្នុងសាលាវេជ្ជសាស្ត្រ Yong Loo Lin នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) ដែលបានចំណាយពេល ៦ឆ្នាំ មានចំនួនមនុស្សចាស់ ៦០០នាក់ មានអាយុលើសពី ៦០ឆ្នាំ បានរកឃើញថា គ្រាន់តែអ្នកហូបបន្លែផ្សិតចំនួន ២ដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយការភ្លេច ៥០% ឬបង្កើនអង្គចងចាំខួរក្បាលបានល្អ។ នេះជាការដឹកនាំចេញពីលោកសាស្រ្តាចារ្យ​​ Lei Feng

សូម្បីលោកវេជ្ជបណ្ឌិត Irwin Cheah ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ជានាយកដ្ឋានជីវគីមី NUS បានមានប្រសាសន៍ថា យើងចាប់អារម្មណ៍ចំពោះសមាសធាតុមួយហៅថា Ergothioneine (ET)។ ព្រោះវា(ET) ជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកតែមួយគត់ ដែលមនុស្សយើងមិនអាចសំយោគដោយខ្លួនឯងបានទេ មានតែប្រភពចេញពីអាហារសំខាន់ គឺផ្សិតនេះឯង។

តាមលោក Walter Isaacson ជានាយកប្រតិបត្តិសារព័ត៌មាន CNN និងជានិពន្ធនាយកកាសែត Time បានចុះផ្សាយក្នុងសៀវភៅលោកថា លោកស្រី Herta Waldow ធ្លាប់ជាស្រ្តីមេផ្ទះរបស់លោកអាញស្តាញ បាននិយាយពីលោកអាញស្តាញ បានញ៉ាំអាហារពេលព្រឹកជាមួយស៊ុតចៀនចំនួនពីរគ្រាប់ ហើយចូលចិត្តហូបជាងគេផ្សិត និងទឹកឃ្មុំថែមទៀត។ ព្រោះវាមានសារធាតុចិញ្ចឹមខួរក្បាលឱ្យគាត់មានថាមពលគិតបានលឿន។

ហើយតាមសារព័ត៌មាន Medicalnewstoday ក៏បានបន្ថែមចុះផ្សាយពីអត្ថប្រយោជន៍របស់ផ្សិតដែរថា នៅក្នុងផ្សិតនេះ មានផ្ទុកទៅដោយបរិមាណដ៏ច្រើន មានជាតិសរសៃអាហារ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រូតេអ៊ីន ព្រមទាំងវីតាមីនច្រើនប្រភេទ និងសារធាតុរ៉ែផងដែរ។

ដូចនេះ យើងអាចសរុបឱ្យខ្លីថា ការហូបមួយសប្តាហ៍ឱ្យបានច្រើនដង (២ទៅ៤ដង) បើមនុស្សចាស់ជួយការពារខួរក្បាល។ បើវ័យក្មេង ជួយបង្កើតអង្គចងចាំ រៀនឆាប់ចាំ និងវជួយបង្កើនខួរក្បាលឱ្យមាន IQ ខ្ពស់គិតបានអស្ចារ្យមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2247

អត្ថបទទាក់ទង

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
678 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
667 views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
535 views

#អាហារ

ធាត់ពេក ពិបាកចិត្តខ្លាំង! អាហារ ៥នេះជួយរំលាយខ្លាញ់ ឱ្យគីឡូឆាប់ស្រកលឿន
Tror Sopheap
October 30 2024
490 views

#អាហារ

វេជ្ជបណ្ឌិតថា៖ ញ៉ាំគ្រាប់ធញ្ញជាតិជួយកាត់បន្ថយជំងឺមហារីក និងជំងឺបេះដូង
Tror Sopheap
October 27 2024
200 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
678 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
667 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
535 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia