មានអាហារមួយចំនួនជះឥទ្ធិពលដល់ផ្លូវចិត្ត និងសុខភាពរាងកាយផងដែរ។ ចំពោះអាហារសាច់មួយចំនួន មកពីវាមានសារជាតិមិនល្អធ្វើឱ្យប៉ះពាល់អារម្មណ៍ និងកើតជំងឺទៀត។ ពីព្រោះអាហារមិនអាចកាត់ផ្តាច់ចេញពីអារម្មណ៍បានទេ។ យោងតាមគេហទំព័រ NmamiLife.com បានឱ្យមកដឹងពីអាហារចំនួន ៤ជួយអារម្មណ៍រីករាយ និងសុខភាពខួរក្បាលពីគេហទំព័រ NmamiLife.com
១. ត្រីខ្លាញ់ ៖ ត្រីជាអាហារដ៏ល្អសម្រាប់ខួរក្បាល។ ព្រោះវាផ្ទុកអាស៊ីតខ្លាញ់តិចតួច ដែលត្រូវបានគេហៅថា DHA ដែលជាអាស៊ីតខ្លាញ់ Omega-៣ មានប្រយោជន៍ច្រើនក្នុងការពង្រឹងការចងចាំរយៈពេលវែង និងខ្លី សម្រាប់ខួរក្បាល។ ការបន្ថែមអាស៊ីតខ្លាញ់ Omega-3 ទាំងនេះ នៅក្នុងរបបអាហាររបស់អ្នកពិតជាអាចបង្កើនអារម្មណ៍នៃសុខភាពផ្លូវចិត្ត ជួយកាត់បន្ថយការថប់បារម្ភបានទៀត។ មានខ្លាញ់ល្អបែបនេះ មាននៅក្នុងបង្គា ត្រីប្រា និងត្រីសាម៉ុង...។
២. ផ្លែប៊ឺរី ៖ ជាផ្លែឈើសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជួសជុលកោសិការាងកាយ រួមទាំងប្រឆាំងនឹងការរលាកបណ្តាលមកពីការខូចខាតរ៉ាឌីកាល់សេរី។ ចំពោះសារធាតុនេះ ជួយក្នុងការធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញាជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភផងដែរ។ ផ្លែប៊ឺរី មានផ្ទុកសារធាតុម្យ៉ាងហៅថា ប៉ូលីហ្វេណុល ដែលត្រូវបានគេស្គាល់ថា ជួយបង្កើនការផ្តោតអារម្មណ៍ និងការចងចាំបានល្អ។
៣. ទឹកដោះគោជូរ៖ អ្នកទាំងអស់គ្នាដឹងហើយថា ទឹកដោះគោជូរជាប្រភពវីតាមីនដ៏អស្ចារ្យ ដែលជួយជម្រុញការរំលាយអាហារបានល្អ និងធ្វើឱ្យសុខភាពពោះវៀនរបស់អ្នកប្រសើរឡើង។ នៅក្នុងទឹកដោះគោជូរមាន probiotics ត្រូវបានមនុស្សគ្រប់វ័យចូលចិត្ត។ ការសិក្សាថ្មីៗបានបង្ហាញថា probiotics ក៏មានប្រយោជន៍ក្នុងការតភ្ជាប់ខួរក្បាល និងពោះវៀនផងដែរ។ ទឹកដោះគោជូរមានសមត្ថភាពក្នុងការដោះស្រាយ សុខភាពផ្លូវចិត្តរបស់មនុស្សដោយកាត់បន្ថយកម្រិតនៃជំងឺធ្លាក់ទឹកចិត្ត ថប់បារម្ភ និងភាពតានតឹង។
៤. ស្លឹកបៃតង៖ វាមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយមនុស្ស បើប្រៀបធៀបទៅនឹងអាហារផ្សេងទៀត ហើយរួមទាំងសុខភាពផ្លូវចិត្តផងដែរ។ ការសិក្សាថ្មីៗបានបង្ហាញថា ស្លឹកបៃតង គេញ៉ាំរាល់ថ្ងៃ ជួយកាត់បន្ថយជំងឺវង្វេង។ អ្នកអាចបញ្ចូលផ្កាខាត់ណា ស្ពៃខ្មៅ បៃតង... នៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីអារម្មណ៍ស្រស់ថ្លាផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព