ចិត្តសាស្ត្រ
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
Tror Sopheap
November 10 2024
274 views

ពេលខ្លះ ជីវិតយើងមិនស្មុគស្មាញឱ្យដូចអ្វីដែលយើងគិតនោះទេ តែមកពីខ្លួនយើងគិតខ្លាំង ជាងធ្វើពេក វាគ្មានដំណោះស្រាយ។ អ្នកអាចគិតថា ជីវិតនេះ មានក្តីសុខភាព និងងាយស្រួល ពេលអ្នករៀនរស់ធ្វើការងារឱ្យសាមញ្ញ។ ខាងក្រោមនេះ ជាចម្លើយរបស់អ្នកចិត្តវិទ្យាលោក Leo Babautu ដើម្បីឱ្យជីវិតមានភាពសាមញ្ញក្នុងការរស់នៅឱ្យមានក្តីសុខ៖

១. ធ្វើរឿង១ ក្នុងពេលតែ១៖ ពេលអ្នកដើរ គ្រាន់តែដើរ ហើយចេះញញឹមនឹងជំហាននីមួយៗ សម្រាប់គោលដៅ ធ្វើឱ្យជីវិតងាយស្រួលណាស់។ ប៉ុន្តែបើអ្នកធ្វើការក្នុងពេលតែមួយ ម្តងធ្វើបីបួននោះ ម្តងបើក Facebooks ម្តងមើលទូរស័ព្ទ និងម្តងមើលនិយាយគ្នា វាធ្វើឱ្យអ្នកបែកអារម្មណ៍។ ហើយជីវិតអ្នកចាប់ផ្តើមប្រែជាស្មុគស្មាញភ្លាមតែម្តង។ វិធីសាមញ្ញងាយមែនទែន ចូរអ្នកចាប់ផ្តើមធ្វើម្តងមួយៗ ដោយគ្មានអារម្មណ៍ប្រញាប់ប្រញ៉ាល់ វាធ្វើឱ្យអ្នកមានអារម្មណ៍ស្រួលមែនទែន។

២. ទុកពេលសម្រាកខ្លះ៖ ជីវិតយើងពរពេញទៅដោយបញ្ហាស្មុគស្មាញ និងការងារភ្លាមៗ ហើយអារម្មណ៍អ្នកច្របូកច្របល់ មិនដឹងថា ធ្វើមួយណា ទុកមួយណាទេ។ វិធីសាស្រ្តសាមញ្ញ ដកខ្លួនចេញពីការងារទាំងអស់ រួចដកដង្ហើមចេញចូលមួយៗ ប្រហែលពីរបីនាទី ដើម្បីបន្ធូរអារម្មណ៍ធូរស្រាល សូម្បីការគិតរបស់អ្នកដឹងថា កិច្ចការមួយណាសំខាន់បំផុត ដើម្បីចាប់ផ្តើមធ្វើមុនគេ។ ហើយអ្នកត្រូវរៀបតាមលំដាប់កិច្ចសំខាន់នីមួយៗ រួចធ្វើតែម្តង វាជួយឱ្យអារម្មណ៍ស្រលះ និងគ្មានភាពស្មុគស្មាញនោះទេ។

៣. ចេះថែទាំខ្លួន៖ បើអ្នកសម្រុកធ្វើការខ្លាំង គ្មានពេលថែខ្លួនទេ ធ្វើឱ្យអ្នកបាក់ទឹកចិត្ត រងសម្ពាធផ្លូវចិត្ត ខូចសុខភាព ធ្វើឱ្យអារម្មណ៍អ្នកកាន់តែស្មុគខ្លាំង លទ្ធផលការងារបានតិចតួចថែមទៀត។ បើយើងក្រឡេកមើលសង្គមបច្ចុប្បន្ន នឹងឃើញថា មនុស្សភាគច្រើន មិនចេះថែសុខភាព និងទុកពេលខ្លះសម្រាកទេ លទ្ធផលចុងក្រោយសល់តែជំងឺប៉ុណ្ណោះ។ អ្នកត្រូវចេះស្រឡាញ់ខ្លួនឯង ថែសុខភាព ដើរលេងខ្លះសម្រាកខួរក្បាល និងពិភាគ្សាគ្នារកគំនិតថ្មី អ្នកពូកែជាងខ្លួន ដើម្បីមានគំនិត និងកម្លាំងបន្តធ្វើការងារទៀត។ ការថែខ្លួនប្រៀបដូចជាអ្នកសាកថាមពលឡើងវិញទេ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2247

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
Tror Sopheap
November 20 2024
225 views

#ចិត្តសាស្ត្រ

បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
Tror Sopheap
November 12 2024
124 views

#ចិត្តសាស្ត្រ

បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
Tror Sopheap
November 10 2024
274 views

#ចិត្តសាស្ត្រ

អ្នកស្រី Kamala បញ្ជាក់ថា ផ្នត់គំនិតឡូយបែបនេះ អនាគតអ្នកមិនជាប់គាំង១កន្លែងទេ
Tror Sopheap
November 7 2024
175 views

#ចិត្តសាស្ត្រ

១០គំនិតមាសលោក ត្រាំ ធ្វើឱ្យជីវិតគាត់ក្លាយជាឈ្នះ ជាមហាសេដ្ឋី
Tror Sopheap
November 6 2024
179 views

#ចិត្តសាស្ត្រ

លោកគ្រូ ឈុន្នី បញ្ជាក់ថា អ្នកចង់រស់នៅមានចិត្តរីករាយមានក្តីសុខ ត្រូវធ្វើរឿង ៣នេះ
Tror Sopheap
November 6 2024
271 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
678 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
667 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
535 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia