ចិត្តសាស្ត្រ
អ្នកស្រី Kamala បញ្ជាក់ថា ផ្នត់គំនិតឡូយបែបនេះ អនាគតអ្នកមិនជាប់គាំង១កន្លែងទេ
Tror Sopheap
November 7 2024
190 views

មានមនុស្សច្រើនណាស់ កំពុងតែជាប់គាំងតាមផ្លូវជីវិតព្រោះបញ្ហាការងារ លុយ និងបញ្ហាផ្លូវចិត្ត។ អ្វីកាន់តែពិសេសអ្នកមានផ្នត់គំនិតបែបនេះ អ្នកនឹងក្លាយជាអ្នកចាញ់មិនខានទេគឺមានលេសច្រើន ខ្ញុំមិនអាចទេ និងខ្ញុំគ្មានសមត្ថភាព... ចូរអ្នកបោះបង់គំនិតបែបនេះចេញ មកគិតបែបលោកស្រី Kamala Harris ជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ អ្នកស្រីអាចឈានបោះជើងដល់កម្រិតកំពូលក្នុងចំណោមស្រ្តីមានឥទ្ធិពលលំដាប់ពិភពលោក។

លោកស្រី Kamala Harris មានដើមកំណើតជាស្រ្តីស្បែកខ្មៅដំបូងគេកាត់ឥណ្ឌា បានក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិក ដែលលោកស្រីមានវ័យ ៦០ឆ្នាំ។ ហើយមានសំនួរជាច្រើននៅលើបណ្ដាណសង្គមបានសួរលោកស្រីឱ្យផ្តល់ដំន្មានដល់ក្មេង ឬមនុស្សចាស់ពីការឆ្លងកាត់អាជីពរបស់លោកស្រីក្នុងឆាកនយោបាយបែបណា? លោកស្រី Kamala Harris បានឆ្លើយបតថា “អ្នកមិនត្រូវអនុញ្ញាតឱ្យអ្នកណាម្នាក់មកដឹងនាំខ្លួននោះទេ។” ហើយម្តាយរបស់គាត់បានផ្តល់ដំន្មានឱ្យលោកស្រីថា Kamala កូនអាចជាមនុស្សទីមួយ តែកូនមិនមែនមនុស្សចុងក្រោយនោះទេ។” វាជាពាក្យធ្វើឱ្យលោកស្រីមានកម្លាំងចិត្ត ដើម្បីឆ្ពោះទៅរកគោលដៅរបស់លោកស្រីបានកំណត់ ត្រូវតែជាអ្នកឈ្នះ ទោះបីវាមានឧបសគ្គច្រើនក៏ដោយ ក៏លោកស្រីអាចសម្រេសវាបានជានិច្ចដែរ។ ​

លោកស្រីបានបញ្ជាក់ដែរថា អ្នកដឹងទេ! នៅក្នុងអាជីពរបស់ខ្ញុំត្រូវបានមនុស្សបដិសោធជាច្រើនម្តងថា វាមិនអាចទៅរួចនោះទេ (លោកស្រីមិនអាចទទួលតំណែង... នេះបានទេ) និងថា ពេលវេលាទាំងនោះ មិនត្រូវជាមួយខ្ញុំទេ ហើយវាក៏មិនទាន់ដល់វេនរបស់ខ្ញុំដែរ(លោកស្រីគ្មានសមត្ថភាពទេ... តែវាអាចទៅរួចទាំងអស់សម្រាប់លោកស្រីមកដល់តំណែងកំពូលនេះ)។ ទោះបីគេថាគាត់ មិនអាចទៅរួចទេ ប៉ុន្តែផ្នត់គំនិតរបស់លោកស្រី ខ្ញុំអាចធ្វើបាន។

មានរឿងមួយទៀត លោកស្រី Kamala បានបញ្ជាក់ថា “ខ្ញុំមិនញ៉ាំអាហារពេលព្រឹកនោះទេ។ ព្រោះថាអាហារពេលព្រឹកជាអាហារដ៏រីករាយ”។ មានមនុស្សជាច្រើនគិតថា លោកស្រីច្បាស់ជាមានបញ្ហាសុខភាពជាមិនខាន តែលោកស្រីបានបញ្ជាក់ថា វាគ្មានបញ្ហាដូចអ្នកទាំងអស់គ្នាគិតទេ ខ្ញុំនៅតែមានសុខភាពល្អហើយធ្វើការច្រើនថែមទៀត។

សូម្បីតែពេលថ្មីៗ នេះ ទោះបីលោកស្រី Harris មានការបរាជ័យច្រើនក៏ដោយ ក៏គាត់តស៊ូទៅមុខទៀតដែរ។ ដូចជាករណីលោកស្រីចាញ់ឆ្នោតលោក ត្រាំ ក្នុងពេលនេះ ទោះបីគាត់មានអារម្មណ៍រាងឈឺចិត្តនឹងលទ្ធផលនេះ តែអ្នកស្រីនៅបន្តភាពរឹងមាំទទួលស្គាល់ការពិតប្រគូលតំណែងឱ្យលោកត្រាំដែរ។ ការមានផ្នត់គំនិតហ៊ានទទួលការពិតបែបនេះធ្វើឱ្យចិត្តគាត់រឹងមាំ និងទទួលបានការគោរពនាំឱ្យមានប្រទេសជាតិមានសន្តិភាព។​ ហើយលោកស្រី Harris បានសន្ទនាតាមទូរស័ព្ទជាមួយលោក Donald Trump ដើម្បីជួយសាទរចំពោះជ័យជម្នះរបស់លោក Trump ក្នុងការឈ្នះការបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ២០២៤ នេះ។ អ្នកឃើញទេ! ទោះបីឈ្នះចាញ់ក៏ដោយ ការមានផ្នត់គំនិតវិជ្ជមានដូចជាលោកស្រី Kamala ធ្វើឱ្យជីវិតរបស់គាត់ទៅមុខយ៉ាងតាន់បំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
211 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
300 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
955 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
626 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
333 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
781 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia