ជំងឺ
រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
7.8 K views

ពេលអ្នកមានដៃគូជីវិតរឿងលុយ រឿងផ្ទះ រឿងការងារសុទ្ធតែសំខាន់ តែរឿងផ្លូវភេទក៏សំខាន់ដូចជារឿងផ្លូវចិត្តដែរ។ អ្នកកុំមើលរំលងការរួមភេទនេះឱ្យសោះ។ តើអ្នកដឹងទេថា ការរួមភេទពេលយប់មានអត្ថប្រយោជន៍អ្វីខ្លះ?  

១. ការរួមភេទពេលយប់៖ បន្ទាប់ពីឈានដល់ចំណុចកំពូលក្នុងការរួមភេទពេលយប់ ខួរក្បាលរបស់យើងនឹងបញ្ចេញនូវអរម៉ូនដែលមានអារម្មណ៍ល្អដូចជា serotonin និង oxytocin។ Oxytocin ជួយសម្រួលដល់ស្នេហារបស់ដៃគូជីវិតកាន់តែមានភាពស្អិតរមួត ខណៈការបញ្ចេញអរម៉ូនទាំងនេះមុនពេលចូលគេងនឹងធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមានចំពោះដៃគូ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាជួយឲ្យអ្នកគេងលក់ស្រួលដូចត្រូវថ្នាំសណ្ដំ នេះក៏ព្រោះតែខួរក្បាលរបស់យើងបញ្ចេញអរម៉ូនដែលធ្វើឲ្យយើងអស់កម្លាំង នេះបើផ្អែកតាមវែបសាយ mindbodygreen ។

២. ជាធម្មតាការរួមភេទគឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់រាងកាយ ​ព្រោះការរួមភេទពេលយប់អាចជួយកាត់បន្ថយស្រ្តេស​ ជួយឱ្យអារម្មណ៍ប្រសើរឡើងវិញ បាត់ភាពតានតឹងក្នុងខ្លួន ជួយឱ្យគេងលក់ស្រួល។ ហើយអ្វីដែលកាន់តែពិសេសនោះ ការរួមភេទជួយអ្នកដុតកាឡូរីក្នុងរាងកាយ ជាហេតុនាំឱ្យអ្នកអាចស្រកគីឡូបានលឿនផងដែរ។ ពេលរួមភេទកាន់តែយូរ អ្នកកាន់តែស្រកគីឡីកាន់តែលឿន។ ដូច្នេះហើយ ការរួមភេទនេះដូចជាការហាត់ប្រាណធ្វើឱ្យដៃគូរបស់អ្នកមានក្តីសុខផងដែរ។ នេះយោងតាមប្រភពដោយ medicinenet។

៣. បន្ថយហានិភ័យជំងឺមហារីកក្រពេញប្រូស្ដាត៖ ការសិក្សានៅអឺរ៉ុបផ្នែកសុខភាពទឹកនោម បានរកឃើញថាបុរសដែលបានបញ្ចេញទឹកកាមច្រើនជាង២១ដងក្នុងមួយខែ ធៀបទៅនឹងអ្នកបានបញ្ចេញទឹកកាមត្រឹមបួនទៅប្រាំពីរដងក្នុងមួយខែ គឺថាមានហានិភ័យកើតជំងឺមហារីកក្រពេញប្រួស្តាតទាបជាងដល់ទៅ២០ភាគរយ។ ការសិក្សាបញ្ជាក់ថា ប្រុសៗដែលបានបញ្ចេញទឹកកាមឬរួមភេទពេលយប់ច្រើនដងក្នុងមួយខែ ទំនងជាអាចជួយការពារ ឬកាត់បន្ថយហានិភ័យជំងឺមហារីកមួយនេះយ៉ាងល្អ។ ការរួមភេទមិនត្រឹមតែជួយការពារជំងឺ ធ្វើឱ្យអារម្មណ៍ដៃគូរបស់អ្នកពេញចិត្តមានក្តីស្រឡាញ់គ្នាខ្លាំងឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia