ចិត្តសាស្ត្រ
លោកគ្រូ ឈុន្នី បញ្ជាក់ថា អ្នកចង់រស់នៅមានចិត្តរីករាយមានក្តីសុខ ត្រូវធ្វើរឿង ៣នេះ
Tror Sopheap
November 6 2024
272 views

មនុស្សយើងឱ្យតែមានបញ្ហាផ្លូវចិត្តហើយ ធ្វើកិច្ចការអ្វីក៏ដោយ ក៏ពិបាកសម្រេចដែរ។ ពេលអ្នកខឹងលើរឿងណាមួយ តើអ្នកមានអារម្មណ៍ធ្វើការ រកស៊ី និងការរស់នៅដែរទេ? អារម្មណ៍មិនល្អធ្វើរឿងតូចឱ្យក្លាយជារឿងធំ។ តាមលោកគ្រូ នឹម ឈុន្នី ជាសហស្ថាបនិក VIPASSA បានលើកឡើងថា បើអ្នកចង់ចិត្តមានក្តីសុខ អ្នកគួរធ្វើរឿង ៣នេះ៖

​១. បើអ្នករស់នៅក្នុងអតីតកាល និងអនាគតនោះ ចិត្តរបស់អ្នកគ្មានក្តីសុខទេ។ ចិត្តរស់នៅក្នុងអតីតកាល ធ្វើឱ្យអ្នកគិតពីរឿងដែលកន្លងហួស នាំឱ្យអ្នកឈឺចាប់ខ្លាំងឡើង។ បើអ្នករស់នៅក្នុងអនាគតនោះ វាធ្វើឱ្យអ្នកកើតចិត្តទុក្ខព្រួយច្រើនឡើង។ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា មនុស្សដែលរីករាយបំផុត ជាអ្នកដែលចេះរស់នៅជាមួយបច្ចុប្បន្ន។ ជីវិតរបស់អ្នក​មានថាមពលខ្លាំងណាស់ បើអ្នកចេះរស់នៅជាមួយបច្ចុប្បន្នកាលដែលពោរពេញទៅដោយភាពវិជ្ជមាន និង​​ចេះរីករាយនៅគ្រប់ដំណាក់កាលនៃជីវិតរបស់ខ្លួន

២. នៅក្នុងសង្គមយើងមានជំងឺមួយរីកខ្លាំងនោះ គឺជំងឺប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ វាធ្វើឱ្យបាត់បង់ជាខ្លួនឯង។ ហើយមើលមកខ្លួនឯងជាមនុស្សគ្មានសមត្ថភាព មិនល្អដល់គេថែមទៀត។ ការពិត គេកើតមកក្នុងគ្រួសារល្អ មានគ្រួសារតាមជួយ យើងកើតក្នុងគ្រួសារលំបាក មានតែពឹងខ្លួនឯង។ អ្នកឃើញទេ! កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា បើអ្នកចង់ឱ្យជីវិតរីកចម្រើន និងរឹងមាំបាន អាស្រ័យដោយមនុស្សចេះបើកចិត្តឱ្យ​ទូលាយចំពោះមនុស្សជុំវិញខ្លួន ហើយកុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ត្រូវរៀនសូត្រ និងដុះខាតសមត្ថភាពជាប្រចាំថ្ងៃ រៀនគ្រប់ទីកន្លែងនិងគ្រប់កាលៈទេសៈទាំងអស់។ ទើបចិត្តរឹងមាំមានភាពរីករាយបាន។

៣. តាមលោកគ្រូ នឹម ឈុន្នី បានប្រាប់ថា នៅពេលអ្នកងើបពីគេងហើយចេះដឹងគុណថាអ្នកនៅមានជីវិតបន្តដំណើរទៅថ្ងៃបន្ទាប់ ការដឹងគុណបែបនេះដូចជាឱសថប៉ូវផ្លូវចិត្តឱ្យអ្នកធ្វើដំណើរទៅរកក្តីស្រមៃប្រកបដោយថាមពលវិជ្ជមាន ឱ្យអ្នកចេះរីករាយជាមួយមនុស្សជុំវិញខ្លួន ឱ្យអ្នករៀនរីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើនិងកំពុងតែមានផងដែរ។ ការដឹងគុណចំពោះរឿងតូចតាចក្នុងជីវិតអាចនាំមកនូវសុភមង្គលហើយឱ្យចិត្តអ្នកចេះអត់ធ្មត់ជាងមុន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2247

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
Tror Sopheap
November 21 2024
31 views

#ចិត្តសាស្ត្រ

អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
Tror Sopheap
November 20 2024
233 views

#ចិត្តសាស្ត្រ

បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
Tror Sopheap
November 12 2024
126 views

#ចិត្តសាស្ត្រ

បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
Tror Sopheap
November 10 2024
275 views

#ចិត្តសាស្ត្រ

អ្នកស្រី Kamala បញ្ជាក់ថា ផ្នត់គំនិតឡូយបែបនេះ អនាគតអ្នកមិនជាប់គាំង១កន្លែងទេ
Tror Sopheap
November 7 2024
177 views

#ចិត្តសាស្ត្រ

១០គំនិតមាសលោក ត្រាំ ធ្វើឱ្យជីវិតគាត់ក្លាយជាឈ្នះ ជាមហាសេដ្ឋី
Tror Sopheap
November 6 2024
179 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
682 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
668 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
536 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 21 2024
អ្នកជំនាញប្រាប់ថា ប្រើក្បួនពិសេសនេះ ជួយស្រាយបញ្ហាចេញទ្រូងឱ្យស្រឡះចិត្ត ឱ្យចិត្តរឹងមាំ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia